ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

Rocket man ខ្សែភាពយន្ត​ស្តី​ពីជីវប្រវត្តិ​របស់តារាចម្រៀង​អង់គ្លេស Elton John

media  
Rocket man Rocket man @សហការី

ខ្សែភាពយន្ត​រឿង Rocket man ​ត្រូវ​ចាក់បញ្ចាំង​នៅក្នុង​សប្តាហ៍នេះ នៅក្នុ​ងមហោស្រព​ភាពយន្ត​អន្តរជាតិ នៅទីក្រុង​កាន ប្រទេសបារាំង។ Rocket man គឺ​លោក​Elton Jonh តារាចម្រៀង​អង់គ្លេសដ៏ល្បីល្បាញ​ ។ តើ​​ម្ចាស់​បទចម្រៀង Candle in the wind ឬ I’m still standing ជាអ្នកណា យើងស្តាប់​សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា ពីទីក្រុង​កាន។

Rocket man ជារឿង​ស្តីពីជីវប្រវត្តិ​ទាំងស្រុង​របស់​តារាចម្រៀង​ដ៏ល្បីឈ្មោះ​ Elton Jonh ដែលជា ម្ចាស់បទ Someone save my life ។ ខ្សែភាពយន្ត​បែប​ Comédie musicale ធ្វើ​ឲ្យ​យើង​ដឹងថា Elton Jonh ជាឈ្មោះ​នៅលើ​ឆាក​ ចំណែក​ឈ្មោះ​ដើម​របស់លោក គឺ Reginald Kenneth Dwight កើតធំដឹងក្តីឡើង ដោយ​គ្មាន​បាន​ទទួល​ក្តីស្រឡាញ់​ពីឪពុកម្តាយ។ Reginald Kenneth Dwight​មាន​ទេពកោសល្យ​លេងព្យ៉ាណូ​តាំងពី​តូច និង​បានក្លាយ​ជា​អ្នកចម្រៀង Rock នៅតាម​រង្គសាល​មុន​នឹងត្រូវ​​ទីភ្នាក់ងារ​ខាងចម្រៀង​ពេញចិត្ត​ ជ្រើសរើស​ឲ្យ​ថត​ថាស​ចម្រៀង​សម្រាប់​ក្រុមហ៊ុន​។

ពីសម្បកក្រៅ លោកElton Jonhជាអ្នកចម្រៀង​សំឡេង​មាស អ្នកមាន​ហ៊ឺហា​មក​ពីត្រកូល​ខ្ពស់។ ប៉ុន្តែ នៅក្នុងជីវិត​ផ្ទាល់​វិញ មុន​នឹង​ក្លាយ​ខ្លួន​ជាអ្នកចម្រៀង​ត្រឹមត្រូវមកវិញ លោក​Elton Jonh​ ធ្លាប់​ឆ្លងកាត់​ជីវិត​ដូចដែល​អ្នកចម្រៀង​ល្បីៗ​ធ្លាប់ធ្វើ នោះ គឺ​ស្រីស្រា គ្រឿងញៀន ដើម្បី​បំភ្លេច​ការឈឺចាប់ ដោយសារ​តែ​លោក​គ្មាន​បានទទួល​ក្តីស្រឡាញ់​ពី​ឪពុកម្តាយ។

នៅក្នុង​រឿង Rocket man សមិទ្ធករ​ Dexter Fletcher បានជ្រើសរើស​​តារា​វ័យក្មេង Taron Egerton ​សម្រាប់​សម្តែង​តួ​ឯក Elton Jonh​។ Elton Jonh​ជា​ខ្សែភាពយន្ត​ស្តីពី​តារាចម្រៀង​ទី២ របស់សមិទ្ធករ​Dexter Fletcher​ ​បន្ទាប់ពី​រឿង Bohemian Rhapsody ​ដែល​និយាយ​ពីតារាចម្រៀង​Queen ។ ​នៅក្នុង​ខ្សែភាពយន្ត​ដែល​ត្រូវ​​ចំណាយ​ការផលិត​អស់ ៤០​លាន​ដុល្លារ សមិទ្ធករ លោកDexter Fletcher បាន​បញ្ចេញថ្វីដៃ​របស់លោក ក្នុង​ការដឹកនាំ​តួសម្តែង​ និង​ប្តូរ​ឆាកឈុត លាយជាមួយ​បទចម្រៀង​ធ្វើ​ឲ្យ​ទស្សនិកជន​ មើល​ដោយ​មិននឿយណាយ។ នៅប្រទេស​បារាំង រឿង​ Rocket manដែល​មិន​ចូលរួម​ក្នុង​ការប្រកួតប្រជែង​យក​រង្វាន់អ្វីទេ នៅក្នុង​មហោស្រព នឹង​ត្រូវ​ចាក់បញ្ចាំង​ជាផ្លូវការ ចាប់ពី​ចុងខែ​ឧសភានេះ។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ