អានតួអត្ថបទ
ហ្គំប៊ី

រដ្ឋ​ប្រហារ​​បរាជ័យ​​នៅ​​ហ្គំ​ប៊ី​៖ ​ប្រ​ធានា​ធីប​តី​​ចោទ​«​មហា​អំណាច​»​បរទេស​

ពីរ​​ថ្ងៃ​​បន្ទាប់​ពី​​ការ​ប៉ុនប៉ង​​ធ្វើ​​រដ្ឋប្រហារ​​មិន​បាន​​សម្រេច​ ដែល​​ប្រព្រឹត្ត​ទៅ​​ពេល​​អវត្តមាន​​ប្រមុខ​រដ្ឋ​ ប្រធានាធិបតី​​ហ្គំ​ប៊ី​​ឈ្មោះ ​យ៉ា​យ៉ា ​ហ្សា​ម៉េ​ (Yahya Jammeh) ​ពេល​​ថ្លែង​​សុន្ទរកថា​​លើក​ទី​២​ទៅ​កាន់​​ប្រជាជាតិ​​បាន​​បដិសេធ​​ការ​ចូលរួម​​របស់​​កង​ទ័ព​​ក្នុង​​រដ្ឋប្រហា​រ​​នោះ ​ហើយ​​ចោទ​«មហា​អំណាច​»​បរទេស ​ថា​​ជា​​អ្នក​ទទួលខុសត្រូវ​​នៃ​​ការ​វាយប្រហារ​។ ​ប្រជាជន ​និង​​ទាហាន​​រាប់​សិប​នាក់ ​ត្រូវ​បាន​​ចាប់​ខ្លួន​។

ប្រធានា​​ធិបតី​ហ្គំប៊ី ​យ៉ាយ៉ា ហ្សាម៉េ ​(Yahya​ Jammeh)​ ថត​នៅ​ឆ្នាំ២​០១១​
ប្រធានា​​ធិបតី​ហ្គំប៊ី ​យ៉ាយ៉ា ហ្សាម៉េ ​(Yahya​ Jammeh)​ ថត​នៅ​ឆ្នាំ២​០១១​ AFP Photo-SEYLLOU
ផ្សាយពាណិជ្ជកម្ម

វា​គឺជា​ការ​ថ្លែង​ទៅកាន់​ជនរួមជាតិ​ជា​លើក​ទី២របស់​ប្រ​ធា​ធិបតី យ៉ា​យ៉ា ហ្សា​ម៉េ (Yahya Jammeh) បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​មួយ។

លោក​ប្រធានាធិបតី​បាន​និយាយថា រដ្ឋប្រហារ​បរាជ័យ​កាលពី​ថ្ងៃ​អង្គារ គឺជា​អំពើ​របស់«ក្រុម​ភេរវជន​ដែលមាន​ការគាំទ្រ​ពី​មហាអំណាច»បរទេស ជា​អំពើ​របស់​ជន​ផ្តាច់ខ្លួន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នៅ​អាល្លឺម៉ង់ និង​នៅ​អង់គ្លេស»។ លោក យ៉ា​យ៉ា ហ្សា​ម៉េ ប្រកាសថា៖ «អាវុធ​មួយចំនួន​ដែល​ពួកគេ​ប្រើ ផលិត​នៅ​សហរដ្ឋអាមេរិក»។

ថ្វី​បើជា​វោហារ​តាម​ទម្លាប់​របស់លោក​ប្រធានាធិបតី​ហ្គំ​ប៊ី​ក្តី ក៏​នៅ​ក្នុងនោះ វា​គូសបញ្ជាក់ថា គាត់​បដិសេធ​ការពាក់ព័ន្ធ​របស់​កង​ទ័ព​ហ្គំ​ប៊ី​ក្នុងការ​ប៉ុនប៉ង​ដណ្តើម​អំណាច​នោះ។ លោក យ៉ា​យ៉ា ហ្សា​ម៉េ​ស បានសង្កត់ធ្ងន់ៗថា៖ «គ្មាន​ការចូលរួម​ពី​កម្លាំង​ទ័ព​ហ្គំ​ប៊ី​ទាល់តែសោះ»។
ពេល​ថ្លែង​ជា​សាធារណៈ​លើកដំបូង​កាលពី​ថ្ងៃ​ពុធ លោក យ៉ា​យ៉ា ហ្សា​ម៉េ បានបង្ហាញ​ការ​គំរាម។ ដោយ​មិន​បញ្ចេញ​ឈ្មោះ ឬ​អត្ថាធិប្បាយ​ព្រឹត្តិការណ៍​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​បាន​ព្រមាន«អ្នក​ដែល​សរសើរ និង​គាំទ្រ​ការផ្លាស់ប្តូរ​របប​ដោយ​ហិង្សា»ថា«នឹង​ខាតបង់​ធ្ងន់»។

ដូច្នេះ អត្ថ​សញ្ញាណ និង​គោលបំណង​នៃ​អ្នកធ្វើ​រដ្ឋប្រហារ​មួយផ្នែក ស្ថិតនៅ​ជា​អាថ៌កំបាំង​នៅឡើយ។ បើ​យោងតាម​នាយទាហាន​ម្នាក់ អ្នក​វាយប្រហារ​នានា​ត្រូវបាន​បញ្ជា​ដោយ​អតីត​មេបញ្ជាការ​រត់ចោលជួរ​ម្នាក់​ឈ្មោះ ឡា​មីន សាន់​ណេ (Lamin Sanneh) ដែល​បាន​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ