អានតួអត្ថបទ
អង្គការសហប្រជាជាតិ

របាយការណ៍​របស់​ ONU ​ស្តីពី​​ការ​រត់ពន្ធ​វត្ថុ​ក្លែងក្លាយ​ ឈើ​ និង​ គ្រឿងញៀន​អេរ៉ូអ៊ីន​ខុសច្បាប់​

អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​​របាយការណ៍​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ស្តី​ពី​ ពីប្រាក់​ចំណេញ​​​ដែល​​ឧក្រិដ្ឋ​ជន​នានា​សំរេច​បាន ​តាម​រយៈ​​​​​​ការ​​​រត់ពន្ធ​​​វត្ថុ​ក្លែងក្លាយ ឈើ និង គ្រឿងញៀន​អេរ៉ូអ៊ីន នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក។ ជា​រៀងរាល់​ឆ្នាំ​ ការរត់ពន្ធ​វត្ថុ​ក្លែងក្លាយ​ខុស​ច្បាប់​​​ គឺ​ជា​សកម្មភាព​ដែល​ផ្តល់​ប្រាក់​​ចំណេញ​​ច្រើន​ជាង​គេ គឺ​ផ្តល់បាន​​ដល់​ទៅ​​ជាង​២៤ ពាន់​លាន​ដុល្លារឯណោះ​។ រីឯ​ការរត់​ពន្ធ​ឈើវិញ​ បាន​​ផ្តល់​ជា​ប្រាក់​ ១៧ ពាន់​លាន​​ដុល្លារ​​ ហើយ​គ្រឿងញៀន​​​ méthamphétamine ៥ពាន់​លាន​ដុល្លារ។

​អង្គការ​សហប្រជាជាតិ​កំពុង​​​ព្រួយ​បារម្ភ​ពី​ការ​រត់ពន្ធ​​​ឧសថក្លែងក្លាយ​ ដែល​​បង្ក​​​​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​​អាយុជីវិត​មនុស្ស។
​អង្គការ​សហប្រជាជាតិ​កំពុង​​​ព្រួយ​បារម្ភ​ពី​ការ​រត់ពន្ធ​​​ឧសថក្លែងក្លាយ​ ដែល​​បង្ក​​​​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​​អាយុជីវិត​មនុស្ស។ Fondation Chirac
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​អង្គការ​សហប្រជាជាតិ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ស្តី​ពីប្រាក់​ចំណេញ​​​ដែល​ឧក្រិដ្ឋជន​នានា​ប្រមូល​បាន​ ពី​​​​​​ការ​​​រត់ពន្ធ​វត្ថុ​ក្លែងក្លាយ ឈើ និង​គ្រឿងញៀន​អេរ៉ូអ៊ីន​ខុសច្បាប់​​​ មាន​ចំណង​​ជើង​ថា “ឧក្រិដ្ឋកម្ម​​​​រៀបចំ​​នៅ​តាម​​​ព្រំដែន​​ប្រទេស​នានានៅ​តំបន់​អាស៊ី​អាគ្នេយ៍​និងតំបន់​​ប៉ាស៊ីហ្វិក ​៖ ការវាយតំលៃ​​នៃ​ការ​គំរាមកំហែង” ។

យោងតាម​​របាយការណ៍នេះ​​ ជា​រៀងរាល់​ឆ្នាំ​ ការរត់ពន្ធ​វត្ថុ​ក្លែងក្លាយ​ខុស​ច្បាប់​​​ បាន​ផ្តល់​ប្រាក់ចំណេញ​ខ្ពស់​ជាងគេ ​គឺ​ផ្តល់បាន​​​​​ជាង​២៤ ពាន់​លាន​ដុល្លារ​។ ការរត់​ពន្ធ​ឈើ​បាន​​ផ្តល់​ជា​ប្រាក់​ ១៧ ពាន់​លាន​​ដុល្លារ​​ ហើយ​គ្រឿងញៀន​​​ méthamphétamine ៥ពាន់​លាន​ដុល្លារ។ យោងតាម​អង្គការ​សហប្រជាជាតិ ការប្រើប្រាស់​គ្រឿងញៀន​អេរ៉ូអ៊ីន​​នៅ​តែ​មាន​ការ​កើនឡើង​​ ​នៅ​ក្នុង​តំបន់។ ​​ជនជាតិ​ចិន​​​​​​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ជាងគេ ហើយ​ប្រទេស​ភូមា​ជា​ប្រទេស​ផលិត​គ្រឿងញៀន​​​​ដ៏​លើសលុប។

របាយការណ៍អង្គការ​សហប្រជាជាតិ​ ​ក៏បាន​បង្ហាញ​​ផង​ដែរ​​អំពី ប្រាក់​ចំណេញ​​នៃ​​ការ​រត់ពន្ធ​ខុសច្បាប់​ផ្សេងៗ​ទៀត។ បែបយ៉ាង​ដូច​ជា អាជីវកម្ម​​សត្វ​ព្រៃ​​ដែល​​បាន​ផ្តល់​ជា​ទឹកប្រាក់​២ពាន់លាន​ដុល្លារ​កន្លះ ទីផ្សារ​ងងឹត​គ្រឿង​អេឡិចត្រូនិក​ផ្តល់​ជា​ទឹក​ប្រាក់​​ជិត​បួនពាន់​លាន​ដុល្លារ​។ ក្រៅពី​នោះ​ ទីផ្សារ​​​រត់​ពន្ធ​មនុស្ស​​ដើម្បី​​បំរើ​ផ្លូវភេទ បាន​ផ្តល់​ជាទឹក​​ប្រាក់​រាប់​រយ​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។​

អ្វី​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ព្រួយ​បារម្ភ​សំរាប់​តំបន់​អាស៊ីអាគ្នេយ៍ និងតំបន់​​ប៉ាស៊ីហ្វិក​ នៅ​ពេល​នេះ គឺ​​​ការ​រត់ពន្ធ​​​ឧសថក្លែងក្លាយ​ ដែល​បង្ក​ជា​​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សុខភាព​និង​អាយុជីវិត​មនុស្ស។ លោក Jeremy Douglas អ្នកតំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​ បាន​ប្រាប់​ថា មួយភាគ​បី​ទៅ​៩០ភាគរយ ​នៃ​ឧសថនានា​ដែល​ប្រើសំរាប់​​ការពារ​គ្រុនចាញ់​ ​​មាន​ប្រភព​មក​ពី​ការ​រត់​ពន្ធ​ខុសច្បាប់។ ឧសថទាំង​អស់​នេះ​​​​​នាំ​​ចូល​ពី​ប្រទេស​ចិន​ និង​ឥណ្ឌា។ ឧសថ​ក្លែងក្លាយ​ទាំង​នេះ ​​​ធ្វើ​​អោយ​អ្នក​​ប្រើប្រាស់​​ទទួល​មរណភាព​ក្នុង​អាការៈ​ដ៏ចំលែក ហើយ​បង្កើត​អោយ​មាន​ជា​​ប្រភព​​​​មេរោគ​​​ដែល​​​​​​​​មានលក្ខណៈ​ខ្លាំងក្លា​​ជាង​មុន។

យោងតាម​អង្គការ​ពន្ធការ​ពិភពលោក វត្ថុក្លែងក្លាយ​​​​​៧៥ភាគរយ​ដែល​​អាជ្ញាធរ​នានា​រឹបអូស​បាន ចន្លោះ​ពី​ឆ្នាំ​២០០៨ ទៅ​ឆ្នាំ​២០១០ មាន​ប្រភព​មកពី​​អាស៊ីអាគ្នេយ៍ ជាពិសេស​ពី​ប្រទេស​ចិន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ