អានតួអត្ថបទ
វៀតណាម

ការប្រយុទ្ធគ្នា​រវាង​អ្នក​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​និង​រដ្ឋ​អំណាច​

នៅពេល​ដែល​កើតមាន​ឧប្បត្តិហេតុ​ជាមួយ​នគរបាល​នៅ​តំបន់​ Hung Yen ​ជិត​ទីក្រុង​ហាណូយ​ ​ អ្នកបង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​បាន​ពួន​លាក់ខ្លួន​ជាស្រេច​ទៅហើយ​នៅពីក្រោយ​ដើមឈើ​លួចថត​រូប​ជាភស្តុតាង​ផ្ញើ​ផ្សព្វផ្សាយ​តាម​អ៊ីនធ័រនែត។​ ថ្វីដ្បិតតែ​ឯកសារ​ភស្តុតាង​ទាំងនោះ​មាន​គុណភាព​អន់​ ​ ក៏ប៉ុន្តែ​វាមាន​តម្លៃ​នយោបាយ​ដ៏​សំខាន់។

ប្រជាកសិករ​នៅ​តំបន់​ Hung Yen​ ប៉ែកខាងជើង​វៀតណាម​ប្រឆាំងទល់នឹងការបណ្តេញ​​ចេញ​​និងការ​​រឹបអូស​​យក​​ដីធ្លី​​នៅខែ​មេសា​ឆ្នាំ២០១២​
ប្រជាកសិករ​នៅ​តំបន់​ Hung Yen​ ប៉ែកខាងជើង​វៀតណាម​ប្រឆាំងទល់នឹងការបណ្តេញ​​ចេញ​​និងការ​​រឹបអូស​​យក​​ដីធ្លី​​នៅខែ​មេសា​ឆ្នាំ២០១២​ REUTERS/Mua Xuan
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​មួយ​ដូចជា​ប្រទេស​វៀតណាម​ដែល​រដ្ឋអំណាច​ក្តោបក្តាប់​ត្រួត​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​ព័ត៌មាន​ ​ អ៊ីនធ័រនែតគឺជា​ឱកាស​និងជា​លំហ​ប្រយុទ្ធ​មួយ​ដ៏ប្រពៃ​សម្រាប់​សកម្មជន។​ ជាពិសេស​នៅ​ខណៈពេល​ដែល​កើត​មាន​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​បាតុករ​និង​កងកម្លាំង​រក្សា​សន្តិសុខ​នៅ​ក្នុង​ខេត្តមួយ​ឋិត​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​វៀតណាម​ ​ ដែល​ប្រជាកសិករ​បាន​ត្រូវ​រដ្ឋ​អំណាច​បណ្តេញ​ចេញ​និង​រឹបអូស​យក​ដីធ្លី។

 
សកម្មជន​វៀតណាម​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ពិត​របស់​ខ្លួន​បាន​ថ្លែង​ពន្យល់ថា​ “​នគរបាល​​បាន​តាម​ឃ្លាំមើល​ខ្ញុំ​ ​ អ្វីដែល​ខ្ញុំ​បាន​សរសេរ​គេបាន​រក្សា​ទុក​ ​ ហើយ​គេ​បាន​តាម​ឃ្លាំមើល​រាល់​អ្នកបង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​ដែល​ប្រឆាំង​រដ្ឋអំណាច”។

សម្រាប់​អ្នកយកការណ៍​គ្មានព្រំដែន​ Reporters sans Frontières ​ ​ ប្រទេស​វៀតណាម​បាន​ត្រូវ​គេ​ចាត់ទុក​ថាជា​ប្រទេស​បច្ចាមិត្ត​របស់​អ៊ីនធ័រនែត ​ ហើយ​រដ្ឋអំណាច​វៀតណាម​កំពុង​រៀបចំ​តាក់តែង​ច្បាប់​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ប្រព័ន្ធ​អ៊ិនធ័រនែត។

អត្ថបទ​ច្បាប់​នោះ​គ្រោង​ធ្វើការ​បង្ខំ​ឲ្យ​អ្នកបង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​បង្ហាញ​ឈ្មោះ​និង​អាសយដ្ឋាន​ពិត​របស់​ខ្លួន។​ ក៏ប៉ុន្តែ​សម្រាប់​អ្នកបង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​ ​ គេនៅតែ​មាន​​មធ្យោបាយ​សម្រាប់​គេច​ចៀស​ពី​ការ​បង្ខំ​និង​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ