ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​យោធា​នៅ​ឡាវ​ សម្លាប់​រដ្ឋមន្ត្រី​ការពារជាតិ​ឡាវ​

media  
ក្រុម​អ្នកសង្គ្រោះ​ចុះ​ទៅ​កន្លែង​យន្តហោះ​ធ្លាក់ នៅ​ខេត្ត​​Xiang Khouang ភាគខាងជើង​ឡាវ។ Reuters/Stringer

អាជ្ញាធរ​ថៃ​បាន​​ផ្តល់​ដំណឹង​មក​ថា ​នៅ​ប្រទេស​ឡាវ​ ​ថ្ងៃ​សៅរ៍នេះ ​អ្នកទទួលខុសត្រូវ​ឡាវ​៥រូប ក្នុងនោះ​មាន​រដ្ឋមន្ត្រីការពារជាតិ​ឡាវ​ លោក​ដួងចៃ​ ពិចិត្រ​ ​ដែរ​នោះ ​ត្រូវបាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ ​​ នៅ​តំបន់​ភ្នំ​​ភាគខាងជើង​។ ក្រសួងការបរទេស​​ថៃ​បាន​​ប្រាប់​សារ​ព័ត៌មានបារាំង AFP ​ថា​ ​​​បាន​ទទួល​ដំណឹង​ពី​ស្ថានទូត​ថៃ​នៅ​ឡាវ​ ថា​​យន្តហោះ​យោធា​មួយគ្រឿង​នេះ ដឹក​អ្នកដំណើរ​ប្រមាណ​ជាង​២០នាក់ ដើម្បី​ទៅចូល​រួម​ពិធី​ផ្លូវការ​មួយ។

ក្រសួង​ការពារ​ជាតិ​​ថៃ​ប្រាប់ថា បាន​ទទួល​ដំណឹង​ថា​មាន​មនុស្ស​ស្លាប់​​​ក្នុង​គ្រោះថ្នាក់​​យន្តហោះ​យោធា​​​ឡាវ​​ ពី​ផ្នែក​យោធា​ឡាវ។ ​មេ​ដឹកនាំ​សំខាន់​ទី២​នៃ​​ក្រសួង​​ការពារ​ជាតិ​ឡាវ ​​​​បាន​​ប្រាប់​​​​ថា​ ​យន្តហោះ​ដែល​រង​គ្រោះថ្នាក់​​នៅ​​តំបន់​ភ្នំ​ភាគ​ខាងជើង​ប្រទេស​ឡាវ ​​នៅ​ថ្ងៃ​សៅរ៍នេះ ជា​យន្តហោះ​យោធាប្រភេទ​​ Antonov AN-74TK-៣០០ដឹក​អ្នកទទួល​ខុសត្រូវ​ឡាវ​​​ ទៅ​ចូលរួម​​​​​ពិធី​​ផ្លូវការ​មួយ ក្នុង​ខេត្ត​​ Xiangkhouang ភាគ​ខាងជើង​ប្រទេស។ ​គិត​​ពី​ចំនួន​មនុស្ស​ក្នុង​យន្តហោះ គឺមាន​​​ជាង​២០នាក់ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិឡាវ លោកពិចិត្រ​ ដួងចៃ​ និង​​អភិបាល​ខេត្ត​វៀងចន្ទ​​ន៍​​ផងដែរ។ ​

ដោយឡែក​ ​ទីភ្នាក់ងារ​​សារព័ត៌មាន​ផ្លូវការ​ឡាវ​ ​បាន​បញ្ជាក់​ពី​គ្រោះថ្នាក់​យន្តហោះ​​យោធា​នេះ​ដែរ តែ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​​អ្នក​ធ្វើដំណើរ​ក្នុង​យន្តហោះ​ទេ។ ​សារព័ត៌មាន​ឡាវ​គ្រាន់​តែ​បាន​​បង្ហាញ​​រូបថត​​​បំណែក​យន្តហោះ​ដែល​រងគ្រោះ​នោះ ដោយ​បាន​​ប្រាប់​ពីដំបូង​ទី​ថា នឹង​ព្យាយាម​​ជួយ​​ដល់​​អ្នក​ដែល​រួច​ជីវិត​ពី​គ្រោះថ្នាក់។

ឡាវ​ជា​ប្រទេស​កុម្មុយនិស្ត​ ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ផ្តាច់ការ ​​ស្ថិតក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាងគេ​នៅ​អាស៊ី។ ​គិត​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៥០មក ប្រទេស​​នេះ​ធ្លាប់​ជួប​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​ប្រមាណ​ជា​៣០។ គ្រោះថ្នាក់យន្តហោះ​​​​​​ចុងក្រោយ​គេ បាន​កើតឡើង​ កាលពី​ខែ​តុលា​ឆ្នាំ​២០១៣។ ជា​យន្តហោះ​ស៊ីវិល ដែល​​ហោះហើរ​ចំពេល​​​អាកាសធាតុ​មិន​អំណោយ​ផល និង​បាន​ធ្លាក់​ចូល​​ទៅក្នុង​​​ទន្លេ​មេគង្គ។ គ្រោះថ្នាក់​នេះ បាន​សម្លាប់​មនុស្ស​៤៩នាក់ ក្នុង​នោះ​មាន​អ្នកដំណើរ​​​បរទេស​​ជាច្រើន​រូប​ផងដែរ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ