ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

​នាវាដឹកប្រេងអ៊ីរ៉ង់ រងការវាយប្រហារ «ទំនងជាស្នាដៃសងសឹក»របស់អារ៉ាប៊ីសាអូឌីត

media  
រូបតំណាង។ នេះជា Adrian Darya 1. REUTERS/Jon Nazca

នៅថ្ងៃសុក្រទី​១១តុលា នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​ ត្រូវ​រង​ការ​វាយប្រហារ​​ បណ្តាល​ឱ្យ​ធ្លាយ​ប្រេង​ឆេះនៅកណ្តាល​​សមុទ្រ​ក្រហម។ ទីតាំង​រងអគ្គីភ័យ​កណ្តាល​សមុទ្រ​​នេះ​ គឺ​កើតឡើង​នៅតែ​ប៉ុន្មាន​​ជា​ជាង​១០០​គីឡូម៉ែត្រ​តែប៉ុណ្ណោះពីទីតាំង​មូលដ្ឋាន​​កំពង់​ផែ​ដឹកប្រេង​របស់​​អារ៉ាប៊ីសាអូឌីត។ ភ្លាមៗ​ កាសែតក្នុង​ស្រុក​អ៊ីរ៉ង់ ដែល​ស្និត​នឹង​របបឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ យល់​ឃើញថា ហេតុការណ៍វាយប្រហារ​​នេះ «ទំនង​ជាការ​សងសឹក​»​របស់​អារ៉ាប៊ីសាអូឌីត។ 

នាវាដឹកប្រេង​អ៊ីរ៉ង់​នេះ ផ្ទុះ​ចំណុះ​ប្រេង​ចំនួន ១លាន​បារិស (បើ​តាម​ស្ថិតិ​របស់​អ្នក​ជំនាញ) ​ត្រូវគេ​បាញ់​​មីស៊ីល​ចំនួនពីរគ្រាប់ បណ្តាល​ឱ្យ​ធ្លាយ​ធុង​ប្រេង និង​ឆេះ​នៅកណ្តាល​សមុទ្រ។ ​មនុស្ស​និង​កម្មករនៅលើនាវា​ត្រូវ​ភ្លើង​ឆេះខ្លះផង​ដែរ​​។ ក៏ប៉ុន្តែ​ម្ចាស់​គ្រប់​គ្រង​នាវា​ បា​នប្រាប់​កាសែត​និងទូរទស្សន៍​នៅក្នុង​ស្រុក​អ៊ីរ៉ង​ ថា​នៅពេ​លនេះ សភាពការណ៍​បាន​ស្ងប់ស្ងាត់​មក​វិញហើយ។ ​ភ្លើង​រលត់ ហើយ​នាវា​ក៏​អាចត្រូវគេ​​គ្រប់​គ្រង​ស្ថានការណ៍​បាន​វិញដែរ​។​

ដំណឹង​និងរូបភាព​ឆេះ​នាវា​មួយ​នេះ ត្រូវ​ទូរទស្សន៍​អ៊ីរ៉ង់​យកទៅ​ចុះ​ផ្សាយទៅចុះផ្សាយ​ព្រោង​ព្រាត​។ សារព័ត៌មានអ៊ីរ៉ង់​​ខ្លះ វាយ​តម្លៃ​ថា នេះ​ជាការ​វាយប្រហារ​ភេរកម្ម ពីសំណាក់​ភេរវជន​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ។​ ហើយ​កាសែតក្នុង​ស្រុកអ៊ីរ៉ង់​​ខ្លះទៀត យល់ថា ជាការ​សង​សឹក​របស់​អារ៉ាប៊ីសាអូឌីត។ គេ​យល់ដូច្នេះ​ ដោយហេតុ​ថា កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ ទីតាំង​ផលិត​ប្រេង​ដ៏​សំខាន់​របស់​អារ៉ាប៊ីសាអូឌីត ចំនួន​ពីរកន្លែង ត្រូវ​រង​ការ​វាយ​ប្រហារដោយ​យន្តហោះ​ឌ្រូន​ពី​សំណាក់ពួក​ឧទ្ទាម​ហួតទី ដែល​ពួក​នេះ ជា​សម្ព័ន្ធ​មិត្ត​ដៃជើង​របស់​អ៊ីរ៉ង់​។ ទោះ​ជាមាន​ការ​សន្និដ្ឋានប្លែក​ៗ​គ្នា​យ៉ាង​ដូច្នេះក្តី តែ​ដំណើរ​ការ​ណ៍​ស៊ើប​អង្កេត​រកមូលហេតុ​​ពិតនៃ​ឧប្បត្តិហេតុ​នេះ គឺ​កំពុងតែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​នៅឡើយ។

ក្នុង​កណ្តាល​ខែ​កញ្ញា​ នៅពេល​ដែល​ទីតាំង​ផលិត​ប្រេង​ពីរកន្លែង​របស់​​អារ៉ាប៊ីសាអូឌីត ត្រូវ​រងការ​វាយប្រហារ ប្រទេ​ស​ធំៗនៅអឺរ៉ុប មាន​បារាំង អង់គ្លេស អាល្លឺម៉ង់ ព្រមទាំង​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​​​អារ៉ាប៊ីសាអូឌីត បាន​ចង្អុរ​មុខ​អ៊ីរ៉ង់​ ថា​ជាអ្នក​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​នេះ។​ តម្លៃ​ប្រេង​ បាន​ហក់ឡើងខ្ពស់។ ពិភព​លោក​ជ្រួល​ច្របល់​ ដ្បិត​ការផលិត​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត ធ្លាក់​ចុះ​ពាក់​កណ្តាល ហើយការ​នាំចេញ​ទៅកាន់​ប្រទេសអ្នក​​ប្រើ​ប្រាស់​លើលោក ធ្លាក់​ចុះ​ចំនួន​ប្រមាណ​៦ភាគរយ។ នៅទីបំផុត​ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត ចេញមុខ​ធានាអះអាងថា រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ​អាចនឹងស្តារសមត្ថភាពផលិតប្រេងឱ្យកម្រិតដូចដើមវិញ នៅចុងខែវិច្ឆិកាខាងមុខ។

ដូចគ្នា​ដូច្នេះដែរ​ នៅពេល​នេះវិញ ក្រោយ​លេច​ដំណឹង​នៃការវាយ​ប្រហារទៅ​នាវាដឹងប្រេង​អ៊ីរ៉ង​​នៅថ្ងៃ​នេះវិញ​ម្តង​ តម្លៃ​ប្រេង ក៏​​បាន​ហក់​ឡើង​បន្តិចដែរ​។

ដើម្បី​ទប់​នឹង​សភាពការណ៍​ច្របូក​ច្របល់ ​លោកប្រធានាធិបតី​​ ដូណាល់ ត្រាំ ដែល​ជា​សម្ព័ន្ធ​របស់អារ៉ាប៊ីសាអ៊ូឌីត ​ប្រតិកម្ម​ឆ្លើយតបថា​អាមេរិកត្រៀម​ខ្លួន​ជាស្រេច​ ដើម្បីបញ្ជូន​ទ័ព​ទៅ​ទប់​ស្ថានការណ៍។ ចំណែកប្រទេស​​ចិនវិញ បាន​អំពាវវនាវ​ឱ្យ​ភាគីជម្លោះទាំងអស់​ ទប់​ស្មារតី​​​ ហើយ​ត្រូវ​ចរចាគ្នា​ដើម្បី​ធានាសន្តិភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ