ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការដោះលែងលោកកឹម សុខា អាចជួយកាត់បន្ថយសំពាធពីអន្តរជាតិបានដែរឫទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៦
ព្រឹកម្សិលមិញ លោកកឹម សុខា ត្រូវបានដោះលែងនិងបញ្ចូនមកដល់គេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញ។ ការដោះលែងនេះ មិនមែនលោកកឹម សុខា មានសេរីភាពឡើងវិញនោះទេ តែលោកត្រូវស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវស្ថិតនៅក្នុងគេហដ្ឋានមិនអាចដើរហើរចេញក្រៅបានឡើយ។ យ៉ាងណាក៏ដោយ ការយកលោកកឹម សុខា ពីពន្ធនាគារមកបន្តឃុំខ្លួននៅក្នុងគេហដ្ឋាននេះ ត្រូវបានអតីតមន្ត្រីបក្សប្រឆាំង និងអ្នកវិភាគយល់ថា វានឹងជួយកាត់បន្ថយសំពាធពីអន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា។