អានតួអត្ថបទ
បទសម្ភាស

លោកប៉ែន សមិទ្ធិ៖ សេរី​ភាព​​ស្វែង​រក​ព័ត៌មាន និង​សេរីភាព​​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន បាន​ធ្លាក់​ចូល​​​ក្នុង​ស្ថានភាព​មិន​ល្អ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃអង្គារ ទី២៨​មករា​នេះ គឺ​លោកប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោកប៉ែន សមិទ្ធិ បាន​ឲ្យ​ដឹង​ថា ការ​រើស​អើង និង​ប្រើ​ប្រាស់​កម្លាំង​មក​លើ​អ្នក​កាសែត​នៅ​កម្ពុជា កើត​មាន​តាំង​ពី​កំឡុង​ពេល​ក្រោយ​បោះ​ឆ្នោត​មក​ម្ល៉េះ។ អំពើ​ទាំង​អស់​នោះ មិន​បាន​ផ្ដល់​ផល​ល្អ​ទៅ​ដល់​អ្នកធ្វើ និង​​ប្រទេស​ជាតិ​នោះ​ទេ។ ក្រៅ​ពី​នោះ វា​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​​ទៀត​ថា សេរី​ភាព​នៃ​ការ​ស្វែង​រក​ព័ត៌មាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​មិន​ល្អ។ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​រូប​នេះ បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ផ្ដល់​ភាព​យុត្តិធម៌​ដល់​អ្នក​សារព័ត៌មាន និងទុក​ឱកាស​ដល់​អ្នក​កាសែត​ក្នុង​ការ​ប្រមែ​ប្រមូល​ព័ត៌មាន ដោយ​គ្មាន​ការ​រើស​អើង​។

លោកប៉ែន សមិទ្ធិ ប្រធាន​ក្លឹបអ្នកកាសែត​កម្ពុជា
លោកប៉ែន សមិទ្ធិ ប្រធាន​ក្លឹបអ្នកកាសែត​កម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ