អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

សន្និសីទ​​ពិភពលោក​​ស្ដីពី​​ជំងឺ​​ស៊ីដាឬ​​អេដស៍​​នៅទីក្រុង​​វ៉ាស៊ីនតោន​​

សន្និសីទ​ពិភពលោក​លើកទី១៩​ស្ដីពី​ជំងឺ​ស៊ីដា​ឬ​អេដស៍​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចាប់​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​ទី២២​កក្កដា​នេះ​រហូត​ដល់​ថ្ងៃទី​២៧កក្កដា​ឆ្នាំ២០១២។​ អ្នកវិទ្យាសាស្ត្រ​បាន​នាំគ្នា​តាម​មើល​ការវិវឌ្ឍន៍​នៃ​ជំងឺ​ស៊ីដា​ឬ​អេដស៍​នៅតាម​ប្រទេស​នានា​ក្នុងលោក។​ បច្ចុប្បន្ននេះ​ មាន​មនុស្ស​ប្រមាណ​៣៤លាន​នាក់​ដែល​មានផ្ទុក​មេរោគ​ស៊ីដា​ឬ​អេដស៍​នៅក្នុង​ខ្លួន។​ ហើយនៅ​ថ្ងៃសៅរ៍​ទី២១​កក្កដា​ឆ្នាំ២០១២​ម្សិលមិញ​ ​ រោងចក្រ​សាធារណៈ​ផលិត​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​នៅ​ទ្វីប​អាហ្វ្រិក​ ​ បាន​ចាប់​បើក​សម្ពោធ​នៅ​ទីក្រុង​ Maputo ។​ នេះ​គឺពិតជា​និមិត្តរូប​មួយ​ដ៏​ខ្លាំងក្លា។

អ្នកបច្ចេកទេស​​នៅរោងចក្រ​ផលិត​​ឱសថ​​ប្រឆាំង​​មេរោគ​អេដស៍​​នៅទីក្រុង​​ Maputo នៅ​​​ទ្វីប​​អាហ្វ្រិក​​
អ្នកបច្ចេកទេស​​នៅរោងចក្រ​ផលិត​​ឱសថ​​ប្រឆាំង​​មេរោគ​អេដស៍​​នៅទីក្រុង​​ Maputo នៅ​​​ទ្វីប​​អាហ្វ្រិក​​ AFP/Benoît Marquet
ផ្សាយពាណិជ្ជកម្ម

អ្នកវិទ្យាសាស្ត្រ​២៥ ០០០នាក់​ត្រូវគេ​រង់ចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន

 
អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា​ នឹងមាន​មនុស្ស​មួយជំនាន់​អាច​គេចរួច​ពី​ជំងឺ​ស៊ីដា​ឬ​អេដស៍។​ ទោះបីជា​ថ្នាំ​antirétroviraux ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​មេរោគ​អេដស៍​ក្តី​ ​ ក៏​ថ្នាំ​antirétroviraux ​នេះ​ ពុំអាច​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​ជា​សះស្បើយ​បានឡើយ។

គួរ​បញ្ជាក់ថា​ ​ មាន​មនុស្ស​មួយ​ចំនួន​តូច​មាន​ “សមត្ថភាព​ធម្មជាតិ”​ ក្នុងការ​ប្រយុទ្ធ​ទប់ទល់​នឹង​មេរោគ​អេដស៍​ ដោយ​ពុំ​ដែលបាន​ទទួល​ការព្យាបាល​អ្វីឡើយ។​ នេះជាការ​គូស​បញ្ជាក់​ដោយ​សាស្ត្រាចារ្យ​ Françoise Barré-Sinoussi ​ដែលជា​អ្នក​បាន​ស្រាវជ្រាវ​រកឃើញ​មេរោគ​អេដស៍។

នៅ​ទ្វីប​អាហ្វ្រិក​ប៉ែក​ខាងត្បូង​វិញ​ មាន​ប្រទេស​ជាច្រើន​បាន​ទទួល​រងគ្រោះ​ដោយ​មេរោគ​អេដស៍។​ ប្រទេស​ទាំងនោះ​ បានទទួល​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ ក្នុងការ​ជួយ​ព្យាបាល​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នៅក្នុង​ខ្លួន។​ ក្នុង​ចំណោមនោះ​ មាន​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ ប្រទេស​ហ្ស៊ីមបាហ្វេ​ ​ ប្រទេស​ម៉ាឡាវី​ ​ ប្រទេស​ម៉ូហ្សមប៊ីក​ ​ ...។ល។...
ប្រទេស​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ មាន​ប្រជាជន​ជាច្រើន​មាន​ផ្ទុក​មេរោគ​អេដស៍​នៅក្នុង​ខ្លួន​ បើប្រៀប​ផ្ទឹម​ទៅនឹង​ប្រទេស​ឯទៀតៗ។​ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ទល់នឹង​មេរោគ​អេដស៍។

ក៏ប៉ុន្តែ​ការខិតខំ​ទាំងនោះ​អាច​ជួបនឹង​ការខូចខាត​ ដោយហេតុ​តែ​មាន​កង្វះ​ថវិកា​ ​ ហើយ​ទន្ទឹម​គ្នានេះ​ ​ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​ ​ គេត្រូវ​ធ្វើការ​ចំណាយ​ជាសរុប​ប្រមាណ​ពី​២២​ទៅ២៤​ពាន់លាន​ដុល្លារ​ចាប់ពីនេះ​ទៅទល់​ឆ្នាំ២០១៥​ ​ ដើម្បី​អាចនឹង​ប្រយុទ្ធ​បង្ក្រាប​ធ្វើឲ្យ​ជំងឺ​អេដស៍​ស្គាល់ការ​ថមថយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ