អានតួអត្ថបទ
បទយកការណ៍

ស្ត្រី​​សាច់​ញាតិ​​សកម្មជន​​បរិស្ថាន ​ខក​ខាន​ទៅ​​លុត​ជង្គង់​​សុំ​​អន្តរាគមន៍​​នៅ​មុខ​​ផ្ទះ​​នាយករដ្ឋមន្ត្រី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ត្រី​បីនាក់​ដែលជា​ប្រពន្ធ និង ម្តាយ​របស់​សកម្មជន​បរិស្ថាន​ដែល​ត្រូវបាន​តុលាការ​ខេត្តកោះកុង​ចាប់​ដាក់ពន្ធនាគារ បាន​ដើរ​កាន់​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្ររូបថត​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា ព្រមទាំង​រូបថត​សកម្មជន​បរិស្ថាន​បីនាក់ ពី​វត្តភ្នំ​សំដៅទៅ​កាន់​ផ្ទះ​របស់លោក​ហ៊ុន សែន ។ គោលបំណង គឺ​ដើម្បី​ទៅ​លុតជង្គង់​សំពះ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ជួយ​ជំរុញ​ឲ្យ​តុលាការ​ខេត្តកោះកុង​ព​ន្លឿ​ន​បើកសវនាការ​លើ​សំណុំរឿង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ឃុំ​អស់​រយៈពេល​ជាង៧ខែ​មកហើយ។ ក៏ប៉ុន្តែ​ក្តី​រំពឹង​មិន​ដូច​ការគិត​ឡើយ ពោល គឺ​ពួកគេ​ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ និង ប៉ូលីស​បង្ក្រាប​បាតុកម្ម​ប្រមាណ​ជា៥០នាក់ ទាំង​មិនបាន​ទៅដល់​ក្បែរ​របង​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ផង។

ក្រុមស្ត្រី​សាច់ញាតិ​សកម្មជន​បរិស្ថាន​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​
ក្រុមស្ត្រី​សាច់ញាតិ​សកម្មជន​បរិស្ថាន​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ RFI/Vann Sokunthea
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ