ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អឺរ៉ុប

អ្នកបើក​យន្តហោះ​រុស្ស៊ី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​នៅ​​ស៊ូដង់​

media  
កងទ័ពស៊ូដង់ការពារសន្តិសុខនៅភូមិ Tabit AFP PHOTO/ASHRAF SHAZLY

ឧប្បត្តិហេតុ​នេះ បញ្ជាក់​ព្រឹកមិញ ដោយ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ស៊ូដង់ ដែល អះអាង​ថា គ្រប់​តែ​​វិធានការ​ចាំបាច់ កំពុង​ចាត់​ឡើង​ដើម្បី​រំដោះ​ពលរដ្ឋ​រុស្ស៊ី​ទាំង​ពីរ​នាក់​នោះ ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ខាង​ផ្តល់​សេវា​សម្រាប់ បេសកកម្ម​សន្តិភាព​របស់ អ.ស.ប. នៅ​ស៊ូដង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ម៉ូស្គូ បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួក​ឧក្រិដ្ឋជន​ស៊ូដង់ ជា​ថ្នូរ​នឹង​ការ​ដោះលែង​គឺ​ទាមទារ​ឲ្យ​បង់ប្រាក់​លោះ ប៉ុន្តែ​មិន​លំអិត​អំពី​ទឹកប្រាក់​នោះទេ។

 
ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី UTair ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ បេសកកម្ម របស់​សហភាព​អាហ្វ្រិក​និង​អ.ស.ប. ខាង​ទ្រទ្រង់​សន្តិភាព​នៅ​ខេត្ត Darfour ប្រទេស​ស៊ូដង់ ហៅ​កាត់​ថា MINUAD បាន​បញ្ជាក់ថា អ្នកបើក​យន្តហោះខ្លួន​២​នាក់ ត្រូវ​បាន​ចាប់​ពង្រត់​មែន។

ឧប្បត្តិហេតុ​នេះ បាន​កើត​ឡើង​ថ្ងៃ​២៩​មករា នៅទី​ប្រជុំជន​មួយ​នៃ​ខេត្ត Darfour ពេល​ដែល ឡានមីនីវេន​របស់​បេសកកម្ម MINUAD ត្រូវ​បាន​ខ្ទប់​ផ្លូវ​ដោយ​រថយន្ត​៦​គ្រឿង។ ពួក​ជនប្រដាប់ អាវុធ​នៃ​រថយន្ត​ទាំង​នោះ បាន​កំញើញ​បាញ់​ទៅ​លើ​អ្នកដំណើរ​ក្នុង​ឡាន​មីនីវេន ទាំង​បង្ខំ​គេ​ឲ្យ​ចាកចេញ​ពី​ឡាន​នោះ ហើយ​ដឹក​គេ​យក​ទៅ​បាត់​ទៅ។

តាម​ដែល​កាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Russia-24 ផ្សាយ​ព្រឹកមិញ ពួក​ឧក្រិដ្ឋជន បាន​រុញច្រាន ចេញ​មក​នូវ​ល័ក្ខខ័ណ្ឌ សម្រាប់​ដោះលែង​ពីឡូតរុស្ស៊ី​២​នាក់​នោះ ទៅ​កាន់​តំណាង របស់ បេសកកម្ម MINUAD ទៅ​ហើយ គឺ​ទាមទារ​ឲ្យ​បង់ប្រាក់​លោះ ប៉ុន្តែ​មិន​លំអិត​អំពី​ទឹក​ប្រាក់​ទេ។

រដ្ឋាភិបាល​ស៊ូដង់​ពី​ចំណែក​ខ្លួន បាន​ព្រមាន MINUAD កុំឲ្យ​បង់ប្រាក់​លោះ​អី ដើម្បី​កុំ​ឲ្យ ពួក ដែល​មាន​របរ ខាង​ចាប់​ពង្រត់​មនុស្ស​ជា​ថ្នូរ​ទារ​លុយ វា​ញ៉ាម​ឡើយ។

បេសកកម្ម MINUAD ដំណើរការ​តាំងពី​ឆ្នាំ​២០០៧​មក ដើម្បី​ការពារ​បណ្តា​ជនស៊ីវិល និង​ធានា​សុវត្ថិភាព​ដល់​ជំនួយ​មនុស្សធម៌​សម្រាប់​ផ្តល់​ដល់​ខេត្ត Darfour ។ តំបន់​នេះ​ដែល​ស្ថិត នៅ​ប៉ែក​ខាង​លិច​ប្រទេស​ស៊ូដង់​ល្បី​ខាង​បោកបក់​ដោយ​អំពើ​ហិង្សា ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង ៣​សែន​នាក​និង​បង្ក​ឲ្យ​មាន​ជន​បន្លាស់​ទី​២​លាន​នាក់​ទៅ​ហើយ គិត​តាំងពី​ដើម​ឆ្នាំ​២០០៣ មកពេល​ដែល​ពួក​បះបោរ​កុលសម្ព័ន្ធ​ប្លែកៗ មិនមែន​ជា​ពូជ​អារ៉ាប បាន​ងើប​ឡើង​ប្រឆាំង​នឹង​អំណាច​មជ្ឈិម​នៅ​រដ្ឋធានី Khartoum។

ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Utair និង Utair-Cargo ដែល​មាន​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ធុន Mi-8 ចំនួន​៨​គ្រឿង​តាំងពី​ឆ្នាំ​២០១៣​មក​បំពេញ​សម្រាប់​MINUAD នូវ​សេវា បែបយ៉ាង ដឹក​បុគ្គលិ​និង​សម្ភារៈ​របស់​បេសកកម្ម​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ