ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាស៊ី

ប៉ូលិស​ចិន​បាញ់​ជនជាតិ​ទីបេ​ដែល​ប្រារព្ធ​ខួប​ដាឡៃឡាម៉ា​

media  
ដូនជីជនជាតិទីបេក្នុង​ទិវា​ប្រារព្ធ​ខួប​៧៨​វស្សា​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​ កាលពី​ថ្ងៃ​​៦​កក្កដា។ REUTERS/Navesh Chitrakar

នៅ​ថ្ងៃ​អង្គារ​នេះ អង្គការ​​ចំនួន​ពីរ​​​ដែល​មាន​ទីតាំង​នៅ​បរទេស​​ បាន​រាយការ​ណ៍​​​ថា​ ប៉ូលិស​ចិន​បាន​បាញ់​​ទៅលើ​ជនជាតិ​ទីបេ​ជាច្រើន​នាក់ កាលពី​ថ្ងៃ​សៅរ៍​​កន្លងទៅ​ នៅ​ក្នុង​ខេត្ត​ស៊ីជាន់​ភាគ​និរតី​ប្រទេស​ចិន ​បណ្តាល​អោយ​​​​មាន​មនុស្ស​របួសធ្ងន់​​ច្រើន ក្នុង​នោះ​មាន​សង្ឃ​​ទីបេ​ពីរ​អង្គ។ ជនជាតិ​ទីបេ​ទាំង​អស់​នេះ​បាន​មក​ជួបជុំ​គ្នា​​ប្រារព្ធ​ខួបកំណើត​៧៨​វស្សា​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ក្នុង​សង្កាត់​ដៅហ្វ៊ូ។ ប៉ូលិស​សង្កាត់​និង​ការិយាល័យ​កិច្ចការ​សាសនា​នៅ​ដៅហ្វ៊ូ​​​​បាន​បិដេសេធ​ថា គ្មាន​​ហេតុការ​បែបនេះ​កើតឡើង​​ទេ។

ប៉ូលិស​ចិន​ចិន​បានប្រើ​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​​បាញ់​​​​​បំបែក​​​​​ក្រុម​មនុស្ស​ដែល​មក​ប្រារព្ធ​ខួប​៧៨​វស្សា​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា នៅ​សង្កាត់​ដៅហ្វ៊ូ ក្នុង​ខេត្ត​ស៊ីជាន់។​ ការបាញ់​នេះ ប៉ូលិស​មិន​បាន​ប្រាប់​​អោយ​​ដឹង​ជាមុន​នោះទេ។ ជនជាតិ​ទីបេ​ជាច្រើន​នាក់​​បាន​រងរបួស​​ធ្ងន់ ក្នុង​នោះមាន​​​ព្រះសង្ឃ​ទីបេ​ពីរអង្គ​ ដែល​មួយ​អង្គ​ត្រូវ​របួស​ចំ​ព្រះកែស។​ បន្ទាប់ពី​មាន​ហេតុការ​បាញ់​នេះ មនុស្ស​ជាង​២០​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។ ​ព័ត៌មានដែល​ទទួលបាន​នៅ​ថ្ងៃ​អង្គារ​នេះ ​ផ្តល់​ដោយ​​អង្គការ​ Campaign for Tibet ​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក និង​អង្គការ​​​អង្គការ​ទីបេ​មួយទៀត​​នៅ​ឥណ្ឌា។

យោងតាម​អង្គការ​ទីបេ​នៅ​ឥណ្ឌា សង្ឃមួយអង្គ​បាន​​សាកល្បង​ដើរ​ព័ទ្ធ​របាំង​សន្តិសុខ​​ដែល​ប៉ូលិស​បាន​ដាក់​នៅ​ទីនោះ ហើយ​​ប្រហែល​មក​ពី​មូលហេតុ​នេះ​​ទើប​​ប៉ូលិស​បាញ់​ទៅលើ​​​ជនជាតិ​ទីបេ​ទាំងនោះ។ ទោះ​យ៉ាង​នេះ​​ក្តី ​អាជ្ញាធរ​ចិន​បាន​បដិសេធ​ថា​​គ្មាន​​ហេតុការ​នេះ​កើតឡើងឡើយ។

​សង្កាត់​ដៅហ្វ៊ូ​​ ​ខេត្ត​ស៊ីជាន់​ភាគ​និរតី ប្រទេស​ចិន​​ស្ថិត​ក្នុង​​តំបន់​​សំបូរ​ជនជាតិ​ទីបេ​រស់​នៅ។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មាន​មនុស្ស​ជាច្រើន​ក្នុង​តំបន់​បាន​ធ្វើអត្តឃាត​ដុត​ខ្លួន ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​​ ​ការ​បំបាត់​សេរីភាពសាសនា​ដែល​ចិន​ធ្វើ​មក​លើ​ទីបេ។ គិត​ពី​ឆ្នាំ​២០០៩​មក ចំនួន​អ្នក​ដុតខ្លួន​បាន​កើន​ហួស​ពី​​ ​១១០​នាក់​​​ហើយ។ ដោយឡែក ​ក្រុង​ប៉េកាំង​​អះអាង​ថា​ជនជាតិ​ទីបេ មាន​សេរីភាព​សាសនា​គ្រប់គ្រាន់ ហើយ​រដ្ឋាភិបាល​ចិន​ថែមទាំង​បាន​ចូលរួម​ឧបត្ថម្ភ​សេដ្ឋកិច្ច​​​​​តំបន់​ស្វ័យយត​​ទីបេ​ដែល​ជា​តំបន់​ក្រីក្រ​នេះ​ទៀតផង។

គួរ​រំលឹក​ថា ក្រោយ​បដិវត្ត​បះបោរ​ត្រូវ​បាន​បង្ក្រាប​​ក្នុង​​ឆ្នាំ​១៩៥៩​ សម្តេច​សង្ឃ​ដាឡៃឡាម៉ា​បាន​ភៀស​ខ្លួន​​ទៅ​ជ្រក​កោន​នៅ​ឥណ្ឌា​ ហើយ​​​តំបន់​ស្វយ័ត​ទីបេ​បាន​ស្ថិត​​ក្រោម​ការ​គ្រប់គ្រង​តឹង​រ៉ឹង​ពី​សំណាក់​​ក្រុង​ប៉េកាំង។ ចិន​បាន​បដិសេធ​កាលពី​​ចុង​ខែ​មិថុនា​កន្លង​មក​ថា មិន​បាន​​បន្ទន់​ឥរិយាបថ​ជាមួយ​សង្ឃដាឡៃ​ឡាម៉ា​នោះ​ទេ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ