ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អាហ្វ្រិក

មេរោគ​អេបូឡា​ វាយ​ប្រហារ​ទូ​ទាំង​ផ្ទៃ​ប្រទេស​លីបេរីយ៉ា​

media  
EUTERS/Ministry of Defence/Handout via Reuters

ឥឡូវនេះ មេរោគ​អេ​បូ​ឡា បាន​រាតត្បាត​ទៅដល់​គ្រប់​តំបន់​នៃ​ប្រទេស​លី​បេ​រី​យ៉ា​ហើយ។ នេះ​បើតាម​ការប្រកាស​របស់​មន្ដ្រី​សុខាភិបាល​លី​បេ​រី​យ៉ា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ ការប្រកាស​នេះ ធ្វើឡើង​ស្រប​ពេលដែល​អង្គការ​សុខ​ភាព​ពិភពលោក​ព្រមាន​ថា ការប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​អេ​បូ​ឡា​នេះ អាច​ត្រូវ​ប្រើពេល​រាប់​ខែ​ឯណោះ។

នៅ​ប្រទេស​លី​បេ​រី​យ៉ា ជំងឺគ្រុនឈាម​អាហ្វ្រិក​អេ​បូ​ឡា បាន​ឆ្លង​រាតត្បាត​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត​ជា​បន្តបន្ទាប់។ ចុងក្រោយ​នេះ មន្ដ្រី​សុខាភិបាល​លី​បេ​រី​យ៉ា បានបញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សុក្រ​ទី២២សីហា​ថា គ្រប់​តំបន់​នៅ​ទូទាំងប្រទេស​លី​បេ​រី​យ៉ា ត្រូវបាន​វាយប្រហារ​ដោយ​មេរោគ​អេ​បូ​ឡា​នេះហើយ ដោយ​ក្នុងនោះ តំបន់ Sinoe ជា​តំបន់​ចុងក្រោយ​ដែល​ទទួលរង​ការ​រាតត្បាត។

លី​បេ​រី​យ៉ា បាន​ជួបប្រទះ​នូវ​ភាពវឹកវរ​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បន្ទាប់ពី​អ្នកស្លាប់​ដោយសារ​មេរោគ​អេ​បូ​ឡា មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ កន្លែង​បូជាសព​នៅ​រដ្ឋធានី Monrovia នៃ​ប្រទេស​លី​បេ​រី​យ៉ា ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​ខ្លាំង ដោយសារតែ​សាកសព​ត្រូវគេ​បញ្ជូនមកច្រើនឡើងៗជា​រៀងរាល់ថ្ងៃ។

 
ប្រឈមមុខ​នឹង​រាតត្បាត​ខ្លាំង​ឡើង​នេះ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​បន្ថែម​បុគ្គលិក​របស់ខ្លួន​គុណ​នឹង៤ដង ដើម្បី​ជួយ​សម្រួល​ការងារ​នៅ​មណ្ឌល​សុខភាព​សម្រាប់​មេរោគ​អេ​បូ​ឡា ក្នុង​រដ្ឋធានី Monrovia។ ដោយឡែក អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​នៅ​ថ្ងៃទី២២សីហា​ថា ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​មេរោគ​អេ​បូ​ឡា គឺជា​ការងារ​ដ៏​ពិបាក ហើយ​អាច​នឹងត្រូវ​ប្រើ​រយៈពេល​ច្រើន​ខែ​ទៀត។

គួរ​ជម្រាបជូន​ថា គិត​ចាប់ពី​ខែមីនា រហូតមកទល់​ពេលនេះ មេរោគ​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​អស់១ពាន់៤២៧នាក់​ហើយ។ មេរោគ​ដ៏​កាច​សាហាវ​នេះ នៅតែ​បន្ត​ការ​រាតត្បាត​ឥត​ស្រាក​ស្រា​ន នៅ​ប្រទេស​ចំនួន៤ក្នុង​ទ្វីបអាហ្វ្រិក រួមមាន ប្រទេស​ហ្គី​ណេ សេ​រ៉ា​ឡេ​អូន នី​ហ្សេ​រី​យ៉ា និង​លី​បេ​រី​យ៉ា។ ប្រទេស​លី​បេ​រី​យ៉ា​រងគ្រោះ​ខ្លាំងជាងគេ មាន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​អេ​បូ​ឡា ចំនួន៦២៤នាក់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ