ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
លទ្ធភាពនៃការពន្យារពេលដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៩
លោកសម រង្ស៊ី ដែលធ្លាប់ជាប្រធានអតីតគណបក្សសង្គ្រោះជាតិ ចង់ស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពន្យារពេលរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រនៅក្នុងឆ្នាំ២០១៨នេះ ដើម្បីជៀសវាងនូវអំពើហិង្សាកើតឡើង។ ឆ្លើយតបនឹងការលើកឡើងនេះ លោកហ៊ុន សែន កាលពីម្សិលមិញ បានគូសបញ្ជាក់យ៉ាងមធ្យ័តថា ការបោះឆ្នោតនៅឆ្នាំនេះ គឺធ្វើឡើងដូចការគ្រោងទុក គ្មានការប្រែប្រួលអ្វីទាំងអស់ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ ចំពោះបញ្ហានេះដែរ អ្នកវិភាគនយោបាយខ្មែរយល់ឃើញខុសគ្នា ដោយម្ខាងយល់ថា គួរពន្យារពេល ឯម្ខាងទៀតថា គ្មានអ្វីដែលត្រូវពន្យារពេលនោះទេ។