ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

សម្តេច​សង្ឃ​ដាឡៃឡាម៉ា ស្នើ​ឱ្យ​សភា​ជប៉ុន​ទៅ​ពិនិត្យ​ស្ថានការណ៍​នៅ​ទីបេ

media  
លោក Shinzo Abe ប្រធាន​គណបក្ស​ប្រឆាំង​សេរីប្រជាធិបតេយ្យ​ជប៉ុន​ ធ្វើ​គារវកិច្ច​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ថ្ងៃ​ទី ១៣ វិច្ឆិកា ២០១២ © reuters

សម្តេច​សង្ឃ​ដាឡៃឡាម៉ា បាន​អំពាវនាវ​ នៅ​ថ្ងៃអង្គារ​នេះ នៅ​ចំពោះ​មុខ​សភា​ជប៉ុន ដែល​ក្នុង​នោះ​មាន​សមាជិក​ម្នាក់​ទំនង​ជា​នឹង​អាច​ក្លាយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​អាណត្តិ​ថ្មី​ផង ឱ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទីបេ ដោយ​ផ្ទាល់​ ទើប​អាច​យល់​បាន​អំពី​រលក​នៃ​ចលនា​ដុត​សម្លាប់​ខ្លួន​​របស់​បណ្តា​ជន​ទីបេ។

 

“សូម​​ក្រុម​​សមាជិក​សភា​ អញ្ជើញ​ទៅ​ទីបេ និង​ភូមិ​ស្រុក​​ដែលមាន​​បណ្តា​ជន​ទីបេ​នាំ​គ្នា​ដុត​សម្លាប់​ខ្លួន​ យ៉ាង​អណោច​អធមបំផុត !​” នេះ​ជា​សង្ឃ​ដីកា​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា នៅ​ចំពោះ​មុខ​សភា​ជប៉ុន​ថ្ងៃ​នេះ ដោយ​គូសបញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​ចិន និង​មេ​ដឹកនាំ​ទំនង​ជា​មាន​ និងយ​ល់​រូបភាព​ពិតៗ​នៃ​ការ​ដុត​សម្លាប់​ខ្លួន​ ប្រសិន​បើ​មាន​សភា​បរទេស​ចាប់​អារម្មណ៍​និយាយ​អំពី​បញ្ហា​នេះ។​

សូម​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​តែ​ប្រាំ​ថ្ងៃ (គិត​ពី​ថ្ងៃ​បើក​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ក្រុង​ប៉េកាំង​មក) រលក​នៃ​ចលនា​ដុត​សម្លាប់​ខ្លួន​មាន​កាន់​ច្រើន។ មាន​ជន​ទីបេ​៩​នាក់​បាន​ដុត​សម្លាប់​ខ្លួន ក្នុង​នោះ​ពីរ​បន្ថែម​ទៀត​បាន​ដុត​សម្លាប់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ នៅ​ខេត្ត​ជីហៃ (Quinghai)ទីបេ ដើម្បី​បរិហារ​ការ​គាប​សង្កត់​បំបិទ​សេរីភាព​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉េកាំង ។

ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​១២​ថ្ងៃ​នៅ​ជប៉ុន ឱ្យ​តែ​មាន​ឱកាស​ភ្លាម​ សម្តេច​សង្ឃ​ដាឡៃឡាម៉ា មិន​សំចៃ​នឹង​ធ្វើ​ការ​រិះគន់​អាជ្ញាធរ​ចិន​ឡើយ​។ សម្រាប់​សម្តេច​សង្ឃ ក្រុង​ប៉េកាំង​មិន​បាន​គិត​គូរ​ដោះស្រាយ​វិបត្តិ​នៅ​ទីបេ​ ដោយ​ហ្មត់ចត់​ឡើយ តែ​បែរ​ជា​ចង់​បញ្ចប់​បញ្ហា​ដោយ​ត្រឹម​តែ​រិះគន់​សម្តេច​តែ​ប៉ុណ្ណោះ។

លោក ស៊ីហ្សូ អាបេ (Shinzo Abe) ប្រធាន​គណបក្ស​សេរី​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង​​ និង​ដែល​អាច​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ នៅ​អាណត្តិ​ថ្មី​ផងនោះ បាន​ថ្លែង​សន្យា​មុន​សេចក្តី​ថ្លែង​ការណ៍​របស់​សម្តេច​សង្ឃដាឡៃឡាម៉ា​ នៅ​ចំពោះ​មុខ​សភា​ទៀត ថា​នឹង​បន្ត​គាំទ្រ​បណ្តាជន​ទីបេ​ និង​ប្រឹង​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការ​ប្តូវ​ផ្លាស់​ស្ថានភាព​ជន​រង​គ្រោះ​ពី​ការ​គាប​សង្កត់។ ប្រសាសន៍​របស់​លោក​ អាបេ​ បែប​នេះ​ ពិត​ជា​នឹង​ឮ​ដល់​ត្រចៀក​​ចិន​ជាក់​មិន​ខាន ជាពិសេស​ក្នុង​​បរិបទ​ដែល​ប្រទេស​ទាំង​ពីរ ចិន​ និង​ជប៉ុន កំពុង​តាន​តឹង​នឹង​គ្នា​ខ្លាំង​ស្រាប់​ផង ជុំ​វិញ​ជម្លោះ​ដែន​ដី​ក្នុង​សមុទ្ទ​ចិន​ខាង​កើត៕​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ