អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ពួកឧទ្ទាមតាលីបង់បើកប្រតិបត្តិការវាយប្រហារលើទីតាំងកងទ័ពអាហ្វហ្កានីស្ថាន

ពីយប់​ថ្ងៃពុធ​ទី​១១ ដល់ព្រឹកថ្ងៃទី​១២កក្កដា ពួកឧទ្ទាមតាលីបង់បើកប្រតិបត្តិការវាយប្រហារលើទីតាំងជា​ច្រើន​កន្លែង​របស់​កងទ័ពអាហ្វហ្កានីស្ថាន។ អ្នក​នាំពាក្យក្រសួង​ការពារ​ជាតិ​អាហ្វហ្កានីស្ថាន ប្រាប់​ថា តុល្យការ​បឋម​ មា​ន​ទាហាន​ យ៉ាង​ហោច​ ពី​​១០ទៅ​១៥នាក់ស្លាប់​ ហើយផ្ទះសម្បែង​​​រាប់​រយ​ខ្នង​ ត្រូវ​បំផ្លាញ​។ ក៏ប៉ុន្តែបើ​តាម​​មេបញ្ជាការ​យោធាម្នាក់ ដែល​កំពុង​ឈរ​ជើង​នៅមូលដ្ឋាន បាន​ប្រាប់​អ្ន​កកាសែត ​AFP ថា ទាហាន​ស្លាប់​ ​អាច​មានចំនួន​​ដល់​ជិត​៤០នាក់ ហើយ​ទាហាន​១០​នាក់​ផ្សេងទៀត រង​របួស។

លោក Zakir Hanif ឈរ​នៅមុខ​ឱសថ​ដ្ឋានរបស់​គាត់ ដែល​ត្រូវ​ពួក​តាលីបង់​បំផ្លាញ
លោក Zakir Hanif ឈរ​នៅមុខ​ឱសថ​ដ្ឋានរបស់​គាត់ ដែល​ត្រូវ​ពួក​តាលីបង់​បំផ្លាញ reuters
ផ្សាយពាណិជ្ជកម្ម

ពី​យប់​ថ្ងៃពុធ​ទី​១១ ដល់ដល់​ព្រឹក​ព្រហស្បតិ៍​ទី​១២កក្កដា​ ពួក​ឧទ្ទាម​តាលីបង់​​ ដែល​សុទ្ធតែ​ប្រដាប់​ដោយ​អាវុធទំនើបៗ​ បាន​​បើក​ការ​វាយ​​ប្រហារ​​​ទៅលើ​ទីតាំង​យោធារដ្ឋាភិបាល​អាហ្វហ្កានីស្ថាន  ​​យ៉ាង​ហោច​៣កន្លែង​នៅ​ភាគ​ខាង​កើត​​ប្រទេស​។ ភាគ​ខាង​កើត​​ប្រទេស​នោះ គឺ​ដែន​ដី​ភាគ​ច្រើន​ ត្រូវ​ពួក​ឧទ្ទាម​កាន់​កាប់។​

ក្រោយ​កើត​ហេតុ អាជ្ញាធរ​ទីក្រុង​​កាប៊ូល បាន​សម្តែង​ការ​សោក​ស្តាយជា​ខ្លាំងចំពោះ​ការ​ស្លាប់​បាត់​បង់​ជីវិតមនុស្ស​​ ហើយនិង​ចាត់ទុក​ថា ទង្វើ​របស់ពួក​តាលីបង់​នេះ​ជាការ​គ្រោះថ្នាក់​ដ៏​ធ្ងន់ចំពោះ​​ប្រទេស​ជាតិ។ ចំណែកលោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ដែល​កំពុង​តែ​ចូល​រួម​ប្រជុំអង្គការ​អូតង់​នៅ​ព្រុចសែល​ បាន​ថ្លែងបញ្ជា​​ពី​ក្រៅប្រទេស ឲ្យ​រឹត​បណ្តឹង​សន្តិសុខ និង​រិះរក​មធ្យោបាយ​សុវត្តិភាព​ឲ្យ​ប្រជា​ជន​ជា​បន្ទាន់​។ ថែ​មពីនេះ លោក​បាន​ស្នើសុំ​ឲ្យ​សមាជិក​​របស់​អង្គការអូតង់ ចូលរួម​ប្តេជ្ញាចិត្ត​និង​ផ្តល់​កម្លាំង​ជំនួយ​បន្ថែម​ទៀត។

នៅក្នុង​កិច្ច​ប្រជុំ​របស់អូតង់នោះ គេ​រំពឹ​ងថា អង់គ្លេស​អាច​នឹង​ផ្តល់​កងទ័ព​ជាង​៤០០​នាក់​ទៀតទៅ​ជួយ​​អាហ្វហ្គានីស្ថាន។ គួររំឭក​​ដែរថា ថ្មីៗ​នេះ ​អាមេរិក​និងអង្គការ​​អូតង់ បាន​បញ្ជូនកង​ទ័ពចំនួន​១ម៉ឺន​៤ពាន់​នាក់​ទៅ​​អាហ្វហ្កានីស្ថាន ដើម្បី​ជួយ​ទៅ​បង្ហាត់​បង្រៀន​ហ្វឹកហ្វឺន​កងទ័ព​អាហ្វហ្គានីស្ថាន។

ជាការ​កត់សម្គាល់​ ការ​វាយ​ប្រហារ​របស់​ពួក​តាលីបង់​ ទៅ​លើ​ទាហាន​​អាហ្វហ្កានីស្ថាន ជាថ្មី​នេះ គឺ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​​អាហ្វហ្កានីស្ថាន បិទ​ផ្លូវ​ចរចា​ទៅវិញ កាល​ពី​ចុង​ខែ​មិថុនា​។ ផ្លូវ​ចរចា​សន្តិភាព​ដែល​លោក​ប្រកាស​បើក​ និង​បិទទៅវិញ​ដោយ​ម្នាក់​ឯង ព្រោះ​​ភាគី​ឧទ្ទាម​​តាលីបង់​តែងតែ​ច្រាន​ចោល ឬ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​ចរចា​រក​សន្តិភាព​។

សូម​ជ្រាបដែរ​​ថា ​ជម្លោះ​ប្រដាប់​អាវុធ រវាង​ក្រុម​ឧទ្ទាម​តាលីបង់និង​​អាហ្វហ្កានីស្ថាន បាន​អូសបន្លាយ ជាង​១៧​ឆ្នាំ​មក ហើយ។ ក្នុង​រយៈ​ពេល​នេះ ការ​បំផ្ទុះ​គ្រាប់​បែក អំពើ​ភេរវកម្ម និងការ​វាយ​ប្រហារ​បាញ់​សម្លាប់​មនុស្ស​ បាន​កើត​មា​ន ជាញឹក​ញយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ