អានតួអត្ថបទ
បទយកការណ៍

ក្រមាត្រូវ​ប៉ាន់ ប្រជាជន​​បាន​ចំណូល​បន្ថែម​នៅ​រដូវ​ឃោសនា​បោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋ​នៅភូមិ​ជ្រោយអំពិល​ សង្កាត់​ក្បាលកោះ​ ខ័ណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ បានកើន​ប្រាក់ចំណូល​ពិសេស ​ពីការ​ត្បាញ​ក្រមា​លក់​ដល់​បណ្តា​គណបក្ស​នយោបាយ​ដែល​ត្រូវការ​ក្រមា ដើម្បី​ប្រើប្រាស់​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ឃុំ​សង្កាត់​ អស់រយៈពេល​កន្លះខែ​មក​ហើយ។ អ្នកភូមិ​ជ្រោយអំពិល​បានឲ្យដឹង​ថា ​តម្រូវការ​ក្រមា​​នៅក្នុង​យុទ្ធនាការ​ឃោសនាការ​បោះឆ្នោត​ បាន​កើន​ឡើង​ខុស​ពី​តម្រូវការ​ធម្មតា ​រហូត​ដល់​ ត្បាញ​មិន​ទាន់​ទៀតផង។ អាជ្ញាធរ​ភូមិជ្រោយ​អំពិល​ឲ្យ​ដឹងថា​នៅ​រដូវ​ឃោសនា​បោះឆ្នោត​នេះ ​ជាឱកាស​មាស ​ដែលធ្វើឲ្យ​ប្រជាជន​មាន​ភាព​ញញឹម​ និង​មាន​ប្រាក់ចំណូល​បន្ថែម។ 

សកម្មភាព​តម្បាញ​នៅ​ភូមិ​ជ្រោយ​អំពិល
សកម្មភាព​តម្បាញ​នៅ​ភូមិ​ជ្រោយ​អំពិល ©RFI-សុផល
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ