អានតួអត្ថបទ
នូវែល-ហ្សេឡង់

កោះ​នៅ​ខាង​ត្បូង​ប្រទេស​ត្រូវ​អង្រួន​ដោយ​ការរញ្ចួយ​ដី​ដ៏​ខ្លាំង​មួយ

នៅ​នូវែល​-ហ្សេឡង់​ ​ ការរញ្ជួយ​ដី​កម្លាំង​៧​អង្សា​ ស្រប​តាម​មាត្រដ្ឋាន​Richter​ បាន​កើត​មាន​នៅ​ថ្ងៃ​៤​កញ្ញា​នេះ​ នៅ​Christchurch​ ជា​ទីក្រុង​ទី២​នៃ​ប្រទេស​ជា​ទី​ដែល​ការប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​។ការរញ្ជួយ​ដី​បាន​បណ្តាល​ឱ្យ​មាន​ការខូច​ខាត​សម្ភារៈ​ដ៏​ច្រើន​ ជាអាទិ៍​ អគារ​ខ្ពស់ៗ​ជា​ច្រើន​ជាន់​បាន​ស្រុត​រលំ។ ស្រប​តាម​តួលេខ​ដំបូង​បាន​មក​ពី​មន្ទីរពេទ្យ​ ​ គ្មាន​អ្នក​ស្លាប់​ទេ​ ​ ប៉ុន្តែ​ យ៉ាង​តិច​ មាន​អ្នក​ត្រូវ​របួស​ធ្ងន់​២នាក់។

អគារ​ដែល​បាក់បែក​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី ថ្ងៃ​ទី ៤ កញ្ញា ២០១០
អគារ​ដែល​បាក់បែក​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី ថ្ងៃ​ទី ៤ កញ្ញា ២០១០ AFP / CHRISTCHURCH PRESS
ផ្សាយពាណិជ្ជកម្ម
01:20

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

ទោះ​បី​ជា​មាន​កម្លាំង​ខ្លាំង​ក្តី​ ​ ការរញ្ជួយ​ដី​បាន​បណ្តាល​ឱ្យ​ខូច​ខាត​សម្ភារៈ​តែ​នៅ​ Christchurch​ ជា​ទី​ក្រុង​ធំ​នៃ​កោះ​នៅ​ខាង​ត្បូង​ប្រទេស​។ ទី​ក្រុង​Christchurch​ទទួល​ក្រុម​កីឡា​ករ​Rugby​(​ កីឡា​លេង​ចោល​បាល់​មូល​ទ្រវែង​ )​ Crusaders​។

ជម្រៅ​១៦​គីឡូម៉ែត្រ​នៅ​ក្នុង​ទឹក​សមុទ្រ​នៃ​ការរញ្ជួយ​ដី​និង​ការស្ថិត​នៅ​ចម្ងាយ​បង្គួរ​របស់​វា​ពី​ឆ្នេរ​ប្រទេស​នូ​វែល​-ហ្សេឡង់​គឺ​៣០​គីឡូម៉ែត្រ​ ពន្យល់​បំភ្លឺ​អំពី​ការមាន​អ្នក​រង​គ្រោះ​ចំនួន​តែ​បន្តិច​បន្តួច​នៃ​ការរញ្ជួយ​ដី​នេះ។ ជា​ការប្រៀប​ធៀប​ ​ រលក​យក្ស​ tsunami​នៅ​ឆ្នាំ​២០០៤​ដែល​បាន​បំផ្លិច​បំផ្លាញ​តំបន់​អាស៊ី​អស់​មួយ​ភាគ​ ​ មាន​កំរិត​កម្លាំង​ដល់​ទៅ​៩​អង្សា​ស្រប​តាម​មាត្រដ្ឋាន​Richter​និង​មាន​ជម្រៅ​ពុំ​ដល់​១០​គីឡូម៉ែត្រ​ផង​ នៅ​ក្នុង​ទឹក​សមុទ្រ។

ប៉ុន្តែ​ ការប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​នៅ​ទី​ក្រុង​Christchurch​ ​ រីឯ​អាកាសយានដ្ឋាន​នៃ​ទីក្រុង​ត្រូវ​បាន​បិទ។ អភិបាល​ក្រុង​​បាន​​អំពាវ​នាវ​​សូម​​ឱ្យ​ ​អ្នក​​ក្រុង​​ទាំង​អស់​​ស្ថិត​​នៅ​​ក្នុង​​ផ្ទះ​ខ្លួន។ មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​អំពី​រលក​យក្ស​tsunami​សំរាប់​មណ្ឌល​ប៉ាស៊ីហ្វិក​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ អាច​មាន​ហានិភ័យ​កើត​មាន​តាម​កន្លែង​ណា​មួយ​ដែល​អាច​បណ្តាល​ឱ្យ​មាន​ការខូច​ខាត​រហូត​ដល់​ចម្ងាយ​១០០គីឡូម៉ែត្រ​ នៅ​ជុំវិញ​ទី​កន្លែង​ដែល​មាន​ការរញ្ជួយ​ដី​ខ្លាំង​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ