អានតួអត្ថបទ
កម្ពុជា-បារាំង

កុនខ្មែរ​ក្នុង​មហោស្រពភាពយន្ត​​កាន

មហោស្រព​ភាព​យន្ត​អន្តរជាតិ​លើក​ទី​៦៤​ បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ហើយ។ ខ្សែ​ភាព​យន្ត​ប្រកួត​ប្រជែង​ទី​មួយ​ របស់​សមិទ្ធិករ​អូស្រ្តាលី មាន​ចំណង​ជើង​ថា Sleeping Beauty ទេពអប្សរ​និន្ទ្រា ក៏​បាន​ចាក់​បញ្ចាំង​រួច​ហើយ នៅ​លើ​ផ្ទាំង​សំពត់​ស ក្រុង​កាន។ ភាព​យន្ត​ផ្សេងៗ​ទៀត ដែល​មិន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ប្រកួត​យក​ពាន​រង្វាន់ ក៏​ចាប់​ផ្តើម​ចាក់​បញ្ចាំង​ជាបន្ត​បន្ទាប់​ដែរ។ ភាព​យន្ត​ខ្មែរ​មួយ​របស់​សមិទ្ធិករ ​រិទ្ធី​ប៉ាន់ នឹង​ត្រូវ​ចាក់​​ជូន​ទស្សនា​នៅ​ថ្ងៃ​អាទិត្យ​ទី​ ១៥ ឧសភា។

គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​សមិទ្ធិករ​ ប៉ាន់ រិទ្ធីនៅក្នុង​មហោស្រព​ភាពយន្ត​នៅទីក្រុង​កាន នៅឆ្នាំ ២០១០
គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​សមិទ្ធិករ​ ប៉ាន់ រិទ្ធីនៅក្នុង​មហោស្រព​ភាពយន្ត​នៅទីក្រុង​កាន នៅឆ្នាំ ២០១០ ©Bophana
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​នេះ​គ្មាន​​ភាព​យន្ត​មក​ពី​អាស៊ី​ណា​មួយ​ដែល​បាន​ជ្រើស​រើស​យក​មក​ប្រកួត​ប្រជែង​ដណ្តើម​យក​ពាន​រង្វាន់​តាលប័ត្រ​មាស​ ក្រុង​កាន​នេះ​ទេ។​ ភាព​យន្តអាស៊ី មាន​ជា​អាទិ៍​ ​ឥណ្ឌា ចិន កូរ៉េ​ សុទ្ធ​តែ​ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​ក្រប​ខ័ណ្ឌ​ក្រៅ​ការ​ប្រកួត​ទាំង​អស់។

ចំណែក​ភាពយន្ត​ខ្មែរ​ តែ​មួយ​រឿង​គត់ ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជូន​ទស្សនា លើ​ផ្ទាំង​សំពត់​ស​នៅ​ក្រុង​កាន ជា​ស្នាដៃ​របស់​ លោក រិទ្ធី ប៉ាន់។ ស្នាដៃ​នេះ​ មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ភាពយន្ត​ប្រកួត​ប្រជែង​ វាជាការ​ជ្រើស​រើស សម្រាប់​យក​មក​ចាក់​បញ្ចាំង​ក្នុង​ សេអង់​​ពិសេស។

Duch, le maitre des forges de l’enfer របស់ លោក​រិទ្ធី​ ប៉ាន់ ដែល​រៀបរាប់​អំពី​​ កាំង ហ្កិចអៀវ ហៅ ឌុច អតីត​មេគុក​ទួល​ស្លែង (មន្ទីរ​ស​២១) ក្នុង​របប​ខ្មែរ​ក្រហម និង​ដែលជា​​អតីត​មេ​ដឹក​នាំខ្មែរ​ក្រហម​ទី​មួយ​បាន​ប្រឈម​មុខ​នឹ​ង​តុលាការ​អន្តរជាតិ​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​អាទិត្យ​ទី ១៥ ឧសភា វេលា​ម៉ោង ៨ កន្លះ​យប់។

​ប៉ុន្តែ​អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​ គឺ​កុន​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាធារណជន​ទូទៅ​ ឬ​អ្នក​សារព័ត៌មានចូល​ដោយ​សេរី​ ដូច​ខ្សែ​ភាពយន្ត​​ដទៃ​ឡើយ។ ពោល​គឺ​រក្សា​សិទ្ធិ​ជូន​អ្នក​ឯកទេស​ខាង​ភាពយន្ត​តែ​ប៉ុណ្ណោះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ