អានតួអត្ថបទ
បទយកការណ៍

ពិធី​ស្រង់​​ព្រះបដិមា​​ក្នុង​​ថ្ងៃ​​ចូលឆ្នាំ​​នៅមាន​​ តែ​​ពិធី​​ស្រង់​​ព្រះរស់​​ស្ទើរ​បាត់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​ទី​១៦​ ខែ​មេសា ​ត្រូវនឹង​ថ្ងៃ​៦កើត ​ខែ​ចេត្រ​នេះ ជា​ថ្ងៃបញ្ចប់​នៃ​ពិធី​ចូលឆ្នាំថ្មី ​ក្នុងរយៈ​ ពេល​បី​ថ្ងៃ។ ប៉ុន្តែ​វត្ត​សំរោង​អណ្តែត ដែល​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​បន្ត​កម្មវិធីបុណ្យ​រហូត​ដល់ថ្ងៃ​ទី​១៨​មេសា ទើប​បញ្ចប់ ពីព្រោះ​អារាម​មួយ​នេះ នៅ​រៀបចំ​ពិធី​ស្រង់ទឹក​ដល់​ចាស់ទុំ បន្តទៀត ​នៅ​ថ្ងៃ​ទី​១៧​មេសា ស្អែកនេះ។ ពិធី​ងូតទឹក​ជូនចំពោះ​ចាស់ទុំ ហៅម្យ៉ាង​ថា​ស្រង់​ទឹក​ព្រះរស់ ពិធី​នេះ​ ខ្មែរ​ពី​បុរាណ​បានធ្វើ​តាម​ផ្ទះ​នីមួយៗ ជា​ការ​តបស្នង​សងគុណ​ចំពោះ​អ្នក​ដ៏​មានគុណ មាន​ជីដូនជីតា ឪពុកម្តាយ មាមីង ជាដើម។ តែ​ក្នុងពេល​បច្ចុប្បន្ន​នេះ ពិធី​ស្រង់ព្រះរស់នេះ មិនសូវ​មាន​អ្នកធ្វើ​នោះ​ទេ។

ព្រះសង្ឃខ្មែរ​នៅវត្តក្នុងទីក្រុង​ភ្នំពេញ
ព្រះសង្ឃខ្មែរ​នៅវត្តក្នុងទីក្រុង​ភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ