អានតួអត្ថបទ
អេហ្ស៊ីប

លោក​​​មូបារ៉ាក​​និង​​កូន​​ប្រុស​​ពីរ​​នាក់​​របស់​​គាត់​​ជាប់​​ឃុំឃាំង​​បណ្តោះអាសន្ន​​១៥​​ថ្ងៃ

លោក​ហូស្នី​ មូបារ៉ាក​ ជាប់​ឃុំឃាំង​បណ្តោះ​អាសន្ន​ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ នៅ​ទីក្រុង​កំពង់​ផែ​ Charm-el-Cheikh​ ។​កូន​ប្រុស​ពីរនាក់​របស់​គាត់​ឈ្មោះ​Alaa​និង​Gamal​បាន​ទៅ​ដល់​ទីក្រុង​ គែរ​ជា​ទី​ដែល​អ្នក​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​Tora​។​បុរស​ ទាំង​បី​នាក់​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​តុលាការ​ដែល​ស៊ើប​អង្កេត​អំពី​ ហិង្សា​ប្រព្រឹក្ត​ទៅ​លើ​ពួក​បាតុករ​ នៅ​ខែ​មករា​និង​កុម្ភៈ​មុន​។​ប្រជាជន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​រយៈពេល​ចុង​ក្រោយ​ ដើម្បី​ឱ្យ​យក​ក្រុម​បក្ស​ពួក​មូបារ៉ាក​ទៅ​កាត់​ទោស​។

លោក​អតីត​​ប្រធានាធិបតី​​អេហ្ស៊ីប​ ហូស្នីមូបារ៉ាក​ ថ្ងៃ​​១១​​ធ្នូ​​២០១០។
លោក​អតីត​​ប្រធានាធិបតី​​អេហ្ស៊ីប​ ហូស្នីមូបារ៉ាក​ ថ្ងៃ​​១១​​ធ្នូ​​២០១០។ Reuters
ផ្សាយពាណិជ្ជកម្ម
01:48

សេចក្តី​រាយការណ៍​របស់ Alexandre BUCCIANTI ពីទីក្រុង Caire ​ ប្រែ​សម្រួល​ដោយ​​ វីន​ស្តុន​រតនា

កូន​ប្រុស​ទាំង​ពីរនាក់​របស់​លោក​អតីត​ប្រធានាធិបតី​ហូស្នី​ មូបារ៉ាក​ត្រូវ​បាន​ផ្ទេរ​ ​ ក្រោម​ក្បួន​អម​ដំណើរ​ការពារ​របស់​ប៉ូលិស​ ទៅ​កាន់​ទីក្រុង​Charm-el-Cheikh​ ដើម្បី​អាច​ឱ្យ​មហាអយ្យការ​សាកសួរ​អំពី​ការចោទ​ប្រកាន់​ក្នុង​បទ​ញុះញង់​អុជ​អាល​ឱ្យ​ប៉ូលិស​បាញ់​ទៅ​លើ​ពួក​បាតុករ​ស្លូត​ត្រង់​ស្ងប់​ស្ងៀម​។

ជន​ជាង​បួន​រយ​នាក់​បាន​ស្លាប់​នៅឱកាស​បាតុកម្ម​នៃ​បដិវត្តន៍​អេហ្ស៊ីប។​ កូន​ប្រុស​ទាំងពីរ​នាក់​របស់​អតីត​​ប្រធានាធិបតី​អេហ្ស៊ីប​ក៏​នឹង​ត្រូវ​អយ្យការ​ហិរញ្ញវត្ថុ​សាកសួរ​ដែរ​ពី​បទ​ពុករលួយ​ ការរំលោភ​អំណាច​និង​ការ​គៃ​បន្លំប្រាក់​រដ្ឋ។

ចំណែកឯ​ លោក​អតីត​ប្រធានាធិបតី​ហូស្នី​ មូបារ៉ាក​វិញ​កំពុង​ឋិតនៅ​មន្ទីរ​ពេទ្យ​ Charm-el-Cheikh​ជាទី​ដែល​គាត់​ត្រូវជាប់​ឃុំឃាំង​បណ្តោះ​អាសន្ន​រយៈពេល​១៥ថ្ងៃ។​ លោក​អតីត​ប្រធានាធិបតី​ហូស្នី​ មូបារ៉ាក​អាយុ​៨៣ឆ្នាំ​ប្រសិន​បើ​ស្ថានភាព​គាត់​អនុញ្ញាត​ ប្រហែល​នឹងត្រូវ​ផ្ទេរ​ទៅកាន់​មន្ទីរ​ពេទ្យ​យោធា​មួយ​ប្រកប​ដោយ​វិធានការ​សន្តិសុខ​គួរជាទី​កក់​ក្តៅ​ក្នុង​ចិត្ត​ឋិត​នៅ​ចម្ងាយ​៥០គ,ម,​ខាងកើត​ទីក្រុង​គែរ។​ គាត់ក៏​នឹងត្រូវ​អយ្យការ​បន្ត​សាកសួរ​អំពី​បទ​ចោទ​ប្រកាន់​ដូចគ្នា​នឹង​កូនប្រុស​គាត់​ទាំងពីរ​ដែរ។

ដំណឹង​ស្តី​ពី​ការ​ចាប់​ឃុំឃាំង​បណ្តោះ​អាសន្ន​ជន​ដែលបាន​ក្តាប់​រដ្ឋ​អំណាច​៣០ឆ្នាំ​នៅ​អេហ្ស៊ីប​ត្រូវ​បាន​ប្រជាជន​អេហ្ស៊ីប​ភាគច្រើន​ទទួលយក​ដោយ​អបអរ​សាទរ។​ ពួក​អ្នកអាន​គេហទំព័រ​អាំងទែរណេត​Facebook Twitter និង​ដទៃ​​ទៀត​រីករាយ​សប្បាយ​ចិត្ត​ខ្លាំងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ