អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺអេដស៍ ៖ “ឈានឆ្ពោះ​ទៅ​រក​ ការ​គ្មាន​ឆ្លង​ថ្មី គ្មាន​ការ​រើសអើង និង​ការ​ស្លាប់”

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ក្នុងឆ្នាំ ១៩៩០ និង​១៩៩៣។ ជំងឺ​នេះ បាន​រីក​រាល​ដាល​ខ្លាំង​នៅ​កម្ពុជា​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៩​ ទាំង​នេះ​ក៏​ដោយ​ហេតុ​ការ​រស់​នៅ​ប្រមូល​ផ្តុំ និង​កង្វះ​ការ​យល់​ដឹង ផ្នែក​ការពារ​សុខភាព​។ ប៉ុន្តែ​ជាង​១០​ឆ្នាំ​កន្លង​ កម្ពុជា​បាន​ក្លាយ​ជា​សិស្ស​គំរូ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ឬ​ស៊ីដា ដោយ​តាម​រយៈ​អាជ្ញាធរ​ជាតិ​ ដែល​មាន​សមាជិក​មក​ពី​គ្រប់​ក្រសួង និង​តាម​គ្រប់​ខេត្ត​ក្រុង​ទាំង​២៤​របស់​កម្ពុជា បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ និង​​​មាន​គម្រោង​ថែទាំ​ព្យាបាល​អ្នក​ជំងឺ​ យ៉ាង​សកម្ម ចំពោះ​អ្នក​មាន​ផ្ទុក​មេរោគ ក៏​ដូច​ជា​អ្នក​មាន​ជំងឺ​អេដស៍។ ពេញ​មួយ​សប្តាហ៍​នេះ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ធ្នូ​​​ទៅ គ្រប់​ខេត្ត​ក្រុង​កម្ពុជា ជា​បន្ត​បន្ទាប់ នាំ​គ្នា​រៀប​ចំ​កម្មវិធី​ផ្សេងៗ​ ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍។ដើម្បី​ចូល​រួម​ចំណែក​ លុប​បំបាត់​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មីៗ ដែល​ជា​ប្រធានបទ នៃ​​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ថ្ងៃ​ទី​១​ធ្នូ ឆ្នាំ​២០១១នេះ សូម​អញ្ជើញ​ស្តាប់​បទ​​​សម្ភាសន៍​របស់​ អៀង សុខម៉ិញ ជាមួយ​លោក តែង គន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅ​កម្ពុជា។ 

ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ថ្ងៃទី ១​ធ្នូ
ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ថ្ងៃទី ១​ធ្នូ REUTERS/Jason Lee
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ