បទយកការណ៍
ដុំហ្វីលចុងក្រោយ៖ ខ្សែភាពយន្តខ្មែរ បង្ហាញពីកេរ្តិ៍មរតកសម័យខ្មែរក្រហម និង បច្ចុប្បន្ន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣១
ដុំហ្វីលចុងក្រោយ ជាខ្សែភាពយន្តខ្មែរដែលទើបទទួលបានពានរង្វាន់ដួងព្រលឹងអាស៊ីនៅទីក្រុងតូក្យូប្រទេសជប៉ុន ត្រូវបានយកមកចាក់បញ្ចាំងជាលើកដំបូងនៅកម្ពុជាក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៥។ ជាខ្សែភាពយន្តខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាផ្ទាល់នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៥ ក្នុងចំណោមខ្សែភាពយន្តជាច្រើនទៀត។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៥ ដែលទើបតែបញ្ចប់ទៅកាលពីយប់ថ្ងៃទី១០ធ្នូម្សិលមិញនេះ។