ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ឫសគល់នៃការចង្អៀតណែននៅក្នុងពន្ធនាគារខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៣
តាំងពីរដ្ឋាភិបាលកម្ពុជាបង្កើតយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបោសសម្អាត និងបង្រ្កាបបញ្ហាគ្រឿងញៀននៅទូទាំងប្រទេសមក បញ្ហាកំណើនអ្នកទោសនៅក្នុងពន្ធនាគារត្រូវបានលើកឡើងជាបន្តបន្ទាប់។ អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា និង រដ្ឋាភិបាលបានអះអាងថា អ្នកទោសដោយសារតែគ្រឿងញៀនមិនមែនជាបញ្ហាតែមួយនោះទេដែលធ្វើឲ្យមានភាពចង្អៀតណែនតាន់តាប់នៅក្នុងពន្ធនាគារនោះ។ ដូច្នេះ តើមូលហេតុអ្វីខ្លះទៅដែលធ្វើឲ្យពន្ធនាគារនៅកម្ពុជាមានភាពចង្អៀតណែនបែបនេះ?