ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

យល់​ដឹង​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ដែល​កំពុង​កំរើក​​ជា​ថ្មី​នៅ​កម្ពុជា

យល់​ដឹង​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ដែល​កំពុង​កំរើក​​ជា​ថ្មី​នៅ​កម្ពុជា
 
អ្នក​ស្រាវជ្រាវ​មេរោគ​គ្រុន​ផ្តាសាយ​បក្សី ©France24

ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ហាក់​ដូច​ជា​បាន​កំរើក​ឡើង​វិញ ​នៅ​ប្រទេស​កម្ពុជា។ កាលពី​បី​ថ្ងៃ​មុន​មាន​ស្លាប់​ពីរ​នាក់ ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ទៀត អង្គការ​សុខភាព​ពិភពលោក​ និង​ក្រសួង​សុខាភិបាល ទើប​បាន​ជូន​ដំណឹង​ថា​មាន​ស្លាប់​ពីរ​ករណី​ទៀត។

ដើម្បី​បាន​ជ្រាប​អំពី​រោគ​សញ្ញា ដូច​ជា​វិធីព្យាបាល និង​ការពារ​ទប់​ស្កាត់​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នេះ សូម​អញ្ជើញ​​ស្តាប់​បទ​អត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ ដោយ​មាន​អន្តរាគមន៍​ពី​លោក​ លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល។
 

គ្រុន​ផ្តាសាយ​បក្សី ជា​ជំងឺ​គ្រុន​ផ្តាសាយ​ របស់​បក្សី ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៩៧​មក អាជ្ញាធរ​សុខភាព​សាធារណៈ​នៅ​​ទូទាំង​ពិភពលោក បាន​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​គិត​គូរ​ដល់​សុខភាព​បណ្តា​ជន ព្រោះ​គេ​សង្កេត​ឃើញ​មាន​ករណី​កើត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​លើ​មនុស្ស។ ​វីរ៉ុស H5N1 ដែល​​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី បាន​ចេញ​ចម្លង​មក​មនុស្ស​ជា​លើក​ដំបូង​ នៅ​ហុងកុង។ បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ដើម​ឆ្នាំ​២០១២ មេរោគ​H5N1ឆ្លង​ពី​បក្សី​​ទៅ​មនុស្ស​បាន​សម្លាប់​ប្រជាជន​ប្រមាណ ៣៤២ នាក់​ហើយ នៅលើ​ពិភពលោក​ចាប់តាំង​ពី​ឆ្នាំ២០០៣​មក ក្នុងនោះ​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម​រងគ្រោះ​ខ្លាំង​ជាងគេ។

ដោយ​ហេតុ​ថា ជំងឺ​គ្រុនផ្តាសាយ​បក្សី​នេះ ​ក្នុង​ករណី​មាន​កើត​លើ​មនុស្ស​ហើយ តែង​តែ​មាន​​លក្ខណៈ​កាច​សាហាវ​ខ្លាំង ​អាច​បង្ក​ឱ្យ​ស្លាប់​បាន។ ឯ​អត្រា​នៃ​ការ​ស្លាប់​របស់​មនុស្ស​មាន​កំរិត​ខ្ពស់​ខ្លាំង ទើប​ជំរុញ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ទាក់ទង​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នេះ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​យ៉ាង​ច្បាស់ តែ​គួរ​ព្រួយបារម្ភ ថាគេ​អាច​បង្កើត​មេរោគ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ដែល​អាច​ចម្លង​បាន​យ៉ាង​ងាយ​​ពី​មនុស្ស​ម្នាក់ ទៅមនុស្សម្នាក់​ទៀត​ នៅ​ពេល​​មេរោគ​អាច​បំផ្លែង​ខ្លួន​។ រហូតមក​ទល់​នឹង​​​ឆ្នាំ​ទៅ​មិញ ការសិក្សា​ស្រាវជ្រាវ​ទាំង​អស់​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ទៅ​វិញ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ខ្លាច​ក្រែង​ ការ​រក​ឃើញ​​វិធី​ទប់ស្កាត់​ឬ​កាត់បន្ថយ​គ្រោះថ្នាក់​ ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ក្លាយ​ជា​អាវុធ​មុខ​ពីរ​មក​សម្លាប់​ប្រជាជន​រាប់​សិប​លាន​នាក់​ទៅ​វិញ នៅ​ពេល​ណា​ដែល​មេរោគ​នោះ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ។

ប៉ុន្តែ​នៅ​សប្តាហ៍​នេះ ក្រម​អ្នក​ឯកទេស បាន​ព្រមព្រៀង​គ្នា​បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ ផលិត​មេរោគ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​មនុស្ស​ជាតិ​ ដើម្បីទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយបក្សី ព្រោះ​យល់​ថា​មាន​សមត្ថភាព​ នឹង​រក្សា​សុវត្ថិភាព​ការងារបាន​គ្រប់គ្រាន់​។ ដំណឹង​នេះ ធ្លាក់​មក​ជួន​ចំពេល​ដែល​ នៅ​កម្ពុជា​មាន​ករណី​ស្លាប់ព្រោះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី បន្ត​បន្ទាប់​គ្នា អស់​បួន​នាក់​ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៣​មក។

បទ​អន្តរាគមន៍​របស់​ លោក វេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ នៃក្រសួង​សុខាភិបាល​កម្ពុជា។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • នាទីសុខភាពនិងអនាម័យ

    សញ្ញា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    គ្រុន​ផ្តាសាយធំ និងការ​ចាក់​ថ្នាំ​ការពារ

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    បុព្វហេតុ​នៃ​ការ​បង្ក​ជំងឺ Allergie មាន​កាន់​តែ​ច្រើន

    ស្វែងយល់បន្ថែម

  • តើអ្វីដែលហៅថា ស្យ៉ាទិក ?

    តើអ្វីដែលហៅថា ស្យ៉ាទិក ?

    ឈឺចង្កេះ​ចាក់​ចុះ​ទៅភ្លៅ ទៅ​ដល់​ជើងឬ​ម្រាមជើង ការ​ឈឺ​បែប​នេះ​អាច​ជា​​អាការៈ​​ ស្យ៉ាទិក ដែល​ជាទូទៅ ច្រើន​បង្កឡើង​ដោយ​ហេតុ​តែ​សរសៃ​ស្យ៉ាទិក ត្រូវគាប​។ តើ​ស្យាទិក​ជា​អ្វី …

  • ឆ្អឹងខ្នងនិងការឈឺចង្កេះ

    ឆ្អឹងខ្នងនិងការឈឺចង្កេះ

    ឈឺខ្នង​ឬ​ឈឺ​ចង្កេះ ? ពេល​ខ្លះ​អ្នក​ជំងឺ​ផ្ទាល់​ខ្លួន មិន​អាច​បែងចែងឱ្យ​បាន​ច្បាស់​ថា​ខ្លួន​ឈឺត្រង់​ណា​ឱ្យ​ប្រាកដផង​ទេ។ ប៉ុន្តែ​អ្វី​ដែល​អាច​អះអាង​ដោយ​គ្មាន​ភាព​សង្ស័យ​គឺ​ឆ្អឹង​ខ្នង​របស់​អ្នក​កំពុង​រងគ្រោះ​ទ្រុឌទ្រោម​ហើយ។ …

  • ជំងឺគ្រុនចាញ់ ៖  ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក

    ជំងឺគ្រុនចាញ់ ៖ ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក

    អង្គការ​សុខភាព​ពិភពលោក​សង្ឃឹម​ថា​នឹង​អាចផ្តល់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ចាញ់ ដល់​កុមារ​បាន​ ១២​ម៉ឺន​នាក់ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០ ពោល​គឺ​ស្មើ​នឹង​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​មរណភាព​កុមារ​អាហ្វ្រិក​អាយុ​ក្រោម​៥​ឆ្នាំ …

  • អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

    អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

    អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​នៅខែ​មេសា និង​ឧសភា​នេះ កម្ពុជា​នឹង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ថែរក្សា​សុខភាព។ …

  • កីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ

    កីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ

    ហែល​ទឹក​ ជិះកង់ ដើរ ដើរ​លឿន រាំ រត់ ឬ​ធ្វើ​ហាត់​តៃឈី យូហ្កា ។ល។ និង​។ល។ ​កីឡាទាំង​នេះ ជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ! វិទ្យាស្ថានជាតិ​​សុខភាព​និ​ងស្រាវជ្រាវ​វេជ្ជសាស្ត្រ​​បារាំង …

  • គ្រឿងក្នុងជាអាហារដ៏ល្អ ចំពោះសុខភាព ?

    គ្រឿងក្នុងជាអាហារដ៏ល្អ ចំពោះសុខភាព ?

    ថ្លើម ក្រលៀន បេះដូង អណ្តាត ត្រចៀក ក្រពះ​ ពោះវៀន​ពោះតាន់ គ្រឿង​ក្នុង​គ្មាន​ឈ្មោះ​​ជា​អាហារ​ល្អ​ទេ និង​ក៏​មាន​អ្នក​មិន​ចូល​ចិត្ត​បរិភោគក៏​​ច្រើនដែរ។ ប៉ុន្តែ​ គ្រឿង​ក្នុង​មិន​អាក្រក់​ដូចការ​គិត​នោះ​ឡើយ។ …

  • ហេតុអ្វីបានជាអាជ្ញាធរបារាំង ណែនាំមិនឱ្យទារកប្រើថ្នាំ Smecta ?

    ហេតុអ្វីបានជាអាជ្ញាធរបារាំង ណែនាំមិនឱ្យទារកប្រើថ្នាំ Smecta ?

    Smecta​ ជា​ថ្នាំ​ប្រឆាំង​អាការៈ​រាករូស ឈឺ​ពោះ​ ទើប​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​បារាំង ចេញ​សេចក្តី​ណែនាំ​ កាលពី​ដើម​ខែ​មីនា មិន​ឱ្យ​ក្មេង​ក្រោម​អាយុ​ពីរ​ឆ្នាំ ទទួល​ទាន​ទេ។ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ