អានតួអត្ថបទ
បទយកការណ៍

ឆាក​​តន្ត្រី​​នានា​​កំពុង​​ត្រៀម​​អបអរ​សាទរ​​បុណ្យ​​ឆ្លង​​ចូល​ឆ្នាំ​ថ្មី​​នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅវេលា​ម៉ោង១២យប់​រំលង​អ​ធ្រា​ត​យប់​ស្អែក​នេះ គឺជា​ពេលវេលា​ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី។ ក្នុង​វេលា​ដ៏​វិសេសវិសាល​នេះ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​តែងតែ​ជួបជុំគ្នា​ជា​លក្ខណៈ​គ្រួសារ ឫ​ជា​លក្ខណៈ​មិត្តភក្តិ ដើម្បី​អបអរ​ការឆ្លង​ចូលឆ្នាំថ្មី។ ចំណែក​នៅ​កម្ពុជា​ឯណេះ​វិញ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​តែងតែ​ចូលរួម​អបអរ​ដូចគ្នានេះដែរ។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ការអបអរសាទរ អាច​នឹង​គគ្រឹកគគ្រេង​ជាងឆ្នាំមុនៗ ដោយសារតែ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ចូលរួម​ជាមួយ​ដែរ​ដោយ​រៀបចំ​ឲ្យ​ការប្រគុំ​តន្ត្រី​នៅ​ម្តុំ​វត្តភ្នំ។ នៅ​ព្រឹក​នេះ ឆាក​ប្រគុំ​ត​ន្រី្ត​នេះ​ត្រូវ​បានរៀបចំ​ដំឡើង​ជាមួយ​ឆាក​តន្ត្រី​ផ្សេងទៀត​នៅតាម​តំបន់​កម្សាន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ។

ឆាក​តន្រ្តី​របស់​សាលា​រាជធានី​ភ្នំពេញស​​ម្រាប់​កម្មវិធី​ឆ្លងឆ្នាំ​
ឆាក​តន្រ្តី​របស់​សាលា​រាជធានី​ភ្នំពេញស​​ម្រាប់​កម្មវិធី​ឆ្លងឆ្នាំ​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ