អានតួអត្ថបទ
កូតឌីវ័រ

បេសកកម្ម​វាយតម្លៃ​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ នៅ​កូត​ឌីវ័រ

បេសកកម្ម​នៃ​ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​បាន​ទៅ​ដល់​ទីក្រុង​Abidjan​ នៅ​ថ្ងៃ​ចន្ទ​២៧​មិថុនា​នេះ​។​គឺ​ជា​បេសកកម្ម​វាយ​តម្លៃ​។​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ លោក​Luis​ Moreno​ Ocampo​ បាន​ទទួល​នៅ​សប្តាហ៏​មុន​ សេចក្តី​អនុញ្ញាត​ពី​ក្រុម​ចៅ​ក្រម​ឱ្យ​បញ្ជូន​អ្នក​ស៊ើប​អង្កេត​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​Côte​ d’ivoire​។

លោក Luis Moreno Ocampo​ រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ
លោក Luis Moreno Ocampo​ រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ Reuters/Jerry Lampen
ផ្សាយពាណិជ្ជកម្ម

 

មាន​ការណាត់​ជួប​គ្នា​ជា​ច្រើន​ នៅ​ក្នុង​ទិនានុលេខន៍​នៃ​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​។ក្រុម​នេះ​នឹង​ជួប​ជាអាទិ៍​រដ្ឋ​អាជ្ញា​សាធារណរដ្ឋ​ នៅ​ទីក្រុង​Abidjan​។​គាត់​ទើប​នឹង​បញ្ចប់​ការស៊ើប​អង្កេត​ដំបូង​ស្តី​ពី​បទ​ឩក្រិដ្ឋ​សេដ្ឋកិច្ច​នៃ​របប​Gbagbo​និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ដទៃ​ទៀត​ស្តី​ពី​បទ​ឩក្រិដ្ឋ​បង្ហូរ​ឈាម​ធ្វើ​ក្នុង​សម័យ​កាល​ ក្រោយ​ពី​ការបោះ​ឆ្នោត​។

បេសកកម្ម​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ត្រូវ​ស្នាក់​នៅ​មួយ​សប្តាហ៍​ នៅ​ប្រទេស​កូត​ឌីវ័រ​។​របាយការណ៍​ដែល​គេ​នឹង​បញ្ជូន​ទៅ​ឱ្យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​លោក​ Luis​ Moreno​ Ocampo​ អាច​សុំ​សេចក្តី​អនុញ្ញាត​ពី​សាលា​ដំបូង​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ឱ្យ​ បើក​ការស៊ើប​អង្កេត​ស្តី​ពី​ឩក្រិដ្ឋកម្ម​សង្គ្រាម​និង​ឩក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិធ្វើ​តែ​នៅ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ ក្រោយ​ពី​ការបោះ​ឆ្នោត​នៅ​កូតឌីវ័រ​(​ Côte​ d’Ivoire​ )​ មក​។​ការស៊ើប​អង្កេត​ដែល​អាច​នឹង​សំដៅ​ទៅ​លើ​បក្សព័ន្ធ​ដែល​បាន​គាំ​ទ្រ​លោក​Laurent​ Gbagbo​ ក៏​ដូច​ជា​ទៅ​លើ​កង​កម្លាំង​សាធារណរដ្ឋ​ជា​បក្សព័ន្ធ​ខាង​លោក​Ouattara​ ផង​ដែរ​។

ទោះ​បី​ជា​កូតឌីវ័រ​ពុំ​បាន​ឱ្យ​សច្ចាប័ន​ទៅ​លើ​លក្ខន្តិកៈ​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក៏​ដោយ​ ​ ក៏​តុលាការ​នេះ​ដែល​បាន​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ​២០០២​មក​ មាន​សមត្ថកិច្ច​ចំពោះ​សភាពការណ៍​ នៅ​កូតឌីវ័រ​ ​ ពី​ព្រោះ​នៅ​ឆ្នាំ​២០០៣​ រដ្ឋាភិបាល​លោក​បាក់បូ​បាន​យល់​ព្រម​ទទួល​យក​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​។​លោក​Alassane​ Ouattara​ បាន​បញ្ជាក់​អះអាង​សមត្ថកិច្ច​នេះ​ នៅ​ខែ​ធ្នូ​ឆ្នាំ​ទៅ​២០១០​ ​ ២​សប្តាហ៍​ក្រោយ​ពី​ការ​ចាប់​ផ្តើម​មាន​វិបត្តិ​ ក្រោយ​ពី​ការបោះ​ឆ្នោត​។​នៅ​ទី​បំផុត​ ប្រធានាធិបតី​កូតឌីវ័រ​ថ្មី​បាន​រំលឹក​ឡើង​វិញ​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​ចង់​ឃើញ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ធ្វើការស៊ើប​អង្កេត​ ដើម្បី​ជំនុំ​ជម្រះ​កាត់​ទោស​ពួក​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឩក្រិដ្ឋ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ធ្វើ​ទៅ​លើ​ដែន​ដី​កូតឌីវ័រ​ ក្នុង​អំឡុង​ពេល​ប្រាំពីរ​ខែ​ចុង​ក្រោយ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ