លោក អ៊ឹម សម្បត្តិ៖ មូលនិធិទ្រទ្រង់អ្នកធាក់ស៊ីក្លូ គឺជាកាដូដ៏ធំមួយសម្រាប់អ្នកធាក់ស៊ីក្លូនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ យើងបានទទួលការចូលរួមពីលោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូនិងមុខរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។កាលពីព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ទទួលបានការពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានផ្តួចផ្តើមឲ្យមានការបង្កើតមូលនិធិមួយ ដើម្បីជួយទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូនៅកម្ពុជា ដោយលោកបានបរិច្ចាគប្រាក់ដំបូង១០០លានរៀល ហើយក្នុង១ខែលោកនឹងជួយបង់ប្រាក់១០លានរៀល ដែលស្មើនឹង១ឆ្នាំ១២០លានរៀលបន្ថែមទៀត ទៅក្នុងមូលនិធិនេះ។ លោក អ៊ឹម សម្បត្តិ ដែលជាប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអបអរសាទរចំពោះដំណឹងនេះ និងបានចាត់ទុកថា នេះគឺជាកាដូដ៏វិសេសវិសាលមួយ សម្រាប់អ្នកប្រកបរបរធាក់ស៊ីក្លូនៅកម្ពុជា។