ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

សហគមអឺរ៉ុប​ ដាក់​ពន្ធគយ​លើ​​ឥណ្ឌូណេស៊ី ចំពោះ​ការ​នាំចូល​ផលិតផល​ជីវឥន្ធនៈ

media សហគមអឺរ៉ុប​ ដាក់​ពន្ធគយ​លើ​​ឥណ្ឌូនេស៊ី ចំពោះ​ការ​នាំចូល​ផលិតផល​ជីវឥន្ធនៈ @AFP

ថ្ងៃអង្គារ៍ ទី​១៣ សីហា​ គណៈកម្មាធិការ​សហភាព​អឺរ៉ុប បាន​សម្រេច​ចិត្ត​ ដាក់​ពន្ធគយ​លើ​ប្រទេស​ឥណ្ឌូណេស៊ី ចំពោះ​ការ​នាំចូល​​ផលិតផល​ជីវឥន្ធនៈ​ ទៅកាន់​សហភាព​អឺរ៉ុប។ ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​បែបនេះ ពីព្រោះតែ​រកឃើញថា ឥណ្ឌូណេស៊ី បាន​ជួយ​ឧបត្ថម្ភ​​ធន ​ក្នុង​ដំណើរ​ការ​ផលិត​ជីវឥន្ធនៈ។​ ជីវឥន្ធនៈ គឺ​សំដៅ​ដល់​​​ផលិតផល​ប្រេងឥន្ធនៈ​​ដែល​ចម្រាញ់​​ចេញពី​ប្រេង​ដូង។

សហភាព​អឺរ៉ុប​ បាន​បើកការ​ស៊ើប​អង្កេត ហើយ​រក​​ឃើញថា ឥណ្ឌូណេស៊ី បាន​ជួយ​ឧបត្ថម្ភដល់ក្រុម​ហ៊ុន​ផលិត​ជីវឥន្ធនៈ Biocarburant។​ កន្លង​មក ដោយសារ​តែ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គឺធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ឯកជនដែល​ផលិត​ជីវឥន្ធនៈ អាច​ទិញ​ប្រេង​ដូង​ក្នុង​តម្លៃ​ថោក និង​ទាប​ជាងតម្លៃ​នៅ​លើ​​ទីផ្សារ ហើយ​ថែមទាំង បាន​​រួច​គេចផុត​ពី​ពន្ធរបស់​​រដ្ឋ​ឥណ្ឌូណេស៊ី​ថែមទៀត​។

សហភាព​អឺរ៉ុប​ យល់ថា ទង្វើរបស់​ឥណ្ឌូណេស៊ី​បែប​នេះ គឺ​វា​​ខុស​ ផ្ទុយ​នឹង​ច្បាប់​សហភាព​អឺរ៉ុប ដោយ​រំលោភលើគោលការណ៍​​​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ និង​ដោយ​សមធម៌​។ មិនតែប៉ុណ្ណោះ ការ​ជួយ​ឧបត្ថម្ភធន​របស់​ឥណ្ឌូណេស៊ីទៅដល់​ក្រុមហ៊ុន​ឯកជន គឺវា​បាន​​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍ និង​រំខាន​​ដល់​ក្រុម​ហ៊ុន​ផលិត​ជីវឥន្ធនៈ​ ដទៃ​ទៀត នៅ​សហភាព​អឺរ៉ុប ដែល​រក​ស៊ី​ត្រឹម​ត្រូវ។

វិធានការមិនមែន​ចប់​ត្រឹម​តែ​ពន្ធលើជីវឥន្ធនៈនោះទេ​ គណៈកម្មាធិការសហភាពអឺរ៉ុប ថា​នឹង​ត្រូវ​ពិនិត្យ​លើ​ទំនិញ​ផ្សេងៗទៀត របស់​ឥណ្ឌូណេស៊ី និងថា វិធានការ​ដាក់​ពន្ធគយ​ពេល​នេះ គឺ​គ្រាន់តែ​បណ្តោះអាសន្នសិន​ តែវិធានការ​ផ្លូវ​ច្បាប់​ជាក់​លាក់​ធ្ងន់ធ្ងរ​ថែមទៀតនោះ​ គឺ​នៅ​ត្រូវ​អនុវត្ត​ដាច់​ណាត់​តែម្តង នៅ​ពាក់កណ្តាល​ខែ​ធ្នូ​ខាងមុខ។

គួរ​ជ្រាប​ថា ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ជា​ប្រទេស​ពីរនៅ​អាស៊ី​អាគ្នេយ៍​ ដែល​នាំ​ចេញ​ជីវឥន្ធនៈ​ ច្រើន​ជាង​គេ​ គឺ​ស្មើនឹង​៨៥ភាគ​រយ​នៃ​ការ​ផលិត​ប្រេង​ដូង​លើពិភពលោក។

ការ​យកពន្ធ​គយ​ពី​សហភាព​អឺរ៉ុប នៅពេល​នេះ​ គឺ​អាច​ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី ខាត​បង់​ជាង​៤០០លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ។ ក៏ប៉ុន្តែ​​ ជា​វិធានការ​ប្រឆាំង​វាយ​បក ឥណ្ឌណេស៊ី បាន​ប្រកាសថា​យកពន្ធគ្រប់​ទំនិញ​ផលិត​ផល ធ្វើ​ចេញ​ពី​ទឹកដោះគោ ដែល​នាំចេញ​​ពី​សហភាព​អឺរ៉ុបចូល​ឥណ្ឌូនេស៊ី​​។​ ចាត់ទុក​ជាការ​សងសឹក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ