ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT

យល់ដឹង​អំពី​ជំងឺ​ផ្តាសាយ

យល់ដឹង​អំពី​ជំងឺ​ផ្តាសាយ
 

កណ្តាស់​មិន​ឈប់ តឹង​បំពង់ក គឺ​ច្បាស់​ថា​យើង​មាន​ជំងឺ​ផ្តាសាយ​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ច្រមុះ​ស្ទះ ឬ​សំបោរ​ហូរ ?! ហេតុ​អ្វី​បានក្លាយ​រាលដាល​ទៅ​ជា ​​​រលាក​​បំពង់ក រលាកទង​សួត ?! នៅ​ពេល​ទៅ​រក​ថ្នាំ នៅ​ឱសថស្ថាន អ្នក​លក់​ដែល​ជា​ឱសថការី តែងសួរ​ថា សំបោរ​ហូរ​មក​មាន​ពណ៌​អី ?

ក្អក​ស្ងួត ឬ​ក្អក​ស្លេស ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ដឹង​បាន និង​ធ្វើ​ដូចម្តេច​កុំ​ឱ្យ​ប្រាប់​ទៅ​ខុស រួច​លេប​ថ្នាំ​ខុស ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ចៀស​វាង​កុំ​ឱ្យ​មាន​គ្រោះ​ ឬ​កុំ​ឱ្យ​កើត​ជំងឺនេះ​ ?

កម្មវិធីយើង​នឹង​ជម្រាប​ជូន​ទាំង​អស់ ៖
 

នៅ​ពេល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង ធ្លាក់​ខ្យល់ ច្រមុះ បំពង់ក និង​សួត របស់​យើង​កា្លយ​ជា​ចំណុច​ស៊ីប​នៃ​ការ​វាយ​ប្រហារ​របស់​វីរ៉ុស និង​បាក់តេរី​ ហេតុ​ដូច្នេះ​ហើយបាន​ជា​យើង​ងាយ​កើត​ជំងឺ​ផ្តាសាយ គ្រុន និង​ឈឺពោះ​។ តើ​ជំងឺ​នេះ​មាន​យន្តការ​បែប​ណា​ខ្លះ​បាន​ជា​ធ្លាក់ពី​ច្រមុះ​ទៅ​បំពង់ក ហើយ​ទៅ​លុក​លុយ​ដល់​សួត​ទៀត​នោះ ?!

ហៀរ​សំបោរ ពិបាក​ដក​ដង្ហើម ក្អកឥត​ឈប់ ប្រាកដ​ណាស់ ថា​យើង​មាន​អាការៈ​កើត​រោគ​ផ្តាសាយ​ហើយ ! តើ​ផ្តាសាយ​ជា​ជំងឺ​អ្វី ? ផ្តាសាយ​ជាជំងឺ​ដែល​បង្ក​ឡើង​វីរ៉ុស និង​ប្រមូល​ផ្តុំ​ដោយ​អាការៈ​​ជា​ច្រើន​ផ្សេងគ្នា។

នៅ​ពេល​ទៅ​រក​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន អាការៈសញ្ញារោគ​ទី​មួយ ដែលឱសថការី​ចង់​ដឹង និង​សួរ​អ្នក គឺ​សំបោរ។ តើ​អ្នក​មាន​ហៀសំបោរ​ទេ ? តើ​សំបោរ​នោះ​មាន​ពណ៌​យ៉ាង​ដូចម្តេច ? ហេតុ​អ្វី​សំណួរ​ទាំង​នេះ ?! ព្រោះ​ករណី​ខ្លះ​អ្នក​លក់​ ​អាច​ផ្តល់​ថ្នាំ​បាន​ ឯករណី​ខ្លះ​​ទៀត​ត្រូវ​ជួប​គ្រូពេទ្យ​ជាមុន​សិន។

“ប្រសិន​បើ​សំបោរ​ដែល​ញើស​មក​មាន​ពណ៌​ស ថ្លាៗ នោះ​គឺ​ជា​ការ​រលាក​ច្រមុះ​ដោយ​វីរ៉ុស ក្នុង​ករណី​នេះ គ្មាន​ការ​ចំលង​មេរោគ​ធ្ងន់ធ្ងរទេ ប៉ុន្តែ​បើ​អ្នក​មាន​សំបោរ​លឿង ឬ ខៀវ ខាប់ៗ នោះ​ត្រូវ​តែ​អញ្ជើញ​ទៅជួប​គ្រូពេទ្យ ព្រោះ​អ្នក​អាច​ជួប​នឹង​គ្រោះ​បង្ករោគ​ ដល់​ទង​សួត ឬ​សួត​។ ពេល​នោះ គេ​ត្រូវ​ការ​ការព្យាបាល​ត្រឹមត្រូវ​ច្បាស់​លាស់​និង​ចំ​ទិស​ដៅ​។”

សូម​បញ្ជាក់​ថា មិន​ថា​ផ្តាសាយ​នោះ​វា​ធ្វើ​ឱ្យ​ឈឺ​បំពង់ក ឬ ឈឺក្បាល ។ល។ និង​ ។ល។​ទេ គឺ​វីរ៉ុស​វា​ចូល​ដំបូង​ឡើង​តាម​ច្រមុះ​ទាំង​អស់ បន្ទាប់​មក​ធ្វើ​ការ​បំបែក​ខ្លួន​វាយ​លុក​លើ​សរីរាង្គ​​ផ្សេងៗ​ទៀត ធ្វើ​ឲ្យ​មាន​រលាក និង​ធ្វើ​ឱ្យ​មាន​អាការៈ​រោគ​សញ្ញា​ផ្សេង​ដូច​បាន​លើក​ឡើង​អំបាញ់​មិញ​នេះ ដែល​យើង​ហៅ​ថា​ផ្តាសាយ​នេះ​ឯង។
 
 “វីរ៉ុស​នៅ​ពេល​ចូល​ដល់​ច្រមុះ​ ហើយ​ក៏​តាំង​ទី​នៅ​តាម​ផ្ទៃ​ជញ្ជាំង​ច្រមុះ​ ដែលជា​ភ្នាស​ស្តើងៗ ​ហៅ​ថា Nuqueuse។ ​​ភ្នាស​​នេះ ត្រូវ​បាន​ការពារ​ដោយ​សារធាតុ​រាវ​​សើម ដែល​ចាប់​ចាំ​វីរុស។ ក្នុង​ពេល​ធម្មតា សរីរាង្គយើង​ផលិត​សារធាតុ​ររាវ​សើម​ៗ​នេះ ដល់​ទៅ​មួយ​លីត្រ​ក្នុង​មួយ​ថ្ងៃ ហើយហូរ​ត្រង់​ទៅ​ក្រពះ ដោយ​យើង​ផ្ទាល់​មិន​ទាំង​ដឹង​ផង។ ​នៅ​ពេល​មាន​វីរុស ចូល​ក្នុង​ខ្លួន​ច្រើន គេ​ត្រូវ​​សារធាតុ​រាវ​នេះច្រើន​ដែរ​ដើម្បី​ បណ្តេញ​វីរុស​ចេញ ពេល​ខ្លះ​ដល់​ទៅ​៥​ដង​លើស​កំរិត​ធម្មតា ហេតុ​ធ្វើ​ឱ្យ​យើង​ហៀ​សំបោរ និង​នឿយហត់។ ប៉ុន្តែ​ពេល​ខ្លះ​ នៅ​ពេល​មាន​អាការៈ​ផ្តាសាយ​នេះ​ ច្រមុះ​យើង​ឡើង​តឹង​ទៅ​វិញ​ក៏​មាន​ដែរ។ ហេតុអ្វី ? ព្រោះ​នៅ​ពេល​ផ្តាសាយ ផ្នែក​ខាង​ក្នុង​នៃ​ច្រមុះ​ហើម ទើប​ធ្វើ​ស្ទះ​ខ្យល់​ពិបាក​ដក​ដង្ហើម​ ដូច្នេះ​ទោះ​បី​ជា​ខំ​ញើស​សំបោរ​ចេញ​យ៉ាង​ណា ក៏​មិន​អាច​បាត់​អាការៈ​នេះ​ដែរ ដរាប​ណា​ផ្ទាំង​ច្រមុះ​ខាង​ក្នុង​មិន​ស្រក​ទេនោះ។

នេះ​ជា​អ្វី​ដែល​ ​​ហៅ​ថា អាការៈគ្រុន​ផ្តាសា​យ​ធម្មតា ! ប៉ុន្តែ​ពេល​ខ្លះ​ផ្តាសាយ​នេះ អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ខ្លាំង រាល​ដាល​ពេញ​សរីរាង្គ​កាយ​។ ព្រោះ​ថា ច្រមុះ​ជា​សរីរាង្គ​មួយ ដែល​ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​សីរីរាង្គ​ផ្សេង​ទៀតមាន​ជា​អាទិ៍ ត្រចៀក។

“ ច្រមុះ​ជាប់​ផ្ទាល់​ជាមួយ​ត្រចៀក​ដោយ​ប្រលាយ​មួយ ដោយ​បក់​បញ្ជូន​​ខ្យល់​ បរិយាកាស​ទៅ​ ​ត្រចៀក ឱ្យ​មាន​លំនឹង​ជាមួយ​បរិយាកាស​ខាង​ក្រៅ។ អាការៈឈឺក្បាល គឺ​បណ្តាល​មក​ពី​ សម្ពាធ​ខាង​ក្នុង​ និង​ខាង​ក្រៅ​ត្រចៀក​មិន​ស្មើ​គ្នានេះ​ឯង។ ដូច្នេះ​នៅ​ពេល​ដែល​វីរុស​លុក​លុយ​ចូល​ទៅ​ក្នុង​​ប្រលាយ​​នោះ វា​នឹង​បង្ក​មាន​ការ​ហើម ដូច​ករណី​ច្រមុះ​ដែរ ពេល​នោះ​សម្ពាធ​ខាង​ក្នុង​នឹង​កើន​ឡើង ជាហេតុ​ធ្វើ​យើងមាន​អាការៈ​​ឈឺ​ក្បាល ហើយ​ជា​លទ្ធផល ចុង​ក្រោយ គឺ​រលាក​ត្រចៀក”។ ជាមួយ​បំពង់​ក​វិញ វា​នឹង​បណ្តាល​ឲ្យ​​ បំពង់ក ហើម និង​រលាក”។

 
ប៉ុន្តែ​អ្វីដែល​កាន់​តែ​ធ្ងន់ធ្ងរ គឺ​នៅ​ពេល​ផ្តាសាយ​ធ្លាក់​ដល់​សួត។​​ ជាធម្មតា នៅ​ពេល​ជាលិកា​តូចៗ​ នៃ​វីរ៉ុស​ផ្តាសាយ​ មួយ​ភាគ​ធំ​ហូរ​ធ្លាក់​ទៅ​ចុះ​ទៅ​ក្នុង​ក្រពះ គឺ​មាន​តែ​សល់​តែ​តិច​តួច​ប៉ុណ្ណោះ​ដែល​នៅ​រឹង​ទទឹងធ្លាក់ទៅ​ទង​សួត ជួន​បង្ក​ឱ្យ​មាន​អាការៈ​ក្អក​បន្តិច​បន្តួច ជួន​បង្ក​ឱ្យ​ក្លាយ​ទៅ​ជា​ជំងឺ​រលាកទង​សួត។ ជាលិកា​តូចៗ​នេះ គឺ​ជា​សុទ្ធ​តែ​ជា​វីរ៉ុស សម្រាប់​មនុស្ស​ខ្លះ ក្អក​តែ​ពីរ​ឬ​បី​ខេស វីរ៉ុស​នេះ​ចេញ​អស់​ពី​ខ្លួន​ហើយ ប៉ុន្តែ​បើ​វីរ៉ុស​នៅ​យូរ នោះ​វា​អាច​នឹង​វាយ​ប្រហារ​ទង​សួត​របស់យើង ទៅ​ជា​ការ​រលាក​ទងសួត បន្ទាប់​មក​បង្ក​បង្កើត​ជា​បាក់តេរី​ពេញ​ដេរដាស​ បង្ករោគ​ជា​ជំងឺ​រលាកសួត​។ ដូច្នេះ​ហើយ​បាន​គេ​ត្រូវ​ព្យាបាល​ជំងឺ​ផ្តាសាយ​មុន​ពេល​ក្លាយ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទាន់។

 “កាយ​វិការ​ដំបូង​ ដែល​គួរ​ចង​ចាំ និង​អនុវត្ត​ភ្លាម​ នោះ​គឺ​ការ​លាង​សម្អាតច្រមុះ​ជាមួយ​ទឹក​សេរ៉ូម Physiologie នៅ​ពេល​តឹង​ច្រមុះ និង​បន្ទាប់​មក​ព្យាបាល​អាការៈក្អក។ ក្អក​មាន​ប្រភេទ​ផ្សេងៗ​គ្នា ៖ ជួន​ជា​ក្អក​ស្ងួត រមាស់ៗនៅ​បំពង់ក ពេល​យប់ ជួន​ជា​ក្អកមាន​​ស្លេស។ សូម​ធ្វើ​កំណត់​សម្គាល់​​ពីភាព​ខុស​គ្នា​នៃ​ការ​ក្អក ដើម្បី​ងាយ​​​ទៅ​រក​ទិញ​ថ្នាំ​ ! ថ្នាំ​ក្អក​ស្លេស ខុស​ពី​ឆ្នាំ​ក្អក​ស្ងួត។ ថ្នាំ​ក្អក​មាន​ស្លេស ​មាន​ភារៈ​ទៅ​រំលាយ​ស្លេស​នោះ ដូច្នេះ​បើ​អ្នក​មាន​ក្អក​ស្លេស ​ ហើយ​ទៅ​លេប​ថ្នាំ​ក្អក​ស្ងួត នោះ​ប្រាកដ​ជាវឹកវរ​មិនខាន​ទេ ព្រោះ​ស្លេស ​ រំអិល​​វា​នឹង​​ធ្លាក់ទៅ​ដល់​ទង​សួត។ ហើយ​ក្អក​មិន​ព្រម​ឈប់​ទេ។”

ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរ៉ុស ដូច្នេះ​ទោះបី​ជា​មាន​ថ្នាំ​ព្យាបាលក៏​ដោយ ក៏​ជំងឺ​នេះ​នៅ​តែ​មាន​ឥទ្ធិពល និង​អូស​បន្លាយ​ពេល​ប្រមាណ​ជា​មួយ​អាទិត្យ។​ ដូច្នេះ​យក​ល្អ គឺ​ការពារ​កុំ​ឱ្យ​កើត​ផ្តាសាយ​តែ​ម្តង​ទើប​ល្អ។

ផ្តាសាយ​មិន​មែន​បង្ក​ឡើង​ដោយ​អាកាសធាតុ​ត្រជាក់​ទេ គឺ​ដោយ​វីរ៉ុស ដែល​ងាយ​ចម្លង​បំផុត​នៅ​មាន​អាកាសធាតុ​ធ្លាក់​ចុះ។ ទី​ងងឹត បិទ​ជិត គ្មាន​ខ្យល់​ចេញ​ចូល ការរស់​នៅប្រជ្រៀត​គ្នា​ គឺ​ជា​ប្រភព​នៃការ​រីករាល​ដាល​ចម្លងនៃ​វីរ៉ុស។ ឆ្លង​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​ងាយ​ឱ្យ​តែ​មាន​ការ​ប៉ះពាល់​គ្នា ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល តាម​រយៈ​ការប៉ះពាល់វត្ថុ​ប្រើប្រាស់​រួម​គ្នា​ផ្សេងៗ។

ដូច្នេះ​ បើ​មាន​សមាជិក​ណាម្នាក់​កើត​ផ្តាសាយ​ហើយ កុំ​ថើប​គ្នា ហើយ​លាង​ដៃ​ នឹងសាប៊ូ ឱ្យ​បាន​ញឹក​ញាប់​បំផុត​៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • នាទីសុខភាពនិងអនាម័យ

    បុព្វហេតុ​ផ្សេងៗ​នៃ​ការ​ឈឺ​ពោះ

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    គ្រុន​ផ្តាសាយធំ និងការ​ចាក់​ថ្នាំ​ការពារ

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    សញ្ញា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ