ពេលអាកាសធាតុកាន់តែត្រជាក់ ជំងឺគ្រុនផ្តាសាយងាយនឹងចូលមកញាំញីសុខភាពយើងណាស់។ នៅប្រទេសបារាំង ក្រសួងសុខាភិបាលបានណែនាំឲ្យមនុស្សចាស់ចាប់ពីអាយុ៦០ឡើងទៅឲ្យ ចាក់ថ្នាំការពារជំងឺគ្រុនផ្តាសាយ។ ថ្នាំវ៉ាក់សាំងនេះ មិនសូវជាចាំបាច់ទេ នៅកម្ពុជា ព្រោះជាប្រទេសក្តៅ។ ប៉ុន្តែតាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ឆ្នាំនេះកម្ពុជានឹងមានអាកាសធាតុត្រជាក់ខ្លាំង និងយូរជាង ឆ្នាំ មុនៗ។ តើជំងឺគ្រុនផ្តាសាយមានគ្រោះថ្នាក់យ៉ាងណាចំពោះសុខភាព? សូមស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងលោកវេជ្ជបណ្ឌិត ឡោ គីមសុង ដែលណែនាំអស់លោកអ្នកឲ្យឧស្សាហ៍លាងដៃ ជាពិសេសក្រោយប៉ះពាល់វត្ថុមិនស្អាត និងមុនបរិភោគ ដើម្បីចៀសវាងការឆ្លងមេរោគ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ