អានតួអត្ថបទ
លីប៊ី

អូតង់​វាយលុក​ទៅ​លើ​​ Tripoli ​បំពង់​បង្ហូរ​ប្រេងកាត​មួយ​ត្រូវ​បំផ្លាញ​

អូតង់​​បាន​​បើក​​​ការ​​វាយ​លុក​​ជា​​ថ្មី​​ទៀត​​យ៉ាង​កាច​សាហាវ​​បំផុត​​នៅ​​​យប់​​ថ្ងៃ​​ ព្រហស្បតិ៍​​ឆ្លង​​មក​​ថ្ងៃ​​សុក្រ​​ទី​​៥​​សីហា​នេះ ។​ នេះ ​ជា​ការ​ចោទ​ប្រកាន់​ របស់​​ទូរទស្សន៍​​រដ្ឋ​​លីប៊ី​។​ រដ្ឋាភិបាល​​របស់​​លោក ​​Mouammar Kadhafiបាន​​បរិហារ​​ ថា "​​ពួក​​បះបោរ​ បាន​​ធ្វើ​​ឲ្យ​​អន្តរាយ​ បំពង់​​បង្ហូរ​​ប្រេងកាត​​​​ដែល​​​​ផ្គត់ផ្គង់​​​រោងចក្រ​ចម្រាញ់​ប្រេង​​​ តែ​មួយ​គត់​របស់​​លីប៊ី"។ ទីក្រុង​​ទ្រីប៉ូលី​​ នៅ​​ព្រឹក​​ព្រលឹម​​ថ្ងៃ​​សុក្រ​​នេះ​ ត្រូវ​​ទទួល​រង​​ការ​​ផ្ទុះ​​យ៉ាង​​​ខ្លាំង​ក្លា​​ជា​ច្រើន​​លើក​ពីការ​​ ទម្លាក់​គ្រាប់​​របស់​យន្តហោះ​អូតង់​។​ នេះ​បើ​យោង​តាម​ អ្នក​​កាសែត​​ម្នាក់​​របស់​​ទីភ្នាក់ងារ​​ព័ត៌មាន​​បារាំង​​ AFP។

អនុរដ្ឋមន្រ្តី​ក្រសួងការបរទេសលីប៊ី លោកKhaled Kaim ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មានថ្មីមួយនៅទ្រីប៉ូលី ថ្ងៃព្រហស្បតិ៍ទី​៤ សីហា​២០១១។
អនុរដ្ឋមន្រ្តី​ក្រសួងការបរទេសលីប៊ី លោកKhaled Kaim ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មានថ្មីមួយនៅទ្រីប៉ូលី ថ្ងៃព្រហស្បតិ៍ទី​៤ សីហា​២០១១។ REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

ទូទស្សន៍រដ្ឋលីប៊ី បានអះអាងថា” ទីតាំងស៊ីវិល និងយោធានៅ Khellat Al-Ferjan,ជាយទីក្រុង Tripoli ប៉ែកអាគ្នេយ៍ ជាផ្ទាំងស៊ីបរបស់ពួកឈ្លានពានអាណានិគមនិយមបរទេស»។

ចំណែក អនុរដ្ឋមន្ត្រីក្រសួងការបរទេសលីប៊ី លោក Khaled Kaaim នៅឱកាស​សន្និសីទ​សារព័ត៌មាន​មួយនៅយប់ថ្ងៃព្រហស្បតិ៍៤សីហា បានគូសបញ្ជាក់ថា “ ខាងពួកបះបោរវិញ បាន​ធ្វើវិឆ្ឆេទកម្ម បិទក្បាលវាល់វ៍បំពង់បង្ហូរប្រេងកាតដោយ បានទម្លាក់ បេតុង ពីលើ​យ៉ាង​សន្ធឹក​សន្ធាប់ នៅ Al-Rayanina ជាហេតុបណ្តាលឲ្យ ខ្វះខាតអគ្គិសនីប្រើប្រាស់នៅរដ្ឋធានី Tripoli និង នៅតំបន់ជុំវិញទីក្រុងនេះ »។

ប្រជាជនល៊ីបី ជាច្រើន ដែលរស់នៅជាយទីក្រុង​បានរៀបរាប់​ប្រាប់​ទីភា្នក់ងារព័តមាន​បារាំង​AFP​ ថា « អគ្គិសនី ត្រូវបានកាត់ផ្តាច់ ជាញឹកញាប់ និងជាច្រើនម៉ោង។ មិនតែប៉ុណ្ណោះ ពួកគេ ត្រូវ​ជួបប្រទះនឹងការខ្វះខាត ឧស្ម័នសំរាប់ប្រើប្រាស់ក្នុងផ្ទះបាយ បូកបន្ថែមប្រេង​ឥន្ធនៈ​ទៀត​ផង »។

លោក Khaled Kaaim ​បានបរិហារផងដែរអំពី « អំពើប្លន់យក​តាម​សមុទ្រ​នូវ​នាវា​ដឹកជញ្ជូន​ប្រេងកាត​មួយគ្រឿងរបស់រដ្ឋលីប៊ីនៅ​រសៀលម្សិលមិញដែ​លផ្ទុកប្រេងកាតចំនួន ៣​ម៉ឺន​៩​ពាន់​តោន។

យោងតាម នាយទាហានម្នាក់របស់ចលនាបះបោរ«ប្រតិបត្តិការ​រឹបអូស​នាវាដឹកប្រេងកាតនេះ ធ្វើឡើងដោយមានជំនួយពីអូតង់» អូតង់​ ដែលបច្ចុប្បន្ន​ មាន​នាវា​ចំនួន ១៧គ្រឿង ដាក់​ពង្រាយ​នៅ​សមុទ្រ Méditerranée ដើម្បី​ឲ្យ​លីប៊ី​ធ្វើការ​គោរព​ចំពោះការ​ដាក់​ទណ្ឌកម្ម​របស់​អសប​ ស្តីពី​ ការ​ហាម​ដឹកអាវុធ » ។

អនុរដ្ឋមន្ត្រីការបរទេស​លីប៊ី​ អះអាងទៀតថា"ដោយសារ ខ្វះខាតអគ្គិសនីប្រើប្រាស់ ថ្នាំពេទ្យ និងស្បៀងអាហារ ក្នុងបរិមាណដ៏ច្រើន ត្រូវខូចអស់ » ដោយលោកវិនិច្ឆ័យថា" អូតង់ ពិត​ជា​មាន​ចេតនា​បង្ក​វិបត្តិ​មនុស្សធម៌​នៅ​លើទឹកដី​លីប៊ី"។

មិនតែ​ប៉ុណ្ណោះ ​របបកាដាហ្វី​ បាន​ចោទ​អូតង់​ថា ​បាន​សម្លាប់​ស្តី្រមួយ​រូប​និង​កូនៗ​ពីរ​នាក់​របស់​គាត់​នៅក្នុងការវាយ​ប្រហារមួយ​របស់​អូតង់​ប្រឆាំងទៅលើ​លំនៅឋាន​មួយ​នៅ​ប៉ែក​ខាង​លិច​ទីក្រុង​ Zliten៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ