អានតួអត្ថបទ
បទសម្ភាស

លោក ​អេង ​ហ៊ី​៖ ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ​នឹង​បន្ត​ធ្វើ​ដោយ​ក្តៅ​គគុក​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​គឺ​​លោក​​ឧត្តម​សេនីយ៍​ត្រី ​​អេង ​​ហ៊ី ​​អ្នក​​នាំ​ពាក្យ​​កង​​រាជ​​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស ​​និង​​គណៈកម្មាធិការ​​ជាតិ​​ដើម្បី​​ទប់​​ស្កាត់ ​​និង​​បង្ក្រាប​​បទល្មើស​​ធនធាន​​ធម្មជាតិ​​។​ ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ​អេង ហ៊ី ​យុទ្ធនា​​ការ​​បង្ក្រាប​​បទល្មើស​ព្រៃឈើ ​គិត​ចាប់​ពី​ថ្ងៃទី ​០៩ ​ដល់​ថ្ងៃទី ​២៨​ កក្កដា​ អាជ្ញាធរ​​បាន​​ឃាត់​​ខ្លួន​​មនុស្ស​១៧​នាក់​បញ្ជូន​ទៅ​កាន់​តុ​លាការ ​ក្នុ​ង​នោះ ​រួមមាន​ទាំង​ជន​ជាតិ​ចិន ​ជន​ជាតិ​វៀតណាម ​ឧកញ៉ា ​និង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ផង​។ ​ក្រៅ​ពី​នេះ ​ក្នុង​​រយៈ​ពេល​​២០​​ថ្ងៃ​មក​នេះ ​គណៈកម្មាធិការ​ជាតិ ​ដើម្បី​​ទប់​ស្កាត់​​និង​​បង្ក្រា​ប​​បទល្មើស​​ធនធាន​​ធម្មជាតិ ​បាន​រឹបអូស​ឈើ​បាន​ប្រមាណជា​២៦០០​ម៉ែត្រ​គូប ​ឈើ​ដុំ​ប្រមាណ​ជា​៣​ពាន់​ដុំ ​និង​​រថយន្ត​​កែច្នៃ​ដឹក​ឈើ​បាន​ជាង​២០០​គ្រឿង​។ ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ​អេង​ ហ៊ី ​យុទ្ធនាកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើដ៏​ក្តៅ​គគុក​នេះ ​នឹង​​បន្ត​ធ្វើ​​នៅ​ក្នុ​ង​​ក្រប​ខណ្ឌ​​ទូទាំង​​ប្រទេស​ ​ដោយ​​ម៉ឺងម៉ាត់​បំផុត​​។ 

លោក​ឧត្តមសេនីយ៍ត្រី ​អេង ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ និង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​។​
លោក​ឧត្តមសេនីយ៍ត្រី ​អេង ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ និង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ