អានតួអត្ថបទ
RSF

Reporter sans frontière ​បរិហារ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ ២០១៥

ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន Reporter sans frontière (RSF) តែង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​សេរីភាព​សារព័ត៌មាន​ក្នុង​លោក។ របាយការណ៍​ស្តីពី​សេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ ២០១៥ ដែល RSF បាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី២០ មេសា​នេះ​ឲ្យ​ដឹង​ថា មាន​ការ​ធ្លាក់​ចុះ​នៅ​គ្រប់​ទ្វីប​ទូទាំង​ពិភពលោក។

Reporter sans frontière ​បរិហារ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ ២០១៥
Reporter sans frontière ​បរិហារ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ ២០១៥ DR
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឆ្នាំ ២០០២ មក​ម្ល៉េះ​ដែល​អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន Reporter sans frontière (RSF) បាន​ចាប់​ផ្តើម​ធ្វើ​ចំណាត់​ថ្នាក់​ស្តីពី​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង ១៨០ប្រទេស​ក្នុង​លោក។ ជា​ទូទៅ ចំណាត់ថ្នាក់​ស្តីពី​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ទ្វីប តំបន់ ឬ​មួយ​ក៏​ប្រទេស​នីមួយៗ​មាន​ការ​ប្រែប្រួល​ក្នុង​ទិសដៅ​វិជ្ជមាន ឬ​អវិជ្ជមាន​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។

សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ ២០១៥ កន្លង​ទៅ​ត្រូវ​បាន Reporter sans frontière កត់​សម្គាល់​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​នៅ​គ្រប់​ទ្វីប​ទូទាំង​ពិភពលោក ពិសេស​ទ្វីបអាមេរិក​ដែល​មាន​ឃាតកម្ម​សម្លាប់​អ្នកការសែត​នៅ​អាមេរិកកណ្តាល។ សម្រាប់​ឆ្នាំ ២០១៥ ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​ទ្វីប​អាមេរិក​ស្ថិត​ក្រោម​ទ្វីបអាហ្រ្វិក។ នៅ​អាមេរិកឡាទីន អំពើហិង្សា​ស្ថាប័ន ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​ជា​មុន និទណ្ឌភាព និង​អំពើ​ពុករលួយ គឺ​ជា​ឧបសគ្គ​លើ​សេរីភាព​សារព័ត៌មាន។ នៅ​អាមេរិក ក៏​ដូច​ជា​នៅ​កាណាដា សេរីភាព​សារព័ត៌មាន​បាន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០១៥។

ការ​ប្រកប​អាជីព​ជា​អ្នក​កាសែត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ ដូច​យ៉ាង​នៅ​អ៊ីរ៉ាក់ លីប៊ី ស៊ីរី ឬ​មួយ​ក៏​ប្រទេស​យេម៉ែន គឺ​ពោរពេញ​ដោយ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៥ ក្រុមប្រទេស​ដែល​ស្ថិត​ចុង​ប៉ូច​នៅ​តែ​ដដែល​ដូច​ឆ្នាំ ២០១៤ គឺ​ចិន​ស្ថិត​ចំណាត់ថ្នាក់​ទី ១៧៦ ស៊ីរី​ទី ១៧៧ តួកម៉េនីស្ថាន​ទី ១៧៨ កូរ៉េខាងជើង​ទី ១៧៩ និង​ទី ១៨០ សម្រាប់​ប្រទេស​អេរីត្រេ។ ចំណែក​សិស្ស​ល្អ​នៅ​តែ​ល្អ គឺ​ហ្វាំងឡង់​ដែល​បន្ត​រក្សា​ចំណាត់ថ្នាក់​ទី ១ រយៈពេល ៦ឆ្នាំ​ជាប់​គ្នា​ជា​ប្រទេស​ដែល​អ្នកកាសែត​អាច​ប្រកប​អាជីព​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យខ្លាច។ ចំណាត់ថ្នាក់​ទី ២ គឺ​ប្រទេស​ហូឡង់ និង​ប្រទេស​ន័រវែស​ស្ថិត​ចំណាត់ថ្នាក់​ទី ៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ