អានតួអត្ថបទ
បទយកការណ៍

ទី​ភ្នាក់ងារ​អភិវឌ្ឍន៏​បារាំង​ រីករាយ​ដំណើរ​គម្រោង​ប្រាក់​កម្ចី ជាមួយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីភ្នាក់​ងារ​អភិវឌ្ឍន៏បារាំង ដែល​ហៅកាត់ថា AFD នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ បាន​បង្ហាញពីគម្រោង​ប្រាក់កម្ចី​មួយ ដែល​ទីភា្នក់​ងារ បាន​សហការជាមួយនឹង គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំរើន និង​សមាគម​មីក្រូហិរញ្ញ​វត្ថុកម្ពុជា។ លើស​ពី​ការ​បង្ហាញ​នៅ​ទំនាក់ទំនង​ទាំងនេះ ទីភ្នាក់​ងារ​អភិវឌ្ឍន៏​បារាំង ក៏​បាន​ណែនាំ ពី​និស្សិត​ជនជាតិ​បារាំង ២រូប ដែល​បាន​ធ្វើ​ដំណើរ​ជាលក្ខណៈផ្សងព្រេង ដោយ​រថយន្ត​តូច របស់​ពួកគេ ដើម្បី​ផ្សព្វផ្សាយ​ពី​គម្រោង​ប្រាក់​កម្ចី របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ផងដែរ។ យុវជន​ទាំង២នាក់​នោះ បាន​ធ្វើ​ដំណើរ ​ដោយ​រថយន្ត​របស់​ពួកគេ ឆ្លងកាត់​ ១៨ប្រទេស ដែល​គិត​ទៅ​គឺ​មាន ចំងាយ ១ម៉ឺន៦ពាន់​គីឡូម៉ែត្រ។ ហើយ​អ្វី​ដែល​គេ​ទទួល​បាន​ គឺ​ប្រជាជន​ នៅ​ក្នុង​ប្រទេសដែល​ពួកគេ​បាន​ទៅ​ដល់ រួម​ទាំងកម្ពុជាផង បាន​យល់​ដឹង​ច្រើន​ពី​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ។ 

បទបង្ហាញ​របស់​ AFD, Mecrocredit, CMA និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន នៅ​ផ្ទះ​អ្នក​ស្រី​លីប ស៊ីណា។
បទបង្ហាញ​របស់​ AFD, Mecrocredit, CMA និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន នៅ​ផ្ទះ​អ្នក​ស្រី​លីប ស៊ីណា។ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ