អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​​ជា​​ការ​ពិត​​ទេ​​ដែល​ថា​​ប្រទេស​​មិន​​ទទួលស្គាល់​​ការ​បោះ​ឆ្នោ​​ត​កម្ពុជា​​ប្រៀប​ដូចជា​​ប្រឆាំង​​លទ្ធិ​ប្រជាធិបតេយ្យ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​ម្ងៃ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា លោ​កស ខេង បាន​អះអាង​ពី​ខេត្តកំពត​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​ការបោះឆ្នោត​ឬ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា គឺ​ប្រៀបដូចជា​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ​ឫ​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​ខ្មែរ​ជាង៨០ភាគរយ​ដូច្នោះ​ដែរ។ ការអះអាង​របស់​អនុប្រធាន​បក្ស​កាន់អំណាច​រូបនេះ ធ្វើឡើង​ក្រោយពី​អន្តរជាតិ​ខ្លះ​បាន​សម្តែង​ការមិន​ពេញ​ចិត្តនឹង​ការបោះឆ្នោត​នៅ​កម្ពុជា ខណៈ​ខ្លះទៀត​សម្តែង​ការគាំទ្រ និង​អបអរសាទរ​លោក​ហ៊ុន សែន​ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បន្តទៀត។ ហេតុ​ដូច្នេះហើយ តើ​វា​ជាការ​ពិត​ទេ​ដែលថា ប្រទេស​ណា​ដែល​មិន​ទទួលស្គាល់​ការបោះឆ្នោត​ឫ​រដ្ឋាភិបាល​ថ្មី​កម្ពុជា គឺ​ស្មើ​នឹងមិន​ទទួលស្គាល់​លទ្ធិប្រជាធិបតេយ្យ​នោះ?

លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ @facebook/នគរបាលជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ