អានតួអត្ថបទ
រុស្ស៊ី-អឺរ៉ុប

ម៉ូស្គូ​ទិតៀន​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី​

ម៉ូស្គូ ទិតៀន​​សេចក្តី​​សម្រេច​​របស់​​​សភា​​អឺរ៉ុប​អំពី​​ស្ថានការណ៍​​សិទ្ធិ​​មនុស្ស​​នៅ​​រុស្ស៊ី​ សេចក្តី​​​​សម្រេច​​ដែល​​សភា​​អឺរ៉ុប​​ចេញ​​ម្សិលមិញ ​គឺ​​ពាក់ព័ន្ធ​​នឹង​​ការ​​ដែល​​សភា​​​ឌូម៉ា​​រុស្ស៊ី​ ថ្ងៃ​​១៤​​កញ្ញា​​នេះ​​ធ្វើ​​ការ​​បោះ​​ឆ្នោត​ ដើម្បី​​បញ្ឈប់​​មុន​​កាល​​កំណត់​ អាណត្តិ​​តំណាង​រាស្ត្រ​​ម្នាក់​​ខាង​​បក្ស​​ប្រឆាំង។​ បញ្ឈប់​នេះ ក្រោម​លេស​ថា មក​ពី​គាត់​ហ៊ាន​ប្រកប Business​ ទាំង​បំពាន​លើ​ច្បាប់​ដែល​ហាម​មិន​ឲ្យ​តំណាងរាស្ត្រ​ធ្វើ​ជំនួញ​ជា​ដាច់ខាត។ ប៉ុន្តែ​សភា​អឺរ៉ុប​យល់​ថា នា​ពេល​ចុង​ក្រោយ រុស្ស៊ី​តែង​ប្រើ​ច្បាប់​គឺ​ក្នុង​គោលដៅ​នយោបាយ​ទេ​តើ​ម្រាប់​បំបិទ​សិទ្ធិ​ពួក​ប្រឆាំង។

ម៉ូស្គូ​ទិតៀន​សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​រុស្ស៊ី​
ម៉ូស្គូ​ទិតៀន​សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​រុស្ស៊ី​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

សភា​អឺរ៉ុប​ដែល​ជា​អង្គការ​អំណាច​នីតិ​បញ្ញត្តិ​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​ក្នុង​ សេចក្តី​សម្រេច​នោះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិធានការ​ចាត់​ជា​បន្ត​បន្ទាប់​ដោយ​ អាជ្ញាធរ​រុស្ស៊ី​ឆ្ពោះ​ទៅ​កាត់​បន្ថយ​បន្តិច​ម្តងៗ សិទ្ធិ​​ពួក​ប្រឆាំង​ហេតុ​ដែល​អូស​ទាញ​ស្ថានការណ៍​ ខាង​សិទ្ធិ​និង​សេរី​ភាព​ជា​គន្លិះៗ​របស់​ពលរដ្ឋ​រុស្ស៊ី ឲ្យ​ស្រុត​ចុះ​អាក្រក់​មែនទែន។ ឧទាហរណ៍ ៖

- ការ​កសាង”សំណុំរឿង” របស់​តំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង ឈ្មោះ Guennady Gudkov លុះ​ទាល់​តែ ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សភា​ឌូម៉ា ធ្វើការ​បោះឆ្នោត ថ្ងៃ​១៤​កញ្ញា​នេះ ដើម្បី​ដក​អាណត្តិ​គាត់​ជា​តំណាងរាស្ត្រ​តែ​ម្តង​មក​ពី​គាត់​ល្បី​ខាង​ដឹក​នាំ រលក​ប្រឆាំង​ទល់​នឹង​អាជ្ញាធរ​ដែល​បាន​បោកបក់​អស់​ប៉ុន្មាន​ខែ​ជាប់​នៅ​រុស្ស៊ី។

- ការ​កាត់​ទោស​នារី​៣​នាក់​នៃ​ក្រុម​ចម្រៀង Pussy Riot ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ រយៈ​ពេល​២​ឆ្នាំ ដោយ​មក​ពី​គេ ពេល​ឡក​និង​ច្រៀង ក្នុង​វិហារ​គ្រិស្តសាសនា​កាល​ពី​កន្លះ​ឆ្នាំ​មុន បាន​ទាមទារ​ឲ្យ​ព្រះ​ជាម្ចាស់ បណ្តេញ​រូប​លោក​ពូទីន​ចេញ​ពី​អំណាច​ទៅ។

- ការ​ដែល​អាជ្ញាធរ​រុស្ស៊ី​នៅ​តែ​ពុំ​ព្រម​ថ្កោល​ទោស​ពួក​មន្ត្រី​ណា ដែល​ជាប់​ពិរុទ្ធ​ ចំពោះ​មរណភាព​កាលពី​៣​ឆ្នាំ​មុន​នៃ​មេធាវី​ជាតិ​រុស្ស៊ី​ឈ្មោះ Serguei Magnitsky នៅ​ក្នុង​ពន្ធនាគារ​ម៉ូស្គូ​ដោយ​គាត់​បាន​ខិតខំ​ការពារ​ផល​ប្រយោជន៍​របស់ មូល​និធិ​វិនិយោគ​អង់គ្លេស Hermitage Capital។

សភា​អឺរ៉ុប ក៏​អំពាវនាវ​រុស្ស៊ី​ឲ្យ​កែប្រែ​ទៅ​ច្បាប់​ដែល​ចាត់​ទុក អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា ​ដែល​ទទួល​ហិរញ្ញប្បទាន​ពី​ក្រៅ​សម្រាប់​សកម្មភាព​ខ្លួន ថា​ជា​“ភ្នាក់ងារ​បរទេស” ស្អី​ណា។​

សភា​អឺរ៉ុប​ក្នុង​សេចក្តី​សម្រេច​នោះ​ក្រើន​រំលឹក​រុស្ស៊ី​ថា រុស្ស៊ី​ក្នុង​ឋានៈ​ជា​សមាជិក​ពេញ​លក្ខណៈ​នៃ​ “ក្រុម​ប្រឹក្សា​អឺរ៉ុប” និង “អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប” OSCE បាន​ទទួល​យក​ទៅ​ដាក់​លើ​ខ្លួន នូវ​កាតព្វកិច្ច​ជាក់​លាក់ ខាង​បំពេញ​តាម​ស្តង់ដារ​អឺរ៉ុប​ក្នុង​វិស័យ​ធានា​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ ឧត្តមភាព​នៃ​ច្បាប់ និង​ ឯករាជ្យភាព​នៃ​អំណាច​តុលាការ។

ជា​ចម្លើយ​បក​វិញ វិមាន​ក្រេមឡាំង​បាន​ប្រតិកម្ម​ច្រាន​ចោល មិន​ទទួល​យក​ទេ នូវ​រាល់​ ការ​បក​ស្រាយ​របស់​សភា​អឺរ៉ុប អំពី​ស្ថានការណ៍​អាក្រក់​ស្អីណា​នៃ​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី។​
អ្នកនាំ​ពាក្យ​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Peskov ថ្លែង​ថា ការ​បក​ស្រាយ​នោះ​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ប្រភព​ព័ត៌មាន​មិន​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​វិភាគ​សោត ​អំពី​ប្រភព​នោះ​គឺ​មិន​ស្រប​នឹង​ស្ថានការណ៍​ពិត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ