អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៩តុលា នៅក្រុងម៉ូស្គូ ក្នុងសួនឱទ្យាននៅចំពីមុខ អគារដ៏ស្កឹមស្កៃ នៃក្រសួងការបរទេសរុស្ស៊ី លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចូលរួមក្នុងពិធីដ៏ឧឡារឹក សម្ពោធ រូបសំណាក ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឥស្សរជនរដ្ឋរុស្ស៊ីសែនល្បីល្បាញ លោក Evgueni Primakov  រំលឹកទិវាខួបកំណើត ទី ៩០ របស់វរជនរូបនេះ។ វរជន Evgueni Primakov  ជាស្ថាបនិកនយោបាយក្រៅប្រទេស របស់រដ្ឋរុស្ស៊ីសម័យថ្មី ក្នុងន័យថា រុស្ស៊ីប្រកាន់ខ្ជាប់គោលការណ៍ភូមិសាស្ត្រ-នយោបាយ កសាង “ពិភពលោកពហុប៉ូល” ដែលមិនមែនស្ថិត នៅក្រោម អនុត្តរភាពមហាអំណាចណាមួយឡើយ។ ទោះបី លោក Primakov ទទួលមរណភាព ក្នុងឆ្នាំ ២០១៥ ក្នុងជន្មាយុ ៨៥ ឆ្នាំ ក្តី ក៏តាំងពីពេលនោះមក ដោយចងចាំ អំពី គុណូបការៈគាត់រៀងរាល់ឆ្នាំ ក្នុងរដ្ឋធានីរុស្ស៊ី តែងប្រព្រឹត្តទៅ វេទិកាអន្តរជាតិទ្រង់ទ្រាយធំ ក្រោមឈ្មោះថា “ សិក្ខាសាលា Primalov “  ចូលរួមដោយ អ្នកការទូត អ្នកនយោបាយ  អ្នកជំនាញ ក្នុងវិស័យ សេដ្ឋកិច្ចពិភពលោក និង ទំនាក់ទំនង អន្តរជាតិ។

រូបសំណាកឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឥស្សរជនរដ្ឋរុស្ស៊ីសែនល្បីល្បាញ លោក Evgueni Primakov  រំលឹកទិវាខួបកំណើត ទី៩០។
រូបសំណាកឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឥស្សរជនរដ្ឋរុស្ស៊ីសែនល្បីល្បាញ លោក Evgueni Primakov  រំលឹកទិវាខួបកំណើត ទី៩០។ Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ