អានតួអត្ថបទ
អ៊ីរ៉ង់​-​នុយក្លេអ៊ែរ

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ AIEA​ ចរចា​នុយក្លេអ៊ែរ​ជាថ្មី​ជាមួយ​អ៊ីរ៉ង់​

ថ្នាក់​ដឹក​នាំ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ AIEA បាន​ធ្វើ​ទស្សនកិច្ច​ជា​ថ្មី​ នៅ​ប្រទេស​អ៊ីរង់​​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​គោល​បំណង​ចរចា​លើ​កម្ម​វិធី​នុយក្លេអ៊េរ​ ​សារ​ជា​ថ្មី​ម្តងទៀត​​ជាមួយ​​ក្រុង​ តេអេរ៉ង់។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​​ចង់​បិទ​បញ្ចប់​នូវ​ការ​សង្ស័យ​​​​​ជុំវិញ​​​​កម្ម​វិធី​ នុយក្លេអ៊ែរ​របស់​​​អ៊ីរ៉ង់។ ​ជំនួប​រវាង​ទី​ភ្នាក់​ងារ​​ថាមពល​បរមាណូ​ជាមួយ​​ភាគី​អ៊ីរ៉ង់​​នៅ​​លើក​នេះ​ គឺ​ជា​ជំនួប​លើក​ទីបី​ហើយ​​ ក្នុង​​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ។

AIEA សង្ស័យ​ថា​អ៊ីរ៉ង់​​​យក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មក​បិទបំាង​ដើម្បី​បំពាក់​​អាវុធ​បរមាណូ។
AIEA សង្ស័យ​ថា​អ៊ីរ៉ង់​​​យក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មក​បិទបំាង​ដើម្បី​បំពាក់​​អាវុធ​បរមាណូ។ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​នេះ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ហៅ​កាត់​ថា AIEA​បាន​ធ្វើ​ដំណើរ​មក​​ដល់​ប្រទេស​អ៊ីរ៉ង់​​​​ ដើម្បី​ធ្វើ​ការ​ចរ​ចា​​សារ​ជា​ថ្មី​ជាមួយ​ក្រុង​តេអេរ៉ង់​ លើ​កម្ម​វិធី​នុយក្លេអ៊ែរ។ នេះ​ជា​ជំនួប​លើក​ទីបី​ហើយ​​ ក្នុង​​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ រវាង​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ AIEA​ និង​ភាគី​អ៊ីរ៉ង់។

 
គួរ​រំលឹក​ថា​ AIEA នៅ​តែ​មិន​ទុកចិត្ត​អ៊ីរ៉ង់ និង​សង្ស័យ​ថា អ៊ីរ៉ង់​​​យក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មក​បិទបំាង​ដើម្បី​បំពាក់​​អាវុធ​បរមាណូ។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​​ចង់​បិទ​បញ្ចប់​នូវ​ការ​សង្ស័យ​​​​​ជុំវិញ​​​​កម្ម​វិធី​​នុយក្លេអ៊ែរ​របស់​​​អ៊ីរ៉ង់។

ជា​គោល AIEA ចង់​​សំរេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ក្រុង​តេអេរ៉ង់ ដែល​អនុញ្ញាត​អោយ​​ទីភ្នាក់ងារ​របស់​ខ្លួន​​ បាន​ទទួល​នូវ​ព័ត៌មាន​​មក​ពី​ផ្នែក​ឯកជន​នានា រឺ​ក៏​​​ឯកសារ​​​​ទាំង​ឡាយ​ណា ដែល​ជួយ​ឆ្លើយ​​បំភ្លឺ​រឿងរ៉ាវ​ទាក់ទង​​​របាយការណ៍​របស់ AIEA ​​ចុះ​​ផ្សាយ​ក្នុង​ខែ​ កញ្ញា​កន្លង​មក។​ របាយការណ៍​របស់​ AIEA ​បាន​លើក​ឡើង​ថា មុន​ឆ្នាំ២០០៣ អ៊ីរ៉ង់​​ធ្លាប់​បាន​​​ធ្វើ​សកម្មភាព​​ផលិត​​​​គ្រាប់​បែក​​បរិមាណូ​ ហើយ​​ចាប់​ពី​នោះ​មក ក្រុង​តេអេរ៉ង់​​ប្រហែល​​​ជា​បាន​​បន្ត​សកម្ម​ភាព​នេះត​​ទៅ​ទៀត។

រយៈ​ពេល​​​មួយ​ឆ្នាំ​កន្លង​មក​នេះ ទីភ្នាក់ងារ AIEA បាន​សុំ​អោយ​ភាគី​អ៊ីរ៉ង់ អនុញ្ញាត​អោយ​ខ្លួន​បាន​ចូល​ទៅ​​​​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យោធា Parchin ស្ថិត​នៅ​​ក្បែរ​ទីក្រុង​តេអេរ៉ង់។ នៅ​ទីនោះ ទីភ្នាក់ងារ AIEA មាន​ការ​សង្ស័យ​ថា​​​អ៊ីរ៉ង់​​​ប្រហែល​កំពុង​ធ្វើ​ការ​សាក​ល្បង​​​​​បំផ្ទុះ​ក្នុង​លក្ខណៈ​​សាមញ្ញ​មួយ​ ហើយ​​ប្រហែល​​ជា​ជាប់​​ទាក់​ទង​ទៅ​នឹង​គ្រាប់​បែក​បរិមាណូ​ផង​ក៏​ថា​បាន។​​ ​​

ក្រុង​តេអេរ៉ង់​បាន​ប្រាប់​កាល​ពីអង្គារ​​​ម្សិលមិញ​​​ថា ​AIEA អាច​ចូល​ទៅ​​​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យោធា Parchin ​បាន​​​ លុះត្រា​តែ​​ទស្សនកិច្ច​​​នេះ ធ្វើ​ឡើង​​ក្នុង​ក្របខណ្ឌ​នៃ​​​​​​​កិច្ច​ព្រមព្រៀង​រួម​​មួយ ជាមួយ​អង្គការ​សហប្រជាជាតិ​​ ហើយ​​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​គោរព​ដល់​សិទ្ធិ​​ប្រើប្រាស់​​ថាមពល​នុយក្លេអ៊ែរ​​​​​​ ក្នុង​គោលដៅ​ស៊ីវិល របស់​ប្រទេស​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ