អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ផល​ប្រយោជន៍​នៃ​ការពិនិត្យ​គភ៌ ពេល​កំពុង​ព​ពោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អញ្ជើញ​មក​ពិនិត្យ​ផ្ទៃ​ពោះ តាំង​ពី​ដំបូង​ភ្លាម គឺ​ជា​ការ​ចាំបាច់​ ក្នុង​ការ​រក្សា​សុខភាព ទាំង​​អ្នក​ជា​ម្តាយ និង​ទារក ក្នុង​ពេល​កំពុង​ព​ពោះ ពេល​សម្រាល និង​ពេល​ក្រោយសម្រាល។ ការ​ពិនិត្យ​ផ្ទៃ​ពោះ​ ឲ្យ​បាន​បួន​​ដង​យ៉ាង​តិច អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ តាម​ដាន​សុខភាព និង​រក​ឃើញ​ជំងឺ​គ្រោះ​ថ្នាក់​ដល់​ជីវិត​មួយ​ចំនួន ដែល​អាច​កើត​នៅ​លើ​ម្តាយ និង​ទារក​ ក្នុង​ពេល​ឆ្លង​ទន្លេ និង​ក៏​ជា​ឱកាស​មួយ​ដែល​ស្ត្រី​បាន​ទទួល​ការ​អប់​រំ​ទូន្មាន​ពី​គ្រូពេទ្យ អំពី​ចំណី​អាហារ និង​ការ​បំបៅ​ដោះ​កូន​ផង។ សូមអញ្ជើញ​ស្តាប់​ការ​ពន្យល់​បំភ្លឺ​បន្ថែម​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី អនុប្រធាន​ផ្នែក​សម្ភព​នៃ​មជ្ឈមណ្ឌលជាតិ​​គាំពារ​មាតា​និង​ទារក​ និង​នៅ​​មន្ទីរ​សម្ភព​សោភា។ 

ពិនិត្យ​​ផ្ទៃ​ពោះ​ មិន​ត្រឹម​តែ​ដើម្បី​ដឹង​ពី​ភេទ​របស់​កូន​ទេ តែ​ដើម្បី​សុខភាព​ម្តាយ​ និង​ទារក​ មុន​ ក្រោយ និង​ពេល​​សម្រាល
ពិនិត្យ​​ផ្ទៃ​ពោះ​ មិន​ត្រឹម​តែ​ដើម្បី​ដឹង​ពី​ភេទ​របស់​កូន​ទេ តែ​ដើម្បី​សុខភាព​ម្តាយ​ និង​ទារក​ មុន​ ក្រោយ និង​ពេល​​សម្រាល guetty/ MedicalRF
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ