ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

អាមេរិក និង​ចិន​ប្រឈមមុខ​ដាក់គ្នា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​សំណុំរឿង​រថយន្ត

media  
លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា REUTERS/Kevin Lamarque

នៅ​ថ្ងៃ​ច័ន្ទ ទី១៧ កញ្ញា​ម្សិលមិញ រដ្ឋបាល​អាមេរិកំាង​បាន​ប្រកាស​ឲ្យ​ដឹង ពី​ការ​ដាក់​ពាក្យបណ្តឹង​ថ្មី​ប្រឆំាង​ចិន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពាក់ព័ន្ធ​នឹង​ការ​នំា​គ្រឿងបន្លាស់​រថយន្ត​ពី​ប្រទេស​ចិន ចូល​សហរដ្ឋអាមេរិក។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ទីក្រុង​ប៉េកំាង​ពី​បទ​បាន​ជួយ​ផ្តល់​ឧបត្ថម្ភកធន​ឲ្យ​រោងចក្រ សហគ្រាស​របស់​ខ្លួន។ ជា​ការ​ឆ្លើយតប​វិញ ទីក្រុង​ប៉េកំាង​បាន​សន្យា​នឹង​ចាត់​វិធានការ​ប្រឆំាង​នឹង " dumping " អាមេរិកំាង។

បញ្ហា « ឧបត្ថម្ភកធន » ជា​គឺ​ជម្លោះ​ដ៏​ប្រទាញប្រទង់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ ប៉ុន្តែ​ក្នុង​ឆ្នំា ២០០១ ពោល​ឆ្នំា​ដែល​ចិន​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទីក្រុង​ប៉េកំាង​បាន​សន្យា​បញ្ឈប់​ផ្តល់​ប្រាក់ជំនួយ​នេះ​ឲ្យ​រោងចក្រ សហគ្រាស​របស់​ខ្លួន នេះ​ជា​ការ​រំលឹក​ឡើង​វិញ​របស់​លោក Ron Kirk ប្រតិភូ​អាមេរិកំាង​នៃ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃច័ន្ទ ទី១៧ កញ្ញា​ម្សិលមិញ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

ភាគី​អាមេរិកំាង​បាន​កត់សម្គាល់​ឃើញ​ថា រោងចក្រ សហគ្រាស​ផលិត​គ្រឿងបន្លាស់​រថយន្ត​នៅ​ក្នុង​ប្រទេស​ចិន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភកធន​ពី​រដ្ឋាភិបាល​ចិន​យ៉ាង​តិច ១ ០០០លាន​ដុល្លារ ក្នុង​ចន្លោះ​ឆ្នំា ២០០៩ និង​២០១១។ ចំពោះ​លោក Rok Kirk ការ​ផ្តល់​ប្រាក់ជំនួយ​នេះ គឺ​ជា​ទង្វើ​រំលោភបំពាន​លើ​ច្បាប់​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។

ឃើញ​ថា សង្រ្គាម​ពាណិជ្ជកម្ម​បាន និង​កំពុង​បន្ត​មាន​រវាង​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​ទំាង​ពីរ អាមេរិកំាង និង​ចិន។ ទីក្រុង​វ៉ាស៊ីតោន​បាន​លើក​យក​សំណុំរឿង​នេះ​ទៅ​ប្តឹង​ជា​ថ្មី​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ជា​ការ​ឆ្លើយ​តប​វិញ ទីក្រុង​ប៉េកំាង​ក៏​បាន​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រឆំាង​នឹង​ច្បាប់​ថ្មី​របស់​អាមេរិក​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិកំាង​ក្នុង​ស្រុក​ទទួល​បាន​ប្រាក់សំណង​វិញ។ ចំពោះ​ទីក្រុង​ប៉េកំាង ច្បាប់​ថ្មី​នេះ​មាន​គោលដៅ​ប្រឆំាង​នឹង​នយោបាយ​ឧបត្ថម្ភកធន​របស់​ចិន​តែ​ម្តង។

អ្វី​ជា​ការ​កត់សម្គាល់ សេចក្តីជូនដំណឹង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រឆំាង​ចិន​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​កំពុង​ចុះ​ធ្វើ​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​ពិត​ជា​ឱកាស​ដ៏​ល្អ និង​ដ៏​កម្រ​មួយ​សម្រាប់​លោក​ប្រធានាធិបតី និង​ជា​បេក្ខជន​គណបក្សប្រជាធិបតេយ្យ ដើម្បី​វាយប្រហារ​ចិន និង​គូប្រជែង​របស់​គាត់ គឺ​លោក Mitt Romney មក​ពី​គណបក្សសាធារណៈរដ្ឋ។ លោក Mitt Romney ដែល​បាន​ចោទ​លោក អូបាម៉ា ថា​ជា​អ្នក​ដែល​បាន​បញ្ជូន​ការងារ​ពី​អាមេរិក ទៅ​កាន់​ប្រទេស​ចិន៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ