បទយកការណ៍
ពលរដ្ឋខ្មែរព្រោងព្រាតបានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកBeat Richnerនៅមន្ទីរពេទ្យគន្ធបុប្ផា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៩
ចាប់តាំងពីថ្ងៃទី១០ ខែកញ្ញាមក មន្ទីរពេទ្យគន្ធបុប្ផាបានរៀបចំតម្កល់រូបថតលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) នៅក្នុងអាគារមួយនៃមន្ទីរពេទ្យ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់លោក។ ប្រជាពលរដ្ឋខ្មែរទាំងនៅស្ថាប័នរដ្ឋ និងឯកជនយ៉ាងព្រោងព្រាតបានទៅគោរពវិញ្ញាណក្ខន្ធសពលោក Beat Richnerនៅមន្ទីរពេទ្យគន្ធបុប្ផា។ នៅព្រឹកមិញនេះ វណ្ណ សុគន្ធា អ្នកយកព័ត៌មានរបស់យើងបានចុះទៅដល់កន្លែងគោរពវិញ្ញាណក្ខន្ធនេះ ដើម្បីរៀបចំជាបទយកការណ៍ជូនលោកអ្នកស្តាប់។