ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/06 12h00 GMT

ថ្នាំ​ប៉ារ៉ាសេតាម៉ុល ៖ សូម​ប្រយ័ត្ន កុំ​ប្រើ​ហួស​កំរិត !

ថ្នាំ​ប៉ារ៉ាសេតាម៉ុល ៖ សូម​ប្រយ័ត្ន កុំ​ប្រើ​ហួស​កំរិត !
 
គ្រាប់​ថ្នាំ​ Paracetamol លេខ​៥០០ commons.wikimedia.org

ឈឺ​ក្បាល ឈឺ​ខ្នង ឈឺ​ពោះ ឈឺ​ធ្មេញ ចុក​ដៃ​ជើង ក្តៅ​ខ្លួន គ្រុន រងា​ស្រៀវ​ស្រាញ ចង់​ផ្តាសាយ ។ល។ និង​។ល។ នៅ​ពេល​មាន​អាការៈ​ទាំង​អស់​នេះ​ភ្លាម ជន​គ្រប់​រូប​តែង​​នឹក​ឃើញ​ភ្លាម​ដល់​ថ្នាំ ប៉ារ៉ាសេតាម៉ុល គ្រប់ៗគ្នា។ ​ព្រោះ​នេះ​ជា​ប្រសិទ្ធិភាព​ដំបូង ដែល​ក្រុម​វេជ្ជសាស្ត្រ​បង្កើត​​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ឡើង​។ ប៉ុន្តែ​គ្រប់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​​ផល​ប៉ះពាល់​បន្ទាប់​បន្សំ ខ្លះ​ច្រើន​ ខ្លះ​តិច ទៅ​តាម​ប្រភេទ​ថ្នាំ និង​ទៅ​តាម​បុគ្គល​អ្នក​ទទួល​ទាន។

ដើម្បី​បាន​ជ្រាប​កាន់​តែ​ច្បាស់​អំពី ពពួក​ថ្នាំ​ Paracétamol និង​គ្រោះ​ថ្នាក់​​នៃ​ការ​ប្រើ​ប្រាស់​ហួស​កំរិត សូម​ស្តាប់​ អៀង សុខម៉ិញ និង​បទ​អន្តរាគមន៍​របស់ អ្នកស្រី ​ឱសថការី ឃុន វ៉ារី នៅ​ក្រុង Torcy ជាយ​ក្រុង​ប៉ារីស និង​ជា​ប្រធានកិត្តិយស​សមាគម​ឱសថការិនី និង​ឱសថនិស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។
 

ស្លាក​សញ្ញា​ឱសថស្ថាន​ មាន​ដាក់​សញ្ញា​លេខ​បូក ព័ទ្ធ​ដោយ​សត្វ​ពស់ មិន​មែន​ជា​ជ្រើសរើស​​ដោយ​ចៃដន្យ​ទេ។ ស្លាក​សញ្ញា​នេះ​មាន​អត្ថន័យ​កប់​ជ្រៅ យ៉ាង​គ្រប់​គ្រាន់​សំរាប់​ពន្យល់​ជន​ទូទៅ​ថា ​ឱសថ​ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​រោគា​បានផង ប៉ុន្តែ​ក៏​អាច​សម្លាប់​ជីវិត​មនុស្សបាន​ផង ដូច​​​ពិស​​​ពស់ដូច្នោះ។

យ៉ាង​ណាមិញ ថ្នាំ​ប៉ារ៉ាសេតាម៉ុល ដែល​ជា​ឱសថ​សាមញ្ញ គ្រប់​គ្នា​ស្គាល់​ច្បាស់ និង​អាច​រក​ទិញ​បាន​យ៉ាង​ងាយ​ នៅ​តាម​ឱសថស្ថាន មិន​ថា​តូច​ឬ​ធំ ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​បាន​នេះ មិន​មែន​គ្មាន​ផ្តល់​ផល​វិបាក​ និង​គ្រោះ​ថ្នាក់​ទេ។
 
ការ​ទទួល​ទាន​ថ្នាំ​ពពួក​ប៉ារ៉ាសេតាម៉ុល លើ​ស​ពី​​កំរិត​កំណត់ អាច​បង្ក​គ្រោះ​ថ្នាក់​ និង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ថ្លើម។ មាន​ការសិក្សា​ច្រើន​ណាស់ ដែល​អាច​បញ្ជាក់​អំពី​ផល​ប៉ះពាល់​នេះ។
 
-          នៅ​សហរដ្ឋ​អាមេរិក ៖ របាយការណ៍​វេជ្ជសាស្ត្រ​ កាលពី​ខែ​ឧសភា ឆ្នាំ​២០១១ បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​ មាន​ប្រជាជន​អាមេរិក ប្រមាណ​ជាង​ ៧៨០០០ នាក់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ព្រោះ​តែ​បាន​ទទួល​ទាន​ថ្នាំ​ពពួក​ប៉ារ៉ាសេតាម៉ុល ច្រើន​ហួស​កំរិតកំណត់។
-          នៅ​ចុង​ខែ​វិច្ឆិកា​នេះ ការ​សិក្សា​រយៈ​ពេល​បី​ឆ្នាំ​ របស់​អង់គ្លេស ទើប​បាន​បញ្ជាក់​បន្ថែម​​ឲ្យ​កាន់​តែ​ច្បាស់ទៀត​ ​​អំពី​ការ​បំពុល​ថ្លើម ក្នុង​ករណី​លេប​ថ្នាំ​​ពពួក​ប៉ារ៉ាសេតាម៉ុល​ ច្រើន​ជ្រុល​ហួស​​ហេតុ។
-          ចំណែក​នៅ​ប្រទេស​បារាំ​ង​វិញ ក្រុម​គ្រូពេទ្យ​ឯកទេសខាង​រោគ​​ថ្លើម​និងពោះវៀន​ បាន​រំលឹក​ថា​ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​នេះ​ត្រូវ​បាន​បណ្តា​ជន​បារាំង​ប្រើ​យ៉ាង​ពោរពាស។ អ្នក​ជំងឺ​ដែល​ត្រូវ​បញ្ជូន​មក​ពេទ្យ ដើម្បី ធ្វើ​ការ​វះកាត់​ប្តូរ​ថ្លើម​ ជាង​ពាក់​កណ្តាល​ គឺ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល រហូត​ថ្លើម​ពុល​លែង​ធ្វើ​ការ​កើត។
 
កំណត់​ចំណាំ ៖​ ត្រូវ​គោរព​កំរិត​បញ្ជា​នៃ​ការ​ប្រើប្រាស់ តាម​អាយុ​ ទម្ងន់ សម្រាប់​ទារក​និង​កុមារ ដោយ​ត្រូវ​ឃ្លាត​គ្នា​យ៉ាង​តិច បួន​ម៉ោង។ ចំពោះ​មនុស្ស​ចាស់​ក៏​ដូចគ្នា ប្រសិន​បើ​អ្នក​ប្រើ​ថ្នាំ​ពពួក​ប៉ារ៉ាសេតាម៉ុល ម្តង​ម្កាល ពេល​ឈឺក្បាល ក្តៅ​ខ្លួន មូួួ​យ​ថ្ងៃ​បី​គ្រាប់ តែ​ពីរ​បី​ថ្ងៃ​ឈប់​ នោះ​លោក​នឹង​មិន​ទទួល​រង​ផលវិបាក​បង្ក​ឡើង​ដោយ​ថ្នាំ​ឡើយ។ ប៉ុន្តែ ពាក្យ​ថា​ប្រើ​ច្រើន​ជ្រុល គឺ​ លេប​រាប់​ថ្ងៃ ក្នុង​កំរិត ចាប់​ពី​បី​គ្រាប់​ក្នុង​មួយ​ថ្ងៃ ចំពោះ​ថ្នាំ​លេខ​១ពាន់ ឬ​៦​គ្រាប់​ក្នុង​មួយ​សម្រាប់​ថ្នាំ​លេខ​៥០០ ក្នុង​រយៈ​ពេល​លើស​ពី​ពីរ​សប្តាហ៍​ឡើង​ទៅ លោក​អ្នក​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ដែល​ជា​ផលប៉ះពាល់​បន្ទាប់​បន្សំ​របស់​ថ្នាំ​ហើយ៕
 

 

  • រាគនោម ជាជំងឺ ?

    រាគនោម ជាជំងឺ ?

    កណ្តាស់​ចេញ​នោម សើច​លេច​នោម គ្រាន់​តែ​ឈឺ​ភ្លាម​រកកល​នឹង​លេច​តែ​ម្តង ... រាគ​នោម​ ជា​បញ្ហា​ដែល​មាន​កើត​ច្រើន លើ​មនុស្ស​គ្រប់​រូប និង​ជា​ពិសេស​ចំពោះ​ស្ត្រី។ ក៏​ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ខ្លាំង​ណាស់ …

  • តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    ចេក​ជា​ផ្លែ​ឈើ​ ដែល​មាន​ថាមពល​ខ្ពស់ ងាយ​រក​ទិញ ស្រួល​ទទួល​ទាន និង​ផ្តល់​គុណ​ប្រយោជន៍​ប្រពៃ​ណាស់​សម្រាប់​សុខភាព។ គុណប្រយោជន៍​របស់​ផ្លែ​ចេក​មាន​ច្រើនណាស់ ! កម្មវិធី​សុខភាព​យើងក៏​ធ្លាប់​បាន​រៀប​រាប់​ជូន​រួច​មក​ហើយ​ដែរ …

  • ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ច្រិប​​សាច់ កាត់ ឈូស ខាត់ លាប​ពណ៌ លាប​ជែល តឬ​ពាក់​ក្រចក​សិប្បនិម្មិត្ត មនុស្ស​យើង​ភាគ​ច្រើន​ ជា​ពិសេស​មិត្ត​នារីៗ យក​ចិត្ត​ទុក​ដាក់​ថែក្រចកម្រាមដៃ​ម្រាម​ជើង​ខ្លាំងណាស់ …

  • អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    ម៉ាសមាឌ​ខ្លួនធំឬ​តូចមិន​សំខាន់​ទេ ! សំខាន់​សូម​មើល​ក្បាល​ពោះ​របស់​អ្នក ! បើ​មាន​រាង​ល្មម​ តែ​ដុះ​ក្បាល​ពោះ​ធំ​ ប៉ោង​​ដូចផ្លែប៉ោម នោះ​​មាន​ន័យ​ថា​សុខភាព​បេះដូង​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ហើយ។ …

  • លើសឈាម និង ស្រ្តី

    លើសឈាម និង ស្រ្តី

    នៅ​ថ្ងៃ​ទី ១៧ ឧសភា ​នេះ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ លើស​ឈាម​ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត និង​មិនមែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​បុរស​ដូច​ការ​គិត​ពី​មុន​ទេ …

  • Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol...ទាំង​បីមុខ​នេះ ជា​ថ្នាំ​ដែល​សឹង​ថា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ និង​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា។ ថ្នាំ​ទាំង​បី​មុខ​នេះ …

  • ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ និង​​ធ្វើ​​ឱ្យ​​ប្រព័ន្ធ​​ការពារ​ខ្លួន​​យើង​​ចុះ​​ខ្សោយ​។ គេង​មិនគ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជំងឺ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ