ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 07/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 07/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់
 
រូបសំណាកឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឥស្សរជនរដ្ឋរុស្ស៊ីសែនល្បីល្បាញ លោក Evgueni Primakov  រំលឹកទិវាខួបកំណើត ទី៩០។ Reuters

ថ្ងៃទី២៩តុលា នៅក្រុងម៉ូស្គូ ក្នុងសួនឱទ្យាននៅចំពីមុខ អគារដ៏ស្កឹមស្កៃ នៃក្រសួងការបរទេសរុស្ស៊ី លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចូលរួមក្នុងពិធីដ៏ឧឡារឹក សម្ពោធ រូបសំណាក ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឥស្សរជនរដ្ឋរុស្ស៊ីសែនល្បីល្បាញ លោក Evgueni Primakov  រំលឹកទិវាខួបកំណើត ទី ៩០ របស់វរជនរូបនេះ។ វរជន Evgueni Primakov  ជាស្ថាបនិកនយោបាយក្រៅប្រទេស របស់រដ្ឋរុស្ស៊ីសម័យថ្មី ក្នុងន័យថា រុស្ស៊ីប្រកាន់ខ្ជាប់គោលការណ៍ភូមិសាស្ត្រ-នយោបាយ កសាង “ពិភពលោកពហុប៉ូល” ដែលមិនមែនស្ថិត នៅក្រោម អនុត្តរភាពមហាអំណាចណាមួយឡើយ។

ទោះបី លោក Primakov ទទួលមរណភាព ក្នុងឆ្នាំ ២០១៥ ក្នុងជន្មាយុ ៨៥ ឆ្នាំ ក្តី ក៏តាំងពីពេលនោះមក ដោយចងចាំ អំពី គុណូបការៈគាត់រៀងរាល់ឆ្នាំ ក្នុងរដ្ឋធានីរុស្ស៊ី តែងប្រព្រឹត្តទៅ វេទិកាអន្តរជាតិទ្រង់ទ្រាយធំ ក្រោមឈ្មោះថា “ សិក្ខាសាលា Primalov “  ចូលរួមដោយ អ្នកការទូត អ្នកនយោបាយ  អ្នកជំនាញ ក្នុងវិស័យ សេដ្ឋកិច្ចពិភពលោក និង ទំនាក់ទំនង អន្តរជាតិ។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ដាណឺម៉ាក​យល់ព្រម​ឲ្យរុស្ស៊ី សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន Nord ​Stream 2

    ស្វែងយល់បន្ថែម

  • អ៊ែរដូហ្កាន គំរាម​ប្រមាញ់ "ភេរវជន" គួឌីស្ថាន​ដោយ​ខ្លួនឯង បើ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​បរាជ័យ

    ស្វែងយល់បន្ថែម

  • រុស្ស៊ី

    រុស្ស៊ី មានបំណងជួយ ទ្វីបអាហ្វ្រិក ក្នុងការប្រយុទ្ធប្រឆាំង ភេរវនិយម

    ស្វែងយល់បន្ថែម

  • តួកគី ​និងរុស្ស៊ី ​យល់ព្រម​សហការគ្នា​គ្រប់គ្រង​តំបន់​ព្រំដែន​ខាង​ជើង​ស៊ីរី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ