ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អាហ្វ្រិក

បន្ទាយ​កងទ័ពមួកខៀវ​ និង​កងទ័ព​បារាំង នៅ​តំបន់​Kidalប្រទេស​ម៉ាលី ត្រូវ​ក្រុម​ភេរវកម្ម​វាយ​ប្រហារ

media  
ទាហានបារាំង ក្នុងប្រតិបត្តិការ Barkhane ឈរជើងនៅតំបន់ Kidal ភាគខាងជើងម៉ាលី ដែល​កំពុ​ង​ត្រូវ​​យាយី​​ ដោយ​ក្រុម​ឧទ្ទាម​ភេរវកម្ម​​អ៊ីស្លាម​។​ STRINGER / AFP

យោងតាមការផ្តល់ដំណឹង ពីកងទ័ពបារាំង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍​ទី២២ មិនា ​បន្ទាយកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ និងកងទ័ពបារាំង ប្រចាំនៅតំបន់ គីដាល់ ប្រទេសម៉ាលី  បានរងការវាយប្រហារ ដោយកាំភ្លើងធំជាច្រើនគ្រាប់ ពីសំណាក់ក្រុមភេរវកម្មអ៊ីស្លាម។ យ៉ាងណាមិញ យោងតាម ទំព័រហ្វេសប៊ុក របស់លោកឧត្តមសេនីយ៍  ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឲ្យ​ដឹងថា នៅបន្ទាយ Manusma របស់កងទ័ពមួយខៀវនោះ ក៏មានទាហានកម្ពុជា កំពុងបំពេញបេសកកម្មនៅទីនោះដែរ។ លោកឧត្តមសេនី បានលើកឡើងថា តែជាសំណាងល្អ ពុំមានទាហានកម្ពុជា រងរបួសក្នុងហេតុការណ័នោះទេ។

ដោយឡែក បើតាមប្រសាសន៍ របស់លោក វរសេនីយ៍ Patrick Steiger ជាអ្នកនាំពាក្យអគ្គបញ្ជាការកងទ័ពបារាំង បានឲ្យដឹងថា មានទាហានបារាំង របួសចំនួន៥នាក់ ព្រមទាំងមានខូចខាតបន្ទាយ និងសម្ភារៈ មួយចំនួនធំ។ កងទាហានបារាំង និងកងទ័ពមួកខៀវ បានចាប់ឃាត់ខ្លួន មនុស្ស៤នាក់ ដែលគេសង្ស័យថា ជាភេរវជន ចូលរួមធ្វើការវាយប្រហារនេះ។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ