ទីភ្នាក់ងារអភិវឌ្ឍន៏បារាំង រីករាយដំណើរគម្រោងប្រាក់កម្ចី ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៣
ទីភ្នាក់ងារអភិវឌ្ឍន៏បារាំង ដែលហៅកាត់ថា AFD នៅព្រឹកថ្ងៃសុក្រនេះ បានបង្ហាញពីគម្រោងប្រាក់កម្ចីមួយ ដែលទីភា្នក់ងារ បានសហការជាមួយនឹង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លើសពីការបង្ហាញនៅទំនាក់ទំនងទាំងនេះ ទីភ្នាក់ងារអភិវឌ្ឍន៏បារាំង ក៏បានណែនាំ ពីនិស្សិតជនជាតិបារាំង ២រូប ដែលបានធ្វើដំណើរជាលក្ខណៈផ្សងព្រេង ដោយរថយន្តតូច របស់ពួកគេ ដើម្បីផ្សព្វផ្សាយពីគម្រោងប្រាក់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។ យុវជនទាំង២នាក់នោះ បានធ្វើដំណើរ ដោយរថយន្តរបស់ពួកគេ ឆ្លងកាត់ ១៨ប្រទេស ដែលគិតទៅគឺមាន ចំងាយ ១ម៉ឺន៦ពាន់គីឡូម៉ែត្រ។ ហើយអ្វីដែលគេទទួលបាន គឺប្រជាជន នៅក្នុងប្រទេសដែលពួកគេបានទៅដល់ រួមទាំងកម្ពុជាផង បានយល់ដឹងច្រើនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។