បទយកការណ៍
ខួប៧មករានៅឆ្នាំនេះ គ្រោងចំណាយថវិការៀបចំជាង១លានដុល្លារនិងមានមនុស្ស៦ម៉ឺននាក់ចូលរួម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៧
តាំងពីព្រលឹមថ្ងៃសៅរ៍នេះ គណៈកម្មការរៀបចំពិធីរំលឹកខួប៤០ឆ្នាំនៃថ្ងៃជ័យជម្នះ៧ មករា បានរៀបចំហាត់សមប្រារព្ធពិធីនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មនុស្សប្រមាណ៦ម៉ឺននាក់មកពីបណ្តាខេត្តនានា និងក្នុងរាជធានីភ្នំពេញ បានជួបជុំគ្នាពាសពេញទីលានទាត់បាល់ ដើម្បីហាត់សមដើរក្បួន និង លើកបដាត្រៀបត្រាត្រៀមពិធីផ្លូវការនៅថ្ងៃទី ៧ មករា ខានស្អែក។ គណៈកម្មការរៀបចំពិធីរំលឹកខួបនេះ បានបង្ហើបឲ្យដឹងថា គេគ្រោងចំណាយថវិកាជាង១លានដុល្លារអាមេរិកសម្រាប់ទាំងការហាត់សម និង ពិធីផ្លូវការ។