ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
អាហ្វ្រិក

លោក កាដាហ្វី បន្ត​ផ្គើនអន្តរជាតិ និង​ បំផុស​​ប្រជាជន​ឲ្យ​ងើប​តស៊ូ

media  
សេនាធិការដ្ឋាន​របស់​​ កាដាហ្វី មើល​ពី​លើ​អាកាស REUTERS/DigitalGlobe/Handout

ស្នូរ​កាំភ្លើង​ និង​គ្រាប់​ផ្ទុះ​ នៅ​តែ​បន្ត​​លាន់​ឮ​ នៅ​តាម​ចំណុច​ផ្សេង​ៗ​នៃ​រដ្ឋធានី​ទ្រី​ប៉ូលី ពេញ​មួយ​យប់​ និង​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ពុធ​នេះ​ទៀត។ កង​កម្លាំង​ក្រុម​អ្នកបះបោរ​ បាន​ទទួល​ជ័យ​ជម្នះ​​ជា​​និមិត្ត​រូប​ នៅ​ថ្ងៃ​ម្សិលមិញ ដោយ​វាយ​ដណ្តើម​យក​បាន​ទី​បញ្ជាការដ្ឋាន​​របស់​​លោក​កាដាហ្វី។ ប៉ុន្តែ​ ប្រមុខ​លីប៊ីរូប​នេះ​ នៅ​តែ​​មាន​សេរីភាព ព្រម​ទាំង​បាន​ប្រកូក​ប្រកាស​ឲ្យ​ប្រជាជន​ទូទៅ​​​ងើប​ឡើង​តស៊ូ​ប្រឆាំង​នឹង​ចលនា​បះបោរ​។

ក្រុង​ទ្រីប៉ូលី ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​អ្នក​បះបោរ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ ប៉ុន្តែ​សំឡេង​របស់​លោក​ កាដាហ្វី ត្រូវ​បាន​គេ​ស្តាប់​ឮ​ជា​ថ្មី​នៅ​​​ព្រឹក​ថ្ងៃ​ពុធ​ទី ២៤​សីហា​នេះ តាម​​​កញ្ចក់​ទូរទស្សន៍​ អំពាវ​នាវ​ឲ្យ​ប្រជាជន​ក្រុង​ទ្រីប៉ូលី ងើប​ឡើង​តស៊ូ​បោស​សម្អាត​ពួក​អ្នក​បះ​បោរ​ប្រដាប់​អាវុធ​ ​ចេញឲ្យអស់​ពី​រដ្ឋ​ធានី។ សារ​ចាក់​ផ្សាយ​នេះ បាន​បញ្ជាក់បន្ថែម​ទៀត​ថា លោក កាដាហ្វី​ ពេល​នេះ​កំពុង​ធ្វើ​សកម្មភាព និង​ដើរ​ហើរ​ដោយ​សេរី​ក្នុង​ទីក្រុង​ ដោយ​គ្មាន​នរណាឃើញ​រូប​លោក​ឡើយ។

 
កង​ទ័ព​​ស្មោះ​ស្ម័គ្រ​នឹង​លោកកាដាហ្វី បាន​ដក​ខ្លួន​ចេញ​ទី​សេនាធិការដ្ឋាន​ Bab el Aziziya គឺ​ជា​​តាក់តិច​នៃ​ការ​ធ្វើ​សង្គ្រាម​តែប៉ុណ្ណោះ ! នេះ​ជា​សារ​មួយ​ទៀត​របស់​ប្រមុខដឹក​នាំ​ប្រទេស​​លីប៊ី ដែល​ត្រូវ​បាន​គេ​ចាក់​ផ្សាយ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​។

ម្យ៉ាង​វិញ​ទៀត កូន​ប្រុស​ទីពីរ​របស់​លោក​កាដាហ្វី លោក Seif Al-Islam ដែល​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី ​ អះអាង​ថា​ចាប់​ខ្លួន​បាន ស្រាប់​តែ​លេច​មុខ​​ជា​ថ្មី​ នៅ​តាម​ផ្លូវ​នា​ក្រុង​ទ្រីប៉ូលី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ជា​ហេតុ​ធ្វើ​​​​ឲ្យ​តំណាង​ក្រុម​អ្នក​បះបោរ ​និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ក្រុង​ឡាអេ ស្ថិត​ក្នុង​ស្ថានការណ៍​ទើស​ទាល់​បំផុត​ និង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​នា​ពេល​នេះ។

អ្វី​ដែល​ក្រុម​បដិបក្ខ​ទាំងពី​រ​យល់​ព្រម​គ្នា នោះ​គឺ​សង្គ្រាម​​មិន​ទាន់​ចប់​ទេ ! របប​លោក​កាដាហ្វី​បាន​បញ្ជូន​ទ័ព​ប្រមាណ​ជាង​៦ពាន់​នាក់​បន្ថែម​ទៀត​មួយ​ជួយ​ទប់​ទល់​នៅ​ក្រុង​ទ្រីប៉ូលី។ ឯ​ចំណែក​ខាង​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​វិញ​​ទទួល​ស្គាល់​ថា ដរាប​ណា​គេ​នៅ​មិន​ទាន់​ខ្លួន​លោក កាដាហ្វី​ បានទេ នោះ​​សង្គ្រាម​នៅ​តែ​បន្ត៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ