បទសម្ភាស
លោកទី ហ្សានិត៖កម្មវិធី«វាក្យសព្ទច្បាប់អេឡិចត្រូនិក»ផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកដែលចង់យល់ពាក្យច្បាប់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៦
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ។ សមាគមសាលាត្រាជូ កាលពីដើមខែមេសានេះ បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទថ្មីឈ្មោះថា «វាក្យសព្ទច្បាប់អេឡិចត្រូនិក» ឬ «Traju Lexicon»។ សម្រាប់លោកទី ហ្សានីត កម្មវិធីទូរស័ព្ទថ្មីនេះ នឹងកាន់តែផ្តល់ភាពងាយស្រួល លឿនរហ័សបន្ថែមទៀតដល់សាធារណជនដែលចង់ស្វែងយល់ពីពាក្យបច្ចេកទេសច្បាប់។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកទី ហ្សានិត៖