ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
នយោបាយ

តុលាការ​​កំពូល​​សម្រេច​​ផ្តន្ទាទោស​​ជួប​ សម្លាប់​​ដាក់​គុក​​មួយ​ជី​វិត​​ដដែល​​រឿង​​សម្លាប់​​លោក​​បណ្ឌិត ​កែម ឡី​

media  
លោក​អឿត អាង​ ហៅ ជួប សម្លាប់​ Facebook

តុលាការ​កំពូល​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ បានប្រកាស​សាលដីកា​ដោយ​រក្សា​ការផ្តន្ទាទោស​លោក​អឿ​ត អាង ហៅ​ជួប សម្លាប់ ឱ្យ​ជាប់ពន្ធនាគារ​អស់​ជីវិត​ដដែល​តាម​ការសម្រេចរ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍​ពីបទ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី។ សាលដីកា​សា្ថ​ពរ​របស់​តុលាការ​កំពូល​កម្ពុជា​នេះ គឺជា​ការបិទផ្លូវ​តវ៉ា​សំណុំ​រឿងនេះ​តទៅទៀត។

នៅ​ទី​ផុត លោក​អឿ​ត អាង ហៅ ជួប សម្លាប់ ដែល​រង​ការចោទប្រកាន់​សម្លាប់​លោក​បណ្ឌិត​កែម ឡី អ្នកឃ្លាំមើល​បញ្ហា​សង្គម និង នយោបាយ​នោះ ត្រូវបាន​តុលាការ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត។ សំណុំ​រឿងនេះ ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​តុលាការ​កំពូល​កម្ពុជា ក្រោយពី​តុលាការ​នេះ​បានប្រកាស​សាលដីកា​សម្រេច​ទាត់ចោល​ការប្តឹង​សារទុក្ខ​របស់​មេធាវី​ជួប សម្លាប់ និង បិទផ្លូវ​តវ៉ា​តទៅទៀត​កាលពី​ថ្ងៃ​សុក្រ។ ការសម្រេច​ចុងក្រោយ​របស់​តុលាការ​កំពូល​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី៨ ឧសភា កន្លងទៅ។

ចំពោះ​ការសម្រេច​ចុងក្រោយ​នេះ អ្នកស្រី​ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត​កែម ឡី ដែល​កំពុង​រស់នៅក្នុង​ប្រទេស​អូស្ត្រាលី​ជាមួយកូនៗទាំង៥នាក់ មិនអាច​ទាក់ទង​សុំ​ប្រតិកម្ម​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​សៅរ៍ ទី ២៥ ខែឧសភា​នេះ។ ប៉ុន្តែ កន្លងមក អ្នកស្រី​តែងតែ​ចាត់ទុកថា ការដាក់ទោស​លើ​តែ​បុគ្គល​ឈ្មោះ​ជួប សម្លាប់​នេះ មិនទាន់​ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី​នោះទេ។ បើទោះបី​គិតថា យុត្តិធម៌​ហាក់​សែនឆ្ងាយ ប៉ុន្តែ​អ្នកស្រី​ប៊ូ រចនា នៅតែ​ស​ង្ឈឹ​ម​ជឿជាក់ថា ថ្ងៃ​ណាមួយ​យុត្តិធម៌​ពិតប្រាកដ​នឹង​ផ្តល់ឱ្យ​ក្រុម​គ្រូ​សារ​របស់​អ្នកស្រី។

លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ស្តារ​ម៉ា​ត​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ជាប់​ស្តុ​ប​បូកគោ​កាលពី​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ។ ភ្លាមៗនោះ សមត្ថកិច្ច​បាន​ចាប់ខ្លួនបាន​ឈ្មោះ​អឿ​ត អាង ហៅ ជួប សម្លាប់​នេះ។ ក្រោយមក តុលាការក្រុង​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​រូបគេ​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ «ឃាតកម្ម​គិតទុក​ជាមុន” និង “ការកាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត» កាលពី​ចុងខែ​មីនា ឆ្នាំ២០១៧។

បន្ទាប់ពី​កាត់ទោស​នេះ តុលាការក្រុង​ភ្នំពេញ​ក៏បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ​បន្ថែមទៀត គឺ​សំណុំរឿង​ពាក់ព័ន្ធ​អ្នកផ្ដល់​អាវុធ និង​អ្នក​នាំ ជួប សម្លាប់​ឱ្យមក​ស្គាល់​លោក​បណ្ឌិត​កែម ឡី។ ប៉ុន្តែ​ជាង​ពីរ​ឆ្នាំ​មកនេះ សំណុំរឿង​ទាំងពីរ​នេះ មិនទាន់​អាច​បំបែក​បាន​នៅឡើយ​ទេ ពោល គឺ​តុលាការ​កម្ពុជា​អាច​បំបែក​បានត្រឹមតែ​សំណុំរឿង​ឃាតកម្ម ដោយ​ដាក់ទោស​ជួប សម្លាប់​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​តែប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ